រូបភាពជុំវិញពិភពលោកទី ១៥ មីនា ២០១៧ មានមកពីប្រទេសដូចជាចិន អ៊ីស្រាអែល រ៉ូម៉ានី សហរដ្ឋអាមេរិក អង់គ្លេស ហូឡង់ អ៊ុយក្រែន ឥណ្ឌា អ៊ីរ៉ាក់ និងស៊ីរី។
រូបភាពជុំវិញពិភពលោក ១៥ មីនា ២០១៧

១
បុរសសាសន៍យូដាគ្រិស្តអូស្សូដក់ត្រូវបានប៉ូលិសបាញ់ទឹកដោយកាណុងអំឡុងបាតុកម្មមួយប្រឆាំងនឹងការកេណ្ឌទាហានអ៊ីស្រាអែលនៅទីក្រុង Jerusalem។

២
អ្នកដឹកនាំតន្រ្តីយោធាកំពុងហ្វឹកហាត់មុនវគ្គបិទកិច្ចប្រជុំសភាប្រជាជាតិ (NPC) ប្រចាំឆ្នាំ ដែលបានរៀបចំឡើងនៅអគារ Great Hall of the People ទីក្រុងប៉េកាំងប្រទេសចិន។

៣
ជនជាតិដើមភាគតិចហុងគ្រីស្លៀកពាក់ឯកសណ្ឋាន Hussar ចូលរួមក្នុងក្បួនដង្ហែក្នុងទីក្រុង Targu Secuiesc ប្រទេសរ៉ូម៉ានី។

៤
កុមារី Julia Lu (ឆ្វេង) និងកុមារី Amy Liu អាយុ៥ឆ្នាំ ដើរកាត់សួនផ្កាកំពុងរីកនានិទាឃរដូវនៅបឹង Elsinore រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី១៤ មីនា ២០១៧។

៥
អ្នកគាំទ្រម្នាក់រង់ចាំការចាប់ផ្តើមការប្រកួតពានរង្វាន់ UEFA Champions League ជុំ១៦វិនាទីចុងក្រោយរវាង Leicester City និង Sevilla នៅពហុកីឡដ្ឋាន King Power ក្នុងទីក្រុង Leicester ប្រទេសអង់គ្លេស កាលពីថ្ងៃទី ១៤ មីនា ២០១៧។

៦
ស្រ្តីម្នាក់បោះឆ្នោតនៅស្ថានីយបោះឆ្នោតមួយដែលរៀបចំនៅក្នុងបន្ទប់ទទួលភ្ញៀវក្នុងគេហដ្ឋានមួយនៅទីក្រុង Marle ប្រទេសហូឡង់។ ប្រជាជនហូឡង់ទៅស្ថានីយក្នុងការបោះឆ្នោតសភា។

៧
ស្រ្តីម្នាក់ដើតក្បែរពពុះសាប៊ូដែលបង្កើតដោយសិល្បករតាមផ្លូវនៅកណ្តាលរដ្ឋធានី Kyiv ប្រទេសអ៊ុយក្រែន។

៨
ព្រះសង្ឃនិរទេសខ្លួនរបស់ទីបេកំពុងស្តាប់មេដឹកនាំសាសនារបស់ពួកគេគឺសម្តេចសង្ឃ Dalai Lama ថ្លែងនៅក្នុងព្រះវិហារ Tsuglakhang ទីក្រុង Dharmsala ប្រទេសឥណ្ឌាកាលពីថ្ងៃទី១៤ មីនា ២០១៧។

៩
មនុស្សពីរនាក់ដើរកាត់វិថី Commonwealth Avenue Mall ដែលគ្របដណ្តប់ដោយព្រិលអំឡុងព្យុះព្រិលមួយក្នុងតំបន់ Back Bay នៅក្បែរទីក្រុង Bostonរដ្ឋ Massachusetts កាលពីថ្ងៃទី១៤ មីនា ២០១៧។

១០
Mike Stutz បានរុំក្បាលរបស់ខ្លួនដោយបន្ទះបិទដំបៅក្នុងបាតុកម្មប្រឆាំងនឹងសំណើដើម្បីជំនួសសេវាសុខភាព Obamacare របស់ប្រធានាធីបតីដូណាល់ ត្រាំ ទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី១៤ មីនា ២០១៧។

១១
យន្តហោះចម្បាំងអាមេរិក AV-8B មួយគ្រឿងកំពុងធ្វើដំណើរទៅកាន់ទុយោចាក់សាំងពីយន្តហោះចម្បាំងសម្រាប់ចាក់សាំង KC-10 Extender ក្នុងពេលការចាក់សាំងលើអាកាសសម្រាប់ប្រតិបត្តិការយោធា Operation Inherent Resolve លើតំបន់អាកាសអ៊ីរ៉ាក់និងស៊ីរី។