រូបភាពជុំវិញពិភពលោកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា ជប៉ុន ហ្វីលីពីន ក្រិក អ៊ីរ៉ាក់ ឈីលី ប៊ែលហ្ស៊ិក កូរ៉េខាងត្បូង និងបារាំង។
រូបភាពជុំវិញពិភពលោក ១១ មីនា ២០២០

១
អ្នកពន្លត់អគ្គិភ័យបាញ់ថ្នាំសម្លាប់មេរោគនៅខាងក្រៅផ្សារមួយក្នុងទីក្រុងម៉ានីលប្រទេសហ្វីលីពីន។

២
តារាសម្តែងស្ត្រីក្រិកនាង Xanthi Georgiou ព្រះជាន់ខ្ពស់ កាន់ភ្លើងនៃកីឡាអូឡាំពិកតូក្យូឆ្នាំ២០២០អំឡុងវគ្គហ្វឹកហាត់នៃពិធី អុជភ្លើងនៅទីតាំងកីឡា Ancient Olympia ភាគខាងត្បូងប្រទេសក្រិក។

៣
ស្ត្រីជនជាតិមូស្លីម Shi'ite ពាក់ម៉ាស់ការពារនៅ Imam Ali Shrine បន្ទាប់ពីមានការផ្ទុះវីរុសកូរ៉ូណាក្នុងទីក្រុងពិសិដ្ឋ Najaf ប្រទេសអ៊ីរ៉ាក់។

៤
គិលានុបដ្ឋាកម្នាក់ដាក់សំណាកដែលយកពីអ្នកជំងឺម្នាក់នៅក្នុងរថយន្តរបស់លោកនៅឯកន្លែងធ្វើតេសត្តរកវីរុសកូរ៉ូណា (COVID-19) នៅមន្ទីរពេទ្យតំបន់មួយក្នុងទីក្រុង Liege ប្រទេសប៊ែលហ្ស៊ិក។

៥
និស្សិតម្នាក់ប្រឈមនឹងប៉ូលិសកូបកម្មអំឡុងបាតុកម្មមួយប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតីឈីលីលោក Sebastian Pinera ក្នុងទីក្រុង Santiago។

៦
មេធាវីបារាំងធ្វើបាតុកម្មប្រឆាំងនឹងកំណែទម្រង់ប្រាក់សោធន និងភាពយុត្តិធម៌នៅខាងមុខ Opera Garnier ទីក្រុងប៉ារីស។

៧
បុគ្គលិកមកពីក្រុមហ៊ុនសេវាកម្មសម្លាប់មេរោគ កំពុងសម្អាតឃ្លាំងរថយន្តក្រោមដីនៅពេលដែលវីរុសកូរ៉ូណាផ្ទុះក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។

៨
មន្ត្រីប៉ូលិសចូលរួមក្នុងប្រតិបត្តិការស្វែងរកមនុស្សដែលបាត់ខ្លួនក្នុងគ្រោះរញ្ជួយដីនិងស៊ូណាមិកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ក្នុងទីក្រុង Namie ប្រទេសជប៉ុន។