រូបភាពជុំវិញពិភពលោកថ្ងៃទី ២២ មីនា ២០១៧ មានមកពីប្រទេសអ៊ីស្រាអែល អង់គ្លេស ស៊ីរី កូរ៉េខាងត្បូង ឥណ្ឌា អ៊ីរ៉ាក់ អេហ្ស៊ីប ប្រេស៊ីល និងអាមេរិក។
រូបភាពជុំវិញពិភពលោក ២២ មីនា ២០១៧

១
អគារ Edicule ដែលបានកែលម្អរួចនៅក្នុងពិធីមួយក្នុងព្រះវិហារនៃ Holy Sepulchre ដែលត្រូវបានគេជឿតាមប្រពៃណីថាគឺជាកន្លែងបូជាព្រះយេស៊ូគ្រឹះក្នុងទីក្រុង Jerusalem ចាស់។

២
ស្រ្តីម្នាក់បានរងរបួសបន្ទាប់ពីមានការបាញ់ប្រហារនៅ Westminster Bridge ទីក្រុងឡុងដ៏។

៣
យុទ្ធជនរត់តាមដងផ្លូវមួយក្នុងទីក្រុង Tayyibat al-Imam ខេត្ត Aleppo នៃ ប្រទេសស៊ីរី។

៤
ទាហានអបអររបស់ចិន ទទួលបានប្រអប់ដែលមានដាក់ធាតុរបស់ទាហានចិន ពីទាហានកូរ៉េខាងត្បូងអំឡុងពិធីប្រគល់នៅអាកាសយានដ្ឋានអន្តរជាតិ Incheon ទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង។ ទាហានចិនចំនួន២៨នាក់បានស្លាប់អំឡុងសង្រ្គាមកូរ៉េក្នុងឆ្នាំ១៩៥០-១៩៥៣។

៥
ស្រ្តីជនជាតិភាគតិចម្នាក់ប្រមូលទឹកពីទុយោទឹកសាធារណនៅល្ងាចមួយក្នុងទិវាទឹកពិភពលោក ជាយក្រុង Hyderabad ឥណ្ឌាកាលពីថ្ងៃទី២១ មីនា ២០១៧។

៦
កុមារីជនជាតិអ៊ីរ៉ាក់ទួញយំក្បែរសាកសពរបស់ឪពុករបស់នាងដែលត្រូវបានសម្លាប់ដោយគ្រាប់បែករបស់ក្រុមរដ្ឋឥស្លាមជីហាដលើជនស៊ីវិលដែលបានប្រមូលផ្តុំគ្នាដើម្បីទទួលជំនួយនៅតំបន់ Al-Risala ខាងលិចទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់។

៧
ក្រុមកុមារាជិះអូដប្រណាំងប្រកួតគ្នាក្នុងពិធីបុណ្យប្រណាំងអូដអន្តរជាតិនៅវាលខ្សាច់ Sarabium ទីក្រុង Ismailia ប្រទេសអេហ្ស៊ីបកាលពីថ្ងៃទី២១ មីនា ២០១៧។

៨
អ្នកធ្វើការក្នុងល្អាង Poco Azul (អណ្តូងខៀវ) ជ្រមុជទឹកដើម្បីស្វែងរកសម្ភារៈរបស់ភ្ញៀវទេសចរដែលបានធ្លាក់មុនទិវាទឹកពិភពលោកក្នុងទីក្រុង Bahia ប្រទេសប្រេស៊ីលកាលពីថ្ងៃទី២១ មីនា ២០១៧។

៩
ព្រះអាទិត្យចាំងចូលទន្លេ Allegheny ក្នុងទីក្រុង Pittsburgh ក្នុងថ្ងៃទី១នៃរដូវផ្ការីកាលពីថ្ងៃទី ២១ មីនា ២០១៧។