១៨:៤៥
៦.៦.២០២២
- បើតាមការផ្សាយរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពីលទ្ធផលបោះឆ្នោតបឋម និងការអះអាងរបស់មន្រ្តីគណបក្សកាន់អំណាច គណបក្សប្រជាជនកម្ពុជាទំនងឈ្នះតំណែងមេឃុំចៅសង្កាត់ស្ទើរទូទាំងប្រទេស។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក៏បានប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា លោកកត់សម្គាល់ថាគណបក្សប្រជាជនកម្ពុជានាំមុខគណបក្សដទៃទៀត ទាក់ទិននឹងលទ្ធផលបឋមនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នេះ បើទោះបីត្រូវរង់ចាំលទ្ធផលបញ្ជាក់ផ្លូវការពីស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប ក៏ដោយ។