បណ្ដុំរូបភាពនៃព្រឹត្តិការណ៍ព័ត៌មាន និងទិដ្ឋភាពនានាមកពីជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៨ មីនា ២០១៨

១
នាង Nouf Khayat ជនជាតិអារ៉ាប៊ីសាអូឌីត ដែលជាគ្រូបង្វឹកកីឡា Zumba កំពុងលោតក្នុងព្រឹត្តិការណ៍រត់ប្រណាំងមួយនៅទិវានារីអន្តរជាតិ ក្នុងទីក្រុង Old Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។

២
លោក Lin Xiwei អាយុ៣៦ ដែលជាអ្នកផលិតស្បែកជើង ហើយស្លៀកពាក់ធ្វើជាទេវតា កំពុងសម្ដែងការបង្ហាញមួយឈ្មោះថា «បរិភោគផ្កា» នៅខេត្ត Fujian ប្រទេសចិន។

៣
អ្នកតវ៉ាលើកដៃធ្វើរូបត្រីកោណ ក្នុងពេលបាតុកម្មទាមទារសិទ្ធិស្ត្រីនៅទីក្រុង Bilbao ប្រទេសអេស្ប៉ាញ នៅថ្ងៃទី០៨ មីនា ដែលជាទិវានារីអន្តរជាតិ។

៤
សិស្សប្រើក្បូនឫស្សីដើម្បីជិះឆ្លងទន្លេ Ciputrahaji ក្នុងភូមិ Sukasari នៃតំបន់ Ciamis Regency ក្នុងខេត្ត Java ខាងលិច របស់ប្រទេសឥណ្ឌូនេស៊ី។

៥
បុរសម្នាក់កំពុងដើរលើដំបូលអាគារមើលទៅលើទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។

៦
ស្ត្រីជនជាតិចិនកំពុងរត់ទាត់បាល់នៅលើវាលគ្របដណ្ដប់ពេញដោយទឹកកក នៅក្នុងក្រុង Shenyang ក្នុងខេត្ត Liaoning ដែលជាខេត្តភាគខាងកើតរបស់ប្រទេសចិន នៅថ្ងៃទិវានារីអន្តរជាតិ។

៧
សិល្បករម្នាក់កំពុងសម្តែងនៅលើឆាក ក្នុងពិធីចាប់ពូលសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០១៨ ផ្នែកនារី ដែលពីធីចាប់ពូលនេះធ្វើឡើងនៅទីក្រុង Rennes ប្រទេសបារាំង។

៨
ជនជាតិជ្វីសនៅប្រទេសអ៊ីស្រាអែលដែលគោរពសាសនាដ៏តឹងរ៉ឹង កំពុងអង្គុយនៅពេលដែលបំពង់បាញ់ទឹកត្រូវបានគេបង្វែរតម្រង់ទៅរកក្រុមបាតុករដែលធ្វើបាតុកម្មប្រឆាំងនឹងការឃុំខ្លួនសមាជិកនៃសហគមន៍របស់ពួកគេ ដែលបានបដិសេធមិនចូលខ្លួនបម្រើកងទ័ពអ៊ីស្រាអែល នៅទីក្រុងហ្ស៊េរុយសាឡិម។

៩
ប៉ូលិសប្រឆាំងបាតុកម្មទាញបុរសម្នាក់ដែលជាអ្នកគាំទ្រគណបក្សប្រជាជនសៀរ៉ាឡែអូន (SLPP) ក្នុងពេលមានបាតុកម្មប្រឆាំងនឹងក្រុមប៉ូលិសដែលប៉ុនប៉ងឆែកឆេរការិយាល័យរបស់លោក Julius Maada Bio ដែលជាបេក្ខជនប្រធានាធិបតីនៃគណបក្ស SLPP នៅទីក្រុងហ្វ្រ៊ីថោន ប្រទេសសៀរ៉ាឡែអូន។

១០
បុរសម្នាក់ពន្លិចខ្លួនទៅក្នុងកន្លែងលេងមួយដែលមានពេញដោយកូនបាល់ផ្លាស្ទិច។

១១
ក្រុមអ្នកជិះកងស្ថិតក្នុងជុំទី៥ នៃការប្រណាំងកង់ចម្ងាយ១៦៥គីឡូម៉ែត្រ ដែលជាការប្រណាំងកង់លើកទី៧៦របស់ទីក្រុងប៉ារីសនិងទីក្រុង Nice។ ការប្រណាំងនេះចេញដំណើរពីឃុំ Salon de Provence ទៅឃុំ Sisteron។

១២
មឈូសដាក់សាកសពកីឡាករបាល់ទាត់ជម្រើសជាតិអ៊ីតាលី Davide Astori ត្រូវបានគេលើកដាក់ចូលទៅក្នុងព្រះវិហារគ្រិស្តសាសនាមួយ នៅទីក្រុង Florence ប្រទេសអ៊ីតាលី។

១៣
ក្រុមស្ត្រីមកពីក្រុមស្ត្រីនិយមល្បីមួយបានធ្វើការជួបជុំគ្នាដើម្បីប្រារពទិវានារីអន្តរជាតិនៅទីក្រុងប៉ារីស ប្រទេសបារាំង។

១៤
លោក Sergio Perez មកពីប្រទេសម៉ិកស៊ិក ដែលជាអ្នកបើកបរនៃក្រុម Force India កំពុងបញ្ជាឡានរបស់លោកពេលបើកបរសាកល្បងមុនពេលចាប់ផ្តើមនៃការប្រណាំងរថយន្ត Formula One នៅទីក្រុង Montmelo ក្បែរទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។

១៥
កីឡាករ Sokratis របស់ក្រុម Borussia Dortmund នៃប្រទេសអាល្លឺម៉ង់ លោតទាត់បាល់ ខណៈដែលកីឡាករ Munas Dabbur របស់ក្រុម Salzburg នៃប្រទេសអូទ្រីសព្យាយាមបិទ នៅពេលក្រុមទាំងពីរបានជួបគ្នាក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប Europa League កាលពីយប់ថ្ងៃព្រហស្បតិ៍។