រូបភាពជុំវិញពិភពលោកថ្ងៃទី ១៣ មីនា ២០១៧ មានមកពីប្រទេសដូចជា អាហ្វហ្គានីស្ថាន ថៃ ហូឡង់ ឈីលី សូម៉ាលី ចិន ឥណ្ឌា បារាំង អ៊ីស្រាអែល និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ១៣ មីនា ២០១៧

១
ប្រតិកម្មរបស់អ្នករស់រានមានជីវិតម្នាក់នៅទីតាំងដែលត្រូវបានបំផ្ទុះគ្រាប់បែកក្នុងទីក្រុងអ៊ីស្តង់ប៊ុល អាហ្វហ្គានីស្ថាន។

២
បុរសកាន់សាសនាឥស្លាមម្នាក់បន់ស្រន់នៅក្នុងវិហារឥស្លាមមួយក្នុងទីក្រុង Amsterdam ប្រទេសហូឡង់។

៣
ទម័កជនជាតិថៃចូលរួមក្នុងបាតុកម្មជល់ដំរីអំឡុងទិវាដំរីជាតិថៃក្នុងទីក្រុងបុរាណអយុធ្យា។

៤
ប្រជាជនកំពុងព្យាយាមការពារភ្លើងដ៏ធំកុំឲ្យឆេះដល់ផ្ទះរបស់ពួកគេក្នុងទីក្រុង Vina del Mar ប្រទេសឈីលីកាលពីថ្ងៃទី១២ មីនា ២០១៧។

៥
បុរសម្នាក់រងរបួសកំពុងសុំជំនួយពីអ្នកសង្រ្គោះបន្ទាប់ពីការបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយក្នុងទីក្រុង Mogadishu ប្រទេសសូម៉ាលី។ ការបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយបានកើតឡើងនៅក្បែរសណ្ឋាគារ Weheliye ក្នុងរដ្ឋធានីនិងបានធ្វើឲ្យមនុស្សជាច្រើនបានស្លាប់នៅផ្លូវ Maka Almukarramah យោងតាមប៉ូលិស។

៦
កម្មករម្នាក់ជិះរទេះកង់បីរបស់គាត់ដែលមានផ្ទុកដោយក្រដាសកែច្នៃក្នុងទីក្រុងសៀងហៃ ប្រទេសចិន។

៧
ក្មេងស្រីម្នាក់ត្រូវបានជះដោយទឹកពណ៌ខៀវក្នុងការប្រារព្ធពិធីបុណ្យ Holi ទិវានៃពណ៌ក្នុងទីក្រុង Mumbai ឥណ្ឌា។

៨
តារាបង្ហាញម៉ូតបារាំងនាង Emeline Duhautoy ថតរូបជាមួយតុក្កតាចំនួន ១៦៧៩ ដែលនាងបានប្រមូលទុកអស់រយៈពេល៧ឆ្នាំនៅក្នុងផ្ទះរបស់នាងនៅទីក្រុង Saint-Omer ភាគខាងជើងប្រទេសបារាំងកាលពីថ្ងៃទី១២ មីនា ២០១៧។

៩
យុវជននៃសាសនា Ultra-Orthodox ប្រារព្ធការហែក្បួនប្រចាំឆ្នាំដើម្បីអបអរថ្ងៃសម្រាកលំហែកាយ
Purim ទីក្រុងយេរូសាឡឹមកាលពីថ្ងៃទី១៣ មីនា ២០១៧។
Purim ទីក្រុងយេរូសាឡឹមកាលពីថ្ងៃទី១៣ មីនា ២០១៧។

១០
កីឡាករប្រទេសឥណ្ឌូនេស៊ី Kevin Sanjaya Sukamuljo អបអរជ័យជម្នះក្នុងការប្រកួតពានរង្វាន់កីឡាវាយសីបុរស (All England Open Badminton Championships) វគ្គចុងក្រោយក្នុងទីក្រុង Birmingham ប្រទេសអង់គ្លេសកណ្តាល។