រូបភាពជុំវិញពិភពលោក ១១ មីនា ២០១៩ មកពីប្រទេសជប៉ុន អេត្យូពី បូលីវី តួកគីសហរដ្ឋអាមេរិក អង់គ្លេស ស្វីស ក្រិក និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ១១ មីនា ២០១៩
- VOA English

១
ស្រ្តីម្នាក់មើលទៅសមុទ្រ និងបួងសួងដល់ជនរងគ្រោះនៃហេតុការណ៍រញ្ជួយដី និងរលកយក្សស៊ូណាមិ នៅក្រុង Iwaki ខេត្ត Fukushima ប្រទេសជប៉ុន។

២
សមាជិកម្នាក់នៃសមាគមអ្នកបើកយន្តហោះអេត្យូពីចូលរួមកាន់ទុក្ខជនរងគ្រោះពីឧប្បត្តិហេតុធ្លាក់យន្តហោះជើងហោះហើរ ET 302 របស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines នៅក្រុង Addis Ababa ប្រទេសអេត្យូពី។

៣
សមាជិកឆ្មាំសមុទ្របូលីវីរារាំងកុមារម្នាក់ពីដួសទឹកពីចង្អូរលូមួយនៅទន្លេ Guaire ក្នុងក្រុង ការ៉ាកាស បន្ទាប់ពីការដាច់ភ្លើងទំហំធំនៅតែបន្តបង្កការប៉ះពាល់ដល់តំបន់មួយចំនួននៅក្នុងប្រទេស។

៤
បុរសម្នាក់ឈរនៅផ្នូររបស់កុមារា Berkin Elvan អំឡុងពេលរំឭកខួបប្រាំឆ្នាំនៃការស្លាប់របស់កុមាររូបនេះនៅក្រុងអ៊ីស្តង់ប៊ូល។ កុមារា Elvan ដែលនៅគ្រានោះអាយុ ១៤ឆ្នាំ បានជាប់នៅក្នុងការធ្វើបាតុកម្មនៅពេលខ្លួនដើរទៅទិញនំប៉័ងនិងបានត្រូវនឹងកំប៉ុងឧស្ម័នបង្ហូរទឹកភ្នែករបស់ប៉ូលិស។កុមារារូបនេះបានស្លាប់ដោយរបួសរយៈពេល ៩ខែបន្ទាប់មក។

៥
អ្នកទេសចរដើរកាត់កន្លែងរំឭកវិញ្ញាណក្ខន្ធ Empty Sky Memorial នៅក្រុង Jersey City រដ្ឋ New Jersey កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។

៦
រូបភាពបង្ហាញពីការខូចខាតដោយភ្លៀងធ្លាក់ខ្លាំងនៅដងផ្លូវមួយក្នុងក្រុង Sao Paulo ប្រទេសប្រេស៊ីល។

៧
អ្នកចូលរួមនៅក្នុងពិធីបុណ្យកាណីវ៉ាល់អំឡូងពេលដង្ហែក្បួនបែបប្រពៃណី Morgenstreich តាមដងផ្លូវក្រុង Basel ប្រទេសស្វីស។

៨
អ្នកចូលរួមក្នុងពិធីបុណ្យ «សង្រ្គាមម្សៅ» នៅក្រុង Galaxidi ប្រទេសក្រិក។

៩
កុមារាម្នាក់ហាត់លោតក្រឡាប់ខ្លួនអំឡុងពេលហាត់ប្រាណនៅក្រុង Kochi ប្រទេសឥណ្ឌា។

១០
សុនខមួយក្បាលត្រូវបានគេធ្វើខ្លួនឲ្យអំឡុងពេលថ្ងៃចុងក្រោយនៃពិព័រណ៍សុនខ Crufts Dog Showនៅក្រុង Birmingham ប្រទេសអង់គ្លេស កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។