ភាពយន្តឯកសារ៖ រស់នៅក្នុងពេលសង្គ្រាមជិតផ្ទុះឡើង
គ្រាដែលសង្គ្រាមជាមួយរុស្ស៊ីអាចនឹងផ្ទុះឡើងក្នុងពេលណាមួយក្នុងរយៈពេល ៨ ឆ្នាំមកហើយនោះ ហានិភ័យនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនមិនមែនជាព័ត៌មានថ្មីតទៅទៀតទេ។ បន្ទាប់ពីបានភៀសខ្លួនដើម្បីគេចផុតពីអំពើហិង្សានៅតំបន់ Luhansk ប្រទេសអ៊ុយក្រែន កាលពីឆ្នាំ ២០១៤ មក អ្នកស្រី Irina Korostelyova និងក្រុមគ្រួសារបានព្យាយាមកសាងឡើងវិញនូវជីវិតរស់នៅរីករាយបែបសាមញ្ញនៅក្បែរទីក្រុង Kharkiv។ ក៏ប៉ុន្តែ ខណៈពួកគេព្យាយាមរស់នៅដោយធម្មតា ពួកគេក៏នៅតែត្រៀមខ្លួនសម្រាប់ស្ថានការណ៍ដែលសង្គ្រាមអាចផ្ទុះឡើងផងដែរ៕