ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​រាប់​រយ​នាក់​ចូល​រួម​ជូន​ដំណើរ​​លោក​នួន ជា​ ជា​លើក​ចុងក្រោយ

ម៉ូតូស៊ីរ៉ែនបើកផ្លូវពីរគ្រឿង ចតចោលក្បែរមេរុដែលកំពុងខ្មួលខ្មាញ់ដោយផ្សែងនៃការរំលាយរូបសព លោក នួន ជា ក្នុងបរិវេណវត្តព្រំគីរីមរកត ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

បន្ទាប់​ពី​ត្រូវ​បាន​ដាក់​តម្កល់​ធ្វើ​បុណ្យ​នៅ​តំបន់​ជាយ​ដែន​ក្នុង​ខេត្ត​ប៉ៃលិន​អស់​ពេល​ជិត​មួយ​សប្ដាហ៍​កន្លង​មក​ ​ពិធី​បូជាសព​លោក​នួន ជា​ បាន​ប្រព្រឹត្ត​ទៅ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ក្នុង​ខេត្ត​ប៉ៃលិន ​ដែល​មាន​អ្នក​ចូលរួម​រាប់​រយ​នាក់។

ពេល​មេឃ​មាន​ពពក​មីរដេរដាសរក​កល​នឹង​ភ្លៀង​ ​សព​របស់​អតីត​មេ​មនោគម​វិជ្ជា​នៃ​របប​កុម្មុយនិស្ត​ខ្មែរ​ក្រហម​ លោក​នួន ជា​ ត្រូវ​បាន​បូជានៅ​ក្នុង​យប់​ថ្ងៃ​សុក្រ​នេះ ​នៅវត្ត​ព្រំ​គិរី​មរកត ខេត្ត​ប៉ៃលិនជាប់​ព្រំដែន​ប្រទេស​ថៃ។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

ពិធី​សូត្រ​ធម៌​ ​និង​សម្រែក​នឹក​រឭក​អតីត​មេ​ខ្មែរក្រហម​រូប​នេះបាន​លាន់​ឮ​ទ្រហឹង​ពេញ​បរិវេណ​វត្ត។​

ព្រះ​តេជគុណវ៉ែន ចាន់សុម៉ៃ​ ​ព្រះចៅ​អធិការ​វត្ត​ព្រំ​គិរី​មរកត​ ​ជំនួស​មុខ​ឱ្យ​ក្រុម​គ្រួសារ​លោកនួន ជា​ បាន​ឡើង​អាន​វិយោគ​កឋារំឭក​អំពី​ខ្សែ​ជីវិត​របស់​អតីត​មេ​ខ្មែរក្រហម​រូប​នេះ​ ​ដែល​របប​ដឹកនាំ​របស់​លោក​មិន​បាន​អនុញ្ញាត​ឱ្យ​មាន​វត្ត​អារាម​ ​និង​ការ​ប្រណិបត្តិ​ជំនឿ​សាសនា​អ្វី​ឡើយ។​

ក្រុមគ្រួសាររអមសពលោក នួន ជា មុនពិធីរំលាយសពលោក ក្នុងបរិវេណវត្តព្រំគីរីមរកត ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
ក្រុមគ្រួសាររអមសពលោក នួន ជា មុនពិធីរំលាយសពលោក ក្នុងបរិវេណវត្តព្រំគីរីមរកត ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
មឈូសរបស់លោក នួន ជា ត្រូវបានលើកយកទៅតម្កល់លើមេរុ ត្រៀមសម្រាប់ការបូជារំលាយ។ (អូន ឆេងប៉រ/VOA)
មឈូសរបស់លោក នួន ជា ត្រូវបានលើកយកទៅតម្កល់លើមេរុ ត្រៀមសម្រាប់ការបូជារំលាយ។ (អូន ឆេងប៉រ/VOA)

លោក មាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហម អំឡុងពេលចូលរួមអំឡុងចូលរួមពិធីរំលាយសពលោក នួន ជា បូជា ក្នុងបរិវេណវត្តព្រំគីរីមរកត ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

«កូនៗ​នៅចាំ​បាន​ថា​ ​កាលពី​ពួក​យើង​នៅ​តូចៗ​ ​ពួក​យើង​មិន​ដែល​ឃើញ​លោក​ឪពុក​ ​បាន​នៅ​ជួបជុំ​គ្រួសារ​ទេ​ ​តែ​កូនៗ​យល់​ច្បាស់​ពី​អ្វី​ដែល​លោក​ឪពុក​កំពុង​ធ្វើ​ ​គឺ​លោក​ចង់​បាន​ប្រទេស​មួយ​ឯករាជ្យ​ ​សន្តិភាព​ ​ប្រជាជន​រស់នៅ​មាន​ជីវភាព​ធូរធា​ ​សមរម្យ​ ​កូន​ចៅ​បាន​ទទួល​ការ​រៀន​សូត្រ​គ្រប់ៗ​គ្នា»។​

អ្នក​ចូល​រួម​ក្នុង​ពិធី​រំលាយ​សព​លោកនួន ជា​ នេះ​មានប្រមាណ​ជា​ច្រើន​រយ​នាក់ ​ក្នុង​នោះ​មាន​អភិបាល​រង​ខេត្ត​ប៉ៃលិន​ ​អ្នកស្រីជា លាភ​ ​លោក​ ​សួង ស៊ីគឿន​ ​អតីត​មន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរក្រហម​ ​និង​លោក​ ​មាស មុត​ ​អតីត​មេ​បញ្ជាការ​កងទ័ព​ជើងទឹក​ខ្មែរក្រហម។​

មក​ទល់​នឹង​ពេល​មរណភាព​ លោក​បាន​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ​ជា​ការ​សម្រេច​ក្ដី​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ​ទាក់ទិន​នឹង​តួនាទី​«ទទួល​ខុសត្រូវ​ខ្ពស់​បំផុត»​របស់​លោកក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ដែល​កាន់អំណាច​ពី​ឆ្នាំ​១៩៧៥​ ​ដល់​ឆ្នាំ​១៩៧៩​ ​និង​បណ្ដាល​ឱ្យ​បណ្ដាជន​ប្រមាណ​យ៉ាង​ហោច​១,៧​លាន​នាក់​បាត់បង់​ជីវិត។​

លោកផន សម្បូរ​ ​អាយុ​៦៥​ឆ្នាំ​ ​ជា​អតីត​ទាហាន​ខ្មែរក្រហម​តាំងពី​ឆ្នាំ​១៩៧២​មក​ដល់​ឆ្នាំ​១៩៩៦​ ​បាន​ចេញ​ដំណើរ​ពី​ផ្ទះ​របស់​លោកនៅ​ស្រុក​ម៉ាឡៃ​ ​ខេត្ត​បន្ទាយ​មានជ័យ​ ​តាំងតែ​ពី​ព្រឹកព្រលឹម​ដើម្បី​មក​ឱ្យ​ទាន់​ពិធីបុណ្យ​បូជាលោក​នួន ជា​ អតីត​មេ​កើយ។​

លោក ផន សម្បូរ វ័យ៦៥ឆ្នាំ ធ្វើដំណើរមកពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ អំឡុងពិធីបុណ្យបូជា សព លោក នួន ជា ក្នុងបរិវេណវត្តព្រំគីរីមរកត ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

«នឹក​ឃើញ​ថា​ ​យើង​ធ្លាប់​រស់​ជាមួយ​គាត់​គ្រប់គ្រង​ ​ដូច្នេះ​ថ្ងៃ​នេះ​មក​ជួប​ចុង​ក្រោយ​ ​ដែល​គាត់​លាចាក​លោក​ទៅ​ ... មាន​អី​គ្រាន់តែ​ថា​ ឱ្យ​គាត់​ហ្នឹង​ទៅ​កើត​សុគតិភព​ឱ្យ​បាន​គេ​ហៅ​ថា ​ខ្ពង់ខ្ពស់​ហ្នឹង​ ហើយ​ដ៏​ល្អ​ប្រសើរ»។​

នៅ​ក្បែរ​នោះ​ ​អ្នកស្រី​នួន ជីវី​ ​អាយុ​៥៨​ឆ្នាំ​ ដែលរស់​នៅ​ក្រុង​ប៉ៃលិន​ ​ក៏​ធ្លាប់​មាន​អតីត​ភាព​ក្នុង​ចលនា​ខ្មែរក្រហម។ ​អ្នកស្រី​បាន​ចេញ​ដំណើរ​មកដល់​ផ្សារ​ព្រំ​វេលា​ម៉ោង​ប្រមាណ​២​រសៀល។​ អ្នកស្រី​បាន​លើក​ឡើង​ថា​ ​អ្នកស្រី​មាន​ការ​នឹក​ស្រណោះ​លោក​ ​នួន ជា​ ​ដែល​ធ្លាប់​ដឹកនាំ​ចលនា​មួយ​ដែល​អ្នកស្រី​ធ្លាប់​បាន​ដើរ​តាម។​

«ចា៎ ​គឺ​ខ្ញុំ​មក​នេះ​គឺ​ប្ដី​ខ្ញុំ​គាត់​ធ្លាប់​ធ្វើ​ការ​ជាមួយ​គាត់​ដែរ​ ​អ៊ីចឹង​ទៅ​ណា​ ​តែ​គាត់​មក​មិន​រួច។​ ​គាត់​ក៏​ប្រាប់​ខ្ញុំ​ថា​ ឱ្យ​មក​ដុត​ធូប​ដុត​អី​ ​ជូន​ពរ​គាត់​ឱ្យ​ទៅ​បាន​សុខ​សប្បាយ​ ​ហើយ​ក៏​មាន​ការ​សោកស្ដាយ។​ គាត់​មាន​អាយុ​ច្រើន​ ​ហើយ​គាត់​បាន​លាចាក​លោក​ទៅ មានតែ​ដុត​ធូប​ជូនពរ​គាត់​ ​គឺ​ជាតិ​ក្រោយ​ឱ្យ​គាត់​មាន​សំណាង​ល្អ​ ​កុំ​ឱ្យ​ពាក់ព័ន្ធ​រឿង​នយោបាយ​អីៗ ​ឱ្យ​គាត់​សុខ​សប្បាយ​ ​ដូចតែ​យើង​អ៊ីចឹង​ណា​អូន»។​

អ្នកស្រី នួន ជីវី ពលរដ្ឋវ័យ៥៨ឆ្នាំនៅក្រុងប៉ៃលិន ឈរផ្ដល់បទសម្ភាសដល់VOA អំឡុងចូលរួមពិធីរំលាយសពលោក នួន ជា បូជា ក្នុងបរិវេណវត្តព្រំគីរីមរកត ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

នៅ​ពេល​ត្រូវ​បាន​សួរ​ឱ្យធ្វើ​ការ​បញ្ចេញ​ទស្សនៈ​ចំពោះ​ការ​កាត់ទោស​ ​និង​បទ​ចោទ​ប្រឆាំង​លោក​នួន ជា​ ​អ្នកស្រី​នួន​ ​ជីវី​ បាន​លើក​ឡើង​ថា៖

«ចា៎​ ​ខ្ញុំ​យល់​ថា ​ជា​ច្បាប់​គឺ​ត្រឹមត្រូវ​ ​អូន!​ ​ច្បាប់​គេ​សង្គម​មុន​ផ្សេង​ ​ឥឡូវ​ផ្សេង​ ​តែ​គេ​តាម​ស្រាវជ្រាវ​ទៅ​ឃើញ​អ៊ីចឹង​ ​តាម​សង្គមថ្មី​ នយោបាយ​ថ្មី»។​

មុន​ពេល​ស្លាប់​ ​លោក​នួន ជា​ បាន​សរសេរ​លិខិត​ផ្ទេរ​សិទ្ធិ​ជូន​ក្រុម​មេធាវី​របស់​លោក​ ​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ប្ដឹង​សារ​ទុក្ខ​ទៅ​នឹង​សាលដីកា​ឱ្យ​លោក​ជាប់​ពន្ធនា​គារ​អស់​មួយ​ជីវិត ក្នុង​អ្វី​ដែល​លោក​លីវ សុវណ្ណា​ ​សហ​មេធាវី​ការពារ​ក្ដី​របស់​លោក​បរិយាយ​ប្រាប់​ VOA​ ថា​ ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែងរក​«ការណ៍​ពិត​ក្នុង​ការណ៍​ពិត»។​

តែ​ទោះ​ជា​យ៉ាង​ណា ​លោក​ ​ឆាំង យុ​ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ​បាន​លើក​ឡើង​ថា​ មរណភាព​របស់​នួន ជា​ មិន​អាច​លុប​លាង​ប្រវត្តិសាស្ត្រ​បាន​ទេ​ ដោយ​លោក​ថា៖​

«នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា​ ​នួន​ ​ជា​គឺ​ជា​ឧក្រិដ្ឋជន»។​

លោក​ឆាំង យុ​ បន្ថែម​ថា ​ភស្តុតាង​ទាក់​ទង​នឹង​ការ​ទទួល​ខុសត្រូវ​របស់​លោក​នួន ជា នឹង​មិនត្រូវ​ដុត​រំលាយ​ទៅ​តាម​សព​របស់​លោក​ទេ៕

XS
SM
MD
LG