ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ដំរី​ឈ្មោះ​ខាវ៉ាន​ (Kaavan) បាន​ចាប់ផ្តើម​ជីវិត​ថ្មីនៅ​កម្ពុជា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ឥឡូវ​នេះ​ ដំរី​ឈ្មោះ​កាវ៉ាន​ (Kaavan) ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ដំរី​ឯកា បាន​ចាប់ផ្តើម​សម្រប​ខ្លួន​ទៅ​នឹង​ស្ថានភាព​រស់នៅ​​ក្នុងដែន​ជម្រក​សត្វព្រៃ​ ​​ខេត្ត​ឧត្តរមានជ័យ​ លើ​ទឹកដី​កម្ពុជា​។​ កាល​ពី​ឆ្នាំ​២០១៥​ អ្នក​តស៊ូ​មតិ​ដើម្បី​ការពារ​សិទ្ធិ​សត្វ​ បាន​បង្កើត​យុទ្ធនាការ​ទាមទារ​សិទ្ធិ​សេរីភាព​ឲ្យ​កាវ៉ាន​។ ​ដំរី​នេះ​រង​ការ​រំលោភបំពាន​ អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ និង​បាន​​បាត់បង់​ដៃ​គូ​តែ​មួយ​គត់​កាល​ពី​៨ឆ្នាំ​មុន ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​​​។​ គ្រូបង្វឹក​ និង​សហស្ថាបនិក​នៃ​ Save the Elephant Foundation​ លោក Darrick Thomson​ ប្រាប់​វីអូអេ​ថា​ ​​កម្ពុជា​នឹង​ក្លាយ​ជា​ជម្រកថ្មី​សម្រាប់​កាវ៉ាន​ ដើម្បី​ព្យាបាល​សុខភាព​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ​ ​កសាង​ទំនាក់​ទំនង​សង្គម​ថ្មី​​ និង​បង្កាត់ពូជ​ជាមួយ​ដំរីញី​នៅ​កម្ពុជា​។ ខាន់​ សុគុំមនោ និង​ ហ៊ាន​ សុជាតា​ រាយការណ៍​ពី​ខេត្ត​ឧត្តរមានជ័យ៖

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG