រូបភាពជុំវិញពិភពលោកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសឥណ្ឌា ស៊ីរី កូតឌីវ័រ ម៉ិកស៊ិក ព័រតូរីកូ និងបូលីវី។
រូបភាពជុំវិញពិភពលោក ១១ មីនា ២០១៨

1
លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា (រូបស្តាំ) ស្វាគមន៍លោកប្រធានាធិបតីបារាំង Emmanuel Macron នៅក្នុងសន្និសីទនៃសម្ព័ន្ធសូឡាអន្តរជាតិក្នុងក្រុងញូវដេលី។

2
អ្នកទេសចរណ៍មើលផ្ទាំងទឹកកក Perito Moreno Glacier នៅឧទ្យានជាតិ Los Glaciares ក្នុងក្រុង Santa Cruz កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨។ ទឹកកកនៅចុងផ្ទាំង Perito Moreno ចាប់ផ្តើមដួលចូលទៅក្នុងទឹក។

3
មនុស្សម្នារត់គេចខ្លួន បន្ទាប់ពីយុទ្ធជនកងទ័ពរំដោះស៊ីរីដែលគាំទ្រដោយតួកគីវាយដណ្តើមយកភូមិ Khaldieh ក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨។

4
លោក Travis Gardner ជួយនាង Margana Wood ខណៈដែលនាងដើរកាត់គំនរពស់ក្នុងការប្រកួត Sweetwater Rattlesnake Roundup នៅមជ្ឈមណ្ឌល Nolan County Coliseum ក្នុងក្រុង Sweetwater រដ្ឋ Texas កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨។

5
សមាជិកនៃក្រុម Jouvay Fest រាំ និងលេងតន្ត្រីនៅក្នុងការដើរក្បួនមួយ ក្នុងពេលចាប់ផ្តើមកម្មវិធី African Performing Arts Market នៅក្នុងក្រុង Abidjan ប្រទេសកូតឌីវ័រ (Ivory Coast) កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨។

6
កីឡាករ Sebastian Ogier និងកីឡាករ Julien Ingrassia បើករថយន្ត Ford Fiesta WRC ក្នុងថ្ងៃទី១នៃការប្រកួត 2018 FIA World Rally Championship នៅក្នុងក្រុង Leon រដ្ឋ Guanajuato ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨។

7
សមាជិកនៃក្រុមហ៊ុន SubCielo សម្តែងក្នុងកម្មវិធី Puerto Rico Circo Fest ប្រចាំឆ្នាំលើកទី៥ នៅក្នុងក្រុង San Juan ប្រទេសព័រតូរីកូ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨។

8
ពលរដ្ឋបូលីវីកាន់ទង់ជាតិរបស់ពួកគេនៅតាមមហាវិថីមួយនៅចន្លោះក្រុង Oruro និងក្រុង La Paz ប្រទេសបូលីវី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨។