បណ្ដុំរូបភាពនៃព្រឹត្តិការណ៍ព័ត៌មាន និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៦ មីនា ២០១៨

១
សត្វក្ងោកមួយក្បាលដែលមានកន្ទុយគ្រប់ដណ្ដប់ដោយទឹកកក កំពុងដើរនៅក្នុងសួន Lazienki ក្នុងរដ្ឋធានីវ៉ាសូវី ប្រទេសប៉ូឡូញ នៅពេលមានធ្លាក់ព្រិលនៅក្នុងទីក្រុងនេះ ខណៈដែលអាកាសធាតុបានត្រឡប់ទៅរកភាពត្រជាក់ក្នុងកម្រិត ៣អង្សាសេក្រោមសូន្យ។

២
ក្រុមជនស៊ីវិលស៊ីរី ដែលត្រូវបានជម្លៀសចេញពីតំបន់កាន់កាប់ដោយពួកឧទ្ធាមនៅតំបន់ Eastern Ghouta បានប្រមូលផ្តុំគ្នានៅឯសាលារៀនមួយក្នុងតំបន់ Hosh Nasri ដែលគ្រប់គ្រងដោយរបបស៊ីរី នៅជាយក្រុងភាគខាងឦសាននៃរដ្ឋធានីដាម៉ាស។

៣
ស្ពានសម្រាប់អ្នកដំណើរបានបាក់សង្កត់ឡាននៅជិតសាកលវិទ្យាល័យ Florida អន្តរជាតិ នៅតំបន់ Miami។ ស្ពានសម្រាប់អ្នកដំណើរនេះ កំពុងស្ថិតក្រោមការសាងសង់នៅឡើយ។

៤
ក្មេងប្រុសម្នាក់លេងជាមួយសត្វទុងនៅឃុំ Yoff ក្នុងរដ្ឋធានីដាកា ប្រទេសសេណេហ្គាល់។

៥
អ្នកស្រី Maryam Ahmed Al-Moalem ដែលជាស្ត្រីអាចជិះម៉ូតូ កំពុងទទួលការណែនាំអំពីការជិះម៉ូតូពីអ្នកបង្ហាត់ឈ្មោះ Rebal Mohammed ក្នុងពេលនាងរៀនបើកបរនៅមជ្ឈមណ្ឌល Harley Davidson ក្នុងទីក្រុង Manama ប្រទេសបារ៉ែន។

៦
ជនជាតិប៉ាឡេស្ទីនម្នាក់កំពុងរត់ចេញពីឧស្ម័នបង្ហូរទឹកភ្នែកដែលបាញ់ដោយទាហានអ៊ីស្រាអែល ក្នុងពេលប៉ះទង្គិចគ្នាជាមួយបាតុករដែលប្រឆាំងនឹងការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ អំពីការទទួលស្គាល់ទីក្រុងហ្ស៊េរុយសាឡិមជារដ្ឋធានីរបស់អ៊ីស្ត្រាអែល។ បាតុកម្មនេះកើតមាននៅជិតទីក្រុង Ramallah ក្នុងតំបន់ West Bank។

៧
សត្វស្វាប្រភេទ«ពីងពាងខ្មៅ»ដែលទើបកើតនៅក្នុងសួន Artis Zoo ក្នុងទីក្រុង Amsterda ប្រទេសហូឡង់។ សត្វស្វានេះបានកើតកាលពីថ្ងៃទី១៣ មីនា ២០១៨ តែមិនទាន់ដឹងភេទញីឬឈ្មោលទេ។

៨
មនុស្សប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងមរណភាពរបស់អ្នកលក់អីវ៉ាន់តាមផ្លូវ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។

៩
ស្ត្រីនៅតំបន់កាស្មៀរឈរនៅជិតផ្ទះរបស់គាត់ដែលត្រូវបានកម្ទេចដោយការវាយប្រយុទ្ធដោយប្រដាប់អាវុធនៅជាយក្រុង Srinagar ប្រទេសឥណ្ឌា គឺនៅតំបន់ កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។

១០
ទិដ្ឋភាពនៅខាងក្នុងព្រះវិហារ Katharinen ដែលមានបញ្ចាំងដោយភ្លើងក្នុងពេលសាកល្បងការបំភ្លឺភ្លើងមុនចាប់ផ្តើមពិធី Luminale ក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។