ថ្ងៃសុក្រ, 28 វិច្ឆិកា 2014

អាមេរិក​បោះឆ្នោត​​ ២០១២

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​រដ្ឋ Arizona អបអរ​ខណៈ​ដែល​លោក​ប្រធានាធិបតី​ Barack Obama ត្រូវ​បាន​ប្រកាស​ថា​ជា​អ្នកឈ្នះ​​ការ​បោះឆ្នោត​ប្រធានាធិបតី នៅ​ទី​ស្ថាក់ការ​គណបក្ស​​ប្រជាធិបតេយ្យ​ក្នុង​ក្រុង​ Tucson រដ្ឋ​ Arizona កាល​ពី​យប់​ថ្ងៃ​អង្គារ ទី​០៦ វិច្ឆិកា ២០១២។

លោក​ បារ៉ាក់ អូបាម៉ា ជាប់​ឆ្នោត​ជា​ថ្មី​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក

លោក​អូបាម៉ា​បាន​ឈ្នះ​​​ចំនួន​រដ្ឋ​ដែល​ធ្វើ​ឲ្យ​លោក​មាន​សំឡេង​ប្រតិភូ​គ្រប់​ចំនួន​យ៉ាង​តិច​២៧០​ ដែលត្រូវ​​តែ​យក​ឲ្យ​បាន​ដើម្បី​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី។ ពត៌មាន​លម្អិត

បេក្ខ​ជន​ដ៏​សំខាន់​គឺ​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា (Barack Obama) ​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ (Democratic Party) និង​លោក​ មី រ៉មនី​ (Mitt Romney) គូប្រជែង​មក​ពី​គណបក្ស​សាធារណរដ្ឋ (Republican Party)។

ពលរដ្ឋ​អាមេរិក​ចេញ​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី

នេះ​ជា​កម្មវិធី​វីអូអេ​ពិសេស​តាម​វិទ្យុ​ទាក់​ទង​នឹង​ព្រឹត្តិការណ៍​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​សរហដ្ឋ​អាមេរិក ថ្ងៃ​អង្គារ ទី​០៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២។ ពត៌មាន​លម្អិត

widget khmer social media us election

កម្មវិធី​ផ្សាយ​ព័ត៌មាន​ផ្ទាល់​តាម​ Facebook និង Twitter អំពី​ការបោះឆ្នោត​នៅ​អាមេរិក

នេះ​ជា​​លើក​ទី​១​ដែល​វីអូអេ​ធ្វើ​ការ​ផ្សាយ​ព័ត៌មាន​ដោយ​​ផ្ទាល់​​តាម​បណ្តាញ​សង្គម​អំពី​ព័ត៌មាន​ថ្មីៗ​បំផុត​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។ ពត៌មាន​លម្អិត


Loading...

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
លោក​ប្រធានាធិបតី​ អូបាម៉ា​ បាន​ជាប់​ឆ្នោត​សម្រាប់​អាណត្តិ​ទី​ពីរi
|| 0:00:00
...    
🔇
X
VOA Khmer
07 វិច្ឆិកា 2012
លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Barack​ Obama បាន​ទទួល​ជ័យជំនះ​ក្នុង​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​ជា​មួយ​លោក​ Mitt​ Romney​ នៃ​គណបក្ស​សាធារណរដ្ឋ​ ដែល​បាន​បញ្ចប់​យុទ្ធនាការ​ដ៏​យូរ​ ដ៏​ជូរចត់​ និង​ដ៏​ថ្លៃ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្រ្ត។​ Suzanne​ Presto​ នៃ​វីអូអេ​រាយការណ៍​ពី​ក្រុង​វ៉ាស៊ីនតោន។​
វីដេអូ

វីដេអូ លោក​ប្រធានាធិបតី​ អូបាម៉ា​ បាន​ជាប់​ឆ្នោត​សម្រាប់​អាណត្តិ​ទី​ពីរ

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Barack​ Obama បាន​ទទួល​ជ័យជំនះ​ក្នុង​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​ជា​មួយ​លោក​ Mitt​ Romney​ នៃ​គណបក្ស​សាធារណរដ្ឋ​ ដែល​បាន​បញ្ចប់​យុទ្ធនាការ​ដ៏​យូរ​ ដ៏​ជូរចត់​ និង​ដ៏​ថ្លៃ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្រ្ត។​ Suzanne​ Presto​ នៃ​វីអូអេ​រាយការណ៍​ពី​ក្រុង​វ៉ាស៊ីនតោន។​
វីដេអូ

វីដេអូ កម្ពុជា​អបអរ​សាទរ​ការ​ជាប់​ឆ្នោត​ជាថ្មី​នៃ​ប្រធានាធិបតី​អូបាម៉ា​

កម្ពុជា​បាន​ប្រកាស​អបអរសាទរ​ភ្លាមៗ​ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ហើយ​បាន​អះ​អាង​ថា​ទំនាក់​ទំនងរវាង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​កម្ពុជា​នឹង​គ្មាន​អ្វី​ប្រែ​ប្រួល​ទេ។ លទ្ធផល​ជា​ផ្លូវ​ការ​​ចុង​ក្រោយ​បំផុត​បង្ហាញ​ថា​ លោក​ប្រធានាធិបតេយ្យ​ បារ៉ាក់​ អូបាម៉ា ​ដែល​ជា​បេក្ខជន​ពី​គណបក្ស​ប្រជាធិបតេយ្យ ​បាន​ឈ្នះ​ដោយ​ទទួល​បាន​សំឡេង​ប្រតិភូ​ប្រធានាធិបតី​ (electoral votes) ​ចំនួន​៣០៣​លើ​គូ​ប្រជែង​របស់​លោក​គឺ​​លោក​ មីត្ត រ៉មនី ​បេក្ខជន​ពី​គណ​បក្ស​សាធារណ​រដ្ឋ​ ដែល​បាន​ទទួល​​សំឡេង​ប្រតិភូ​ចំនួន​២០៦។​ លោក ​ហេង​ រស្មី​នៃ​វីអូអេ​ រាយ​ការណ៍​ពី​ស្ថានទូត​សរអា​ប្រចាំ​នៅ​ក្រុង​ភ្នំពេញ។
វីដេអូ

វីដេអូ បទ​ពិសោធន៍​ការ​បោះឆ្នោត​លើក​ដំបូង​នៅ​ស.រ.អា.​ខុសពី​នៅកម្ពុជា

នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ឆ្នាំ​២០១២​នេះ  ​អ្នក​នាង​​លី ​ម៉ូរីវ៉ាន់​នៃ​វីអូអេ​បាន​ចូល​រួម​បោះឆ្នោត​ជា​លើក​ដំបូង​ ហើយ​​អ្នក​នាង​នឹង​បង្ហាញ​អំពី​ការ​ចូល​រួម​របស់​អ្នកនាង​ក្នុង​ការ​បោះឆ្នោត​នេះ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។
វីដេអូ

វីដេអូ គណបក្ស​ធំ​ពីរ​នៃ​សហរដ្ឋ​អាមេរិក​ធ្វើ​យុទ្ធនាការ​យ៉ាង​សកម្ម​ រហូត​ដល់​នាទី​ចុង​ក្រោយ

នៅ​ពេល​ ៤៨​ ម៉ោង​មុន​ពលរដ្ឋ​អាមេរិកាំង​ចេញ​ទៅ​បោះ​ឆ្នោត​ លោក​ប្រធានាធិបតី​ Barack​ Obama​ នៃ​គណបក្ស​ប្រជាធិបតេយ្យ​ និង​គូ​ប្រជែង​លោក​នៃ​គណបក្ស​សាធារណរដ្ឋ​ លោក​អតីត​អភិបាលរដ្ឋ​ Massachusetts​ Mitt​ Romney​ ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​ ដើម្បី​ស្វែង​រក​សម្លេង​ឆ្នោត​ក្នុង​នាទី​ចុង​ក្រោយ។​ លោក​ Michael​ Bowman​ នៃ​វីអូអេ​ រាយការណ៍​ថា​ នៅ​ពេល​ដែល​ការ​ស្ទង់​មតិ​បង្ហាញ​ថា​ ប្រទេស​ជាតិ​មាន​ការ​បែង​ចែក​សម្លេង​ឆ្នោត​ស្ទើរ​ស្មើ​គ្នា​រវាង​បេក្ខជន​ទាំង​ពីរ​ យុទ្ធនាការ​និមួយៗ​និយាយ​ថា​ ពួក​គេ​មាន​សេចក្តី​ទុក​ចិត្ត​លើ​ជ័យ​ជំនះ​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ។
វីដេអូ

វីដេអូ សហគមន៍​នៅក្រុង​ Los Angeles​ ត្រៀម​សម្រាប់​ការ​បោះឆ្នោត

នៅ​តំបន់​ខាង​លិច​ទី​ក្រុង​Long ​Beach​ អ្នក​​ស្ម័គ្រ​ចិត្ត​នៅ​សហគម​ន៍​នេះ​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​​ដើម្បី​រំឭក​អ្នក​រស់​នៅ​តំបន់​នេះ​ឲ្យ​ទៅ​​បោះ​ឆ្នោត​នៅ​ថ្ងៃ​អង្គារ។​ នាង ជុំ សុភីយ៉ា ជា​អ្នក​រៀប​ចំ​របស់​អង្គការ​សកម្ម​ភាព​យុវតី​ខ្មែរ។​ «ពួក​យើង​ដឹង​ថា​ សហគមន៍​យើង​នៅ​ខ្វះ​ខាត​ធន​ធាន​និង​ការ​យល់​ដឹង​ពី​រ​បៀប​បោះ​ឆ្នោត ​និង​គួរ​បោះ​ឲ្យ​អ្នក​ណា​ជាដើម»។​ ដូច្នេះ​ក្រុម​យុវ​ជន​ទាំង​នេះ​កំពុង​ផ្តល់​ព័ត៌​មាន​ពី​កន្លែង​បោះ​ឆ្នោត។​ នាង ជាង សុភីណារ័ត្ន​រាយ​ការណ៍ ពីទីក្រុងLos Angeles។
វីដេអូ

វីដេអូ បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​មិន​ខុសគ្នា​ទេ​សម្រាប់​ពល​រដ្ឋនៅ​មជ្ឈឹមបូព៌ា

បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ លោក ​Barack Obama​និង​លោក ​Mitt Romney ​បាន​ដេញ​ដោល​គ្នា​ខ្លាំង​ក្លា​អំពី​នយោបាយ​ការ​បរទេស ជា​ពិសេស​រឿង​មជ្ឈឹម​បូព៌ា។​ Elizabeth Arrot​ អ្នក​យក​ព័ត៌មាន​វីអូអេ​រាយ​ការណ៍​ពី​ទីក្រុង​ Cairo មក​ថា មនុស្ស​ជាច្រើន​នៅ​តំបន់​នេះ​គិត​ថា មាន​ការ​ផ្លាស់​ប្តូរ​តិចតួច​ប៉ុណ្ណោះ ទោះ​ជា​លោក Obama ឈ្នះ​ឬ លោក​Romney​ឈ្នះ​ក៏​ដោយ។
វីដេអូ

វីដេអូ បេក្ខជន​ប្រធានាធិបតី​​នៃ​គណបក្ស​ធំៗ​ទាំងពីរ​ មាន​គោលនយោបាយ​ការបរទេស​ស្រដៀង​គ្នា

គ្រា​ដែល​អ្នកបោះឆ្នោត​នៅ​អាមេរិក ត្រៀម​ខ្លួន​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី​៦​ខែវិច្ឆិកា​នេះ ប្រជា​ពលរដ្ឋ​នៅ​ជុំវិញ​ពិភពលោក​ ចោទ​សួរ​ថា តើ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ណា​ ទៅ​លើ​ពិភពលោក។​ នៅ​ក្នុង​សេក្តី​រាយការណ៍​នេះ ​វីអូអេ​នឹង​ពិនិត្យ​មើល​ អំពី​ទស្សនៈ​ផ្នែក​កាទូត និង​គោលនយោបាយ​ការបរទេស​របស់​លោក​Obama និង​លោក​Mitt Romney។
វីដេអូ

វីដេអូ មជ្ឈឹម​បូព៌ា​ជា​ប្រធានបទ​នៃ​ការ​តទល់​មតិ​នៃ​បេក្ខជន​ប្រធានាធិបតី​អាមេរិក

ការ​ពិភាក្សា​មួយ​រវាង​បេក្ខជន​ប្រធានាធិបតី​ទាំងពីរ​នៃ​សហ​រដ្ឋ​អាមេរិក​ផ្តោត​លើ​តំបន់​អាហ្វ្រិក​ខាង​ជើង និង​តំបន់​មជ្ឈឹម​បូព៌ា។ ពី​រដ្ឋធានី​វ៉ាស៊ីនតោន លោក​ជឹង ប៉ូជីន​នៃ​វីអូអេ ​ពន្យល់​ថា​តើ​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ និង​លោក​មីត្ត រ៉មនី​(Mitt Romney)​នៃ​គណបក្ស​សាធារណរដ្ឋ​ មាន​ជំហរ​យ៉ាង​ណា​ចំពោះ​ចលនា​បះបោរ​អារ៉ាប់ បញ្ហា​នៅ​ប្រទេស​លីប៊ី និង​ដំណើរ​ការ​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។
វីដេអូ

វីដេអូ លោក​ អូបាម៉ា​ និង​លោក​ រ៉មនី​ មាន​ទស្សនៈ​ផ្សេង​គ្នា​អំពី​ការ​អនុវត្ត​គោល​នយោបាយ​ស.រ.អា.​ចំពោះ​ប្រទេស​ចិន

គោល​នយោបាយ​របស់​ស.រ.អា.​ចំពោះ​ប្រទេស​ចិន​ មាន​មុខ​នាទី​មួយ​ក្នុង​ការ​ពិភាក្សា​រវាង​បេក្ខជន​ប្រធានាធិបតី​សរអា​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ ហើយ​នៅ​មាន​បន្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ។​ លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ និង​ លោក​អតីត​អភិបាលរដ្ឋ​ មីទ​ រ៉មនី​ យល់​ស្រប​គ្នា​ថា​ ប្រទេស​ចិន​ត្រូវ​គោរព​ច្បាប់​បញ្ញតិ​ដែល​គ្រប់​គ្រង​លើ​ពាណិជ្ជកម្ម។​ ក៏​ប៉ុន្តែ​បេក្ខជន​ទាំង​ពីរ​មាន​ទស្សនៈ​ខុស​គ្នា​ អំពី​ចំណុច​ថា​តើ​ សហរដ្ឋ​អាមេរិក​គួរ​រិត​បន្តឹង​ការ​អនុវត្តិ​ច្បាប់​បញ្ញតិ​ទាំង​នោះ​ កាន់​តែ​ខ្លាំង​ឡើង​ទៀត​ ឬ​ដូច​ម្តេច?​ នៅ​ក្នុង​របាយការណ៍​នេះ​ សេវា​ភាសា​កុកងឺ​ របស់​វីអូអេ​ ពិនិត្យ​មើល​បញ្ហា​ឧភតោភាគី​ នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​ ២០១២។
វីដេអូ

វីដេអូ ពាណិជ្ជកម្ម​ខ្នាត​តូច​ មាន​សារៈសំខាន់​សម្រាប់​ការ​លូត​លាស់​នៃ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក

នៅ​ក្នុង​យុទ្ធនាការ​ដើម្បី​តំណែង​ប្រធានាធិបតី​នៃ​សហរដ្ឋ​អាមេរិក​ លោក​ Barack​ Obama​ នៃ​គណបក្ស​ប្រជាធិបតេយ្យ​ និង​លោក​ Mitt​ Romney​ គូ​ប្រជែង​របស់​លោក​នៃ​គណបក្ស​សាធារណរដ្ឋ​បាន​ស្នើ​ថា​ ការ​លូតលាស់​នៃ​ពាណិជ្ជកម្ម​ខ្នាត​តូច​ ជា​មធ្យោបាយ​មួយ​ដើម្បី​ជួយ​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​របស់​សហរដ្ឋ​អាមេរិក​មាន​ការ​លូត​លាស់​ជា​ថ្មី​ឡើង​វិញ។​ អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ Chris​ Simkins​ នៃ​វីអូអេ​ ធ្វើ​សេចក្តី​រាយការណ៍​ពិស្តារ​ពី​រដ្ឋ​ North​ Carolina​ ដែល​នៅ​ទី​នោះ​ ម្ចាស់​ពាណិជ្ជកម្ម​តូចៗ​មាន​ការ​ខ្វែង​គំនិត​គ្នា​ អំពី​ចំណុច​ថា​តើ​បេក្ខជន​ណា​មួយ ​អាច​បំពេញ​តាម​សេចក្តី​ត្រូវការ​របស់​ពួក​គេ​ បាន​ប្រសើរ​ជាង​មួយ​ទៀត​ នៅ​រដ្ឋ​មួយ​ក្នុង​ចំណោម​រដ្ឋ​មួយ​ចំនួន​តូច​ដែល​មាន​ការ​ប្រកួត​កៀក​គ្នា​ រវាង​បេក្ខជន​ទាំង​ពីរ​រូប។
វីដេអូ

វីដេអូ លោក​ប្រធានាធិបតី​ អូបាម៉ា​ ដាក់​រដ្ឋ​ New​ York​ និង​ New​ Jersey​ ជា​តំបន់​«មាន​មហន្តរាយ​ធំ»​ ដើម្បី​ជំនួយ​សហព័ន្ធ

ពលរដ្ឋ​ជិត​ប្រាំ​មួយ​លាន​នាក់​ ដែល​រស់​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត​នៃ​សហរដ្ឋ​អាមេរិក​ ឥត​មាន​អគ្គិសនី​ប្រើ​ប្រាស់​ បន្ទាប់​ពី​ខ្យល់​វល់​កំបុត​ត្បូង​ដ៏​ធំ​ឈ្មោះ​ Sandy​បាន​បោក​បក់​ឆ្លង​កាត់​តំបន់​នេះ​ ដោយ​កម្លាំង​ខ្យល់​និង​ទឹក​ភ្លៀង​ដ៏​ខ្លាំង​អស្ចារ្យ​ កាល​ពី​ថ្ងៃ​ចន្ទ។​ លោក​ Richard​ Green​ នៃ​ វីអូអេ​ រាយការណ៍​អំពី​រឿង​នេះ។​
វីដេអូ

វីដេអូ លោក​ បារ៉ាក់​ អូបាម៉ា​ និង​ លោក​ មីទ​ រ៉មនី​ បង្ហាញ​គោល​នយោបាយ​ថាមពល​ខុស​គ្នា

លោក​ប្រធានាធិបតី​ អូបាម៉ា​ និង​ លោក​អតីត​អភិបាលរដ្ឋ​ Massachusetts​​ រ៉មនី​ យល់​ស្រប​គ្នា​ថា​ សហរដ្ឋ​អាមេរិក​ ពឹង​ផ្អែក​ច្រើន​ពេក​ទៅ​លើ​ប្រេង​បរទេស។​ ក៏​ប៉ុន្តែ​លោក​ទាំង​ពីរ​មាន​ទស្សនៈ​ខុស​គ្នា​យ៉ាង​ខ្លាំង​ អំពី​មធ្យាបាយ​ដើម្បី​កាត់​បន្ថយ​ឬ​បញ្ចប់​ការ​ពឹង​ផ្អែក​នេះ​ ហើយ​ធ្វើ​ឲ្យ​ប្រទេស​អាមេរិក​មាន​ថាមពល​ប្រើ​ប្រាស់​គ្រប់​គ្រាន់។​ សេវា​ផ្សាយ​ភាសា​ឥណ្ឌូនេស៊ី​ របស់​វីអូអេ​ បាន​ធ្វើ​សេចក្តី​រាយការណ៍​អំពី​រឿង​នេះ។
វីដេអូ

វីដេអូ ប្រធានាធិបតី​ត្រូវ​បាន​ជ្រើសរើស​ដោយ​គណៈ​អ្នកបោះឆ្នោត

ខណៈ​ដែល​ប្រជាពលរដ្ឋ​អាមេរិក​រាប់​លាន​នាក់​នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា សន្លឹក​ឆ្នោត​របស់​គេ​មិន​ឥទ្ធិពល​ដោយ​ផ្ទាល់​ដល់​ការ​ជ្រើសរើស​ប្រធានាធិបតី​ទេ។ នៅ​ក្នុង​ភាគ​នេះ​នៃ​សេចក្តី​រាយការណ៍​ស្តី​អំពី​របៀប​អាមេរិក​បោះឆ្នោត លោក​ឈឹម សុមេធ នៃ​វីអូអេ ​រាយការណ៍​ពីរដ្ឋធានី​វ៉ាស៊ីនតោន​ថា ការ​ជ្រើសរើស​ប្រធានាធិបតី​តាម​ពិត​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​មួយ​ដែល​ត្រូវ​បាន​ហៅ​ថា «គណៈអ្នក​បោះឆ្នោត» ឬ “Electoral College”។
វីដេអូ

វីដេអូ គណបក្ស​នយោបាយ​ កំពុង​ខំ​បញ្ចុះ​បញ្ចូល​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​ និង​ទៅ​បោះ​ឆ្នោត​

ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៃ​សហរដ្ឋ​អាមេរិក​កំពុង​តែ​ខិត​មក​ជិត​ដល់​ ក្នុង​ខណៈ​ដែល​គណបក្ស​នយោបាយ​ និង​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ពាសពេញ​ប្រទេស​ កំពុង​ខំ​បញ្ចុះ​បញ្ចូល​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ចុះ​ឈ្មោះ​ ហើយ​និង​ចេញ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​ ៦​ ខែ​វិច្ឆិកា​ខាង​មុខ។​ លោក​ Chris​ Simkins​ នៃ​វីអូអេ​ រាយការណ៍​អំពី​កិច្ច​ប្រឹងប្រែង​ដើម្បី​ទាក់ទាញ​ឲ្យ​មនុស្ស​ដែល​មិន​មាន​តំណាង​គ្រប់គ្រាន់​ក្នុង​ចំណោម​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ ចូល​ទាក់ទិន​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​ឆ្នាំ​នេះ។​
វីដេអូ

វីដេអូ លោក​ អូបាម៉ា​ និង​លោក​ រ៉មនី​ ពិភាក្សា​ប្តូរ​ទស្សនៈ​គ្នា​ អំពី​គោល​នយោបាយ​បរទេស​

លោក​ប្រធានាធិបតី​ Barack​ Obama​ និង​ លោក​ Mitt​ Romney​ គូ​ប្រជែង​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ បាន​បញ្ចេញ​ទស្សនៈ​ខុស​គ្នា​ អំពី​បញ្ហា​គោល​នយោបាយ​បរទេស​មួយ​ចំនួន​ កាល​ពី​យប់​ថ្ងៃ​ចន្ទ​នៅ​ក្នុង​ការ​ពិភាក្សា​ដេញ​ដោល​គ្នា​ទី​បី​និង​ជា​លើក​ចុង​ក្រោយ​ នៃ​យុទ្ធនាការ​ជ្រើស​រើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ឆ្នាំ​ ២០១២។​ ការ​ពិភាក្សា​នេះ​បាន​ប្រព្រឹត្ត​ធ្វើ​នៅ​សាកលវិទ្យាល័យ​ Lynn​ University​ នៅ​ទី​ក្រុង​ Boca​ Raton​ រដ្ឋ​ Florida។​ អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ជាតិ​ Jim Malone​ នៃ​វីអូអេ​ ធ្វើ​សេចក្តី​រាយការណ៍​ពី​ក្រុង​​ វ៉ាស៊ីនតោន។
វីដេអូ

វីដេអូ ភាពយន្ត​ឯកសារ​ជា​មធ្យោបាយ​មួយ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី

ពេល​កាន់តែ​ជិត​ដល់​ការបោះឆ្នោត​សហរដ្ឋ​អាមេរិក ភាពយន្ដ​ឯកសារ​ពីរ ដែល​​មួយ​និយម​ខាង​អភិរក្ស និង​មួយ​ទៀត​និយម​ខាង​សេរីភាព ព្យាយាម​វាយ​ប្រហារ​បេក្ខជន​ប្រធានាធិបតី​ដែល​ជា​គូ​បដិបក្ខ​របស់​ខ្លួន។ ភាពយន្ដ​មួយ​រៀបចំ​ឡើង ដោយ​លោក Dinesh D’Souza មាន​ចំណង​ជើង​ថា អាមេរិក​ឆ្នាំ​2016 បាន​រិះគន់​ប្រធានាធិបតី​អូបាម៉ា​នៃបេក្ខជន​ពី​គណបក្ស​ប្រជាធិបតេយ្យ​ថា មិន​មែន​អាមេរិកាំង ហើយ​ភាពយន្ដ​ដែល​មាន​ចំ​ណង​ជើង​ថា Janeane From Des​ Moines ចំអក​ឲ្យ​គណបក្ស​សាធារណរដ្ឋ​អំពី​ការ​ថែទាំ​សុខភាព ​អាពាហ៍​ពិពាហ៍​ ភេទ​ដូច​គ្នា និង​សេដ្ឋកិច្ច។ ក្នុង​ភាពយន្ដ​ទាំងអស់​នោះ មាន​ការខិតខំ​ពន្យល់​អ្នក​បោះឆ្នោត​ឲ្យ​គាំទ្រ​ក្រុម​របស់​ខ្លួន។ លោក អ៊ូ ធួក​នៃ​វីអូអេ រាយការណ៍ពិស្ដារ។
វីដេអូ

វីដេអូ អ្នក​គូរ​រូប​ជីវចល​ចំអក​ឡក​ឡឺយ​បេក្ខជន​ប្រធានាធិបតី​ កំពុង​បារម្ភ​អំពី​អនាគត​របស់​ខ្លួន

អ្នក​គូរ​រូប​ជីវចល​នយោបាយ​កំពុង​ត្រេកអរ​និង​រវល់​មមាញឹក​អំពី​ការ​និយាយ​ចំអក​ឲ្យ​បេក្ខជន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ​នេះ។​ ក៏​ប៉ុន្តែ​ អ្នក​គំនូរ​ទាំង​នេះ​ជា​ច្រើន​នាក់​ ក៏​កំពុង​មាន​កង្វល់​អំពី​អនាគត​នៃ​វីជ្ជាជីវៈ​ផ្ទាល់​របស់​ខ្លួន​ដែរ៕​
វីដេអូ

វីដេអូ លោក Romney​សង្កត់​លោក​អូបាម៉ា​ក្នុង​ការ​ដេញដោល​លើកទីមួយ

លោក​ប្រធានាធិបតី​បារ៉ាក់ ​អូបាម៉ា ​និង​លោក ​Mitt Romney ​ដែល​ជា​គូ​ប្រជែងរបស់​លោក កាល​ពី​ថ្ងៃពុធ​បាន​តទល់គ្នា​អំពី​រឿង​ពន្ធដារ​ ការ​ថែទាំ​សុខភាព​ និង​វិធី​បង្កើត​ការងារ​ធ្វើ​ នៅក្នុង​ការ​ជជែក​ដេញដោល​គ្នា​លើក​ទី​មួយ​ក្នុង​ការ​ជជែក​ដេញ​ដោល​គ្នា​បី​លើក​ក្នុង​ខែ​តុលា នេះ។​ រៀង​រាល់​៤ឆ្នាំ​ម្តង ​ពលរដ្ឋ​អាមេរិកាំង​រាប់​លាន​នាក់ ​នាំគ្នា​បើក​ទូរទស្សន៍​ដើម្បី​មើល​បេក្ខជន​ ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ ​និង​បេក្ខជន​នៃ​គណបក្ស​សាធារណរដ្ឋ​តទល់ គ្នា។ ​ការផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​នេះ​ផ្តល់​ឱកាស​ជូនអ្នក​បោះឆ្នោត​អាមេរិក​ឃើញ​ បេក្ខជន​ទាំង​ពីរ​នៅ​លើឆាក​ជាមួយ​គ្នា។​ លោក​ប៉ូច រាសី​នៃ​វីអូអេ​សន្ទនា​ជាមួយ​លោក​ប្រាក់ សម្្ផស្ស​នៃ​ស្ថានីយ៍​ទូរទស្សន៍​ CNC​អំពី​ការ​ដេញដោល​គ្នា​នេះ។
វីដេអូ

វីដេអូ ក្នុង​ការដេញ​ដោល​គ្នាលើក​ទីមួយ​ លោក  Romney​​ធ្វើឲ្យលោក​អូបាម៉ា​ការពារខ្លួន​យ៉ាង​លំបាក

លោក​ប្រធានាធិបតី​ Barack Obama ​និង​គូប្រជែង​មកពី​គណបក្ស​សាធារណរដ្ឋ​បាន​ដេញដោលគ្នាអំពី​បញ្ហាពន្ធ ​គោលនយោបាយ​គាំពារសុខភាព​និង​មធ្យោបាយ​ល្អបំផុត​ដើម្បី​បង្កើត​ការងារធ្វើ​ ក្នុងការ​ដេញដោល​គ្នាលើក​ទី១​នៃ​ការ​ដេញដោល​គ្នា​បីលើក។  ក្នុង​ការដេញ​ដោលគ្នា​លើក​ទីមួយរវាងបេក្ខជន​ប្រធានាធិបតី​នេះ​ផ្តោត​លើបញ្ហា​ក្នុងស្រុក​ តែការ​ដេញដោល​ពីរលើក​ទៀត​នឹង​ផ្តោត​លើ​នយោបាយ​ការ​បរទេស។​លោក​Jim Marlone​ អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ជាតិ​សម្រាប់​វីអូអេ​រាយ​ការណ៍​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។
វីដេអូ

វីដេអូ សង្កាត់ ​Los Angeles ​ស្វះស្វែង​ចុះឈ្មោះ​អ្នក​បោះឆ្នោត​ខ្មែរ​ឲ្យ​បាន​ច្រើន

កាលពី​ថ្ងៃអង្គារ​នេះ​គឺជា​ថ្ងៃចុះ​ឈ្មោះ​បោះ​ឆ្នោត​ជាតិ​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក។​ វាជា​ឱកាស​ល្អ​សម្រាប់​អ្នក​ស្ម័គ្រ​ចិត្ត ស្វែង​រក​អ្នក​ដែល​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ជុំវិញ​សហ​រដ្ឋ​​អាមេរិក ​ជា​ពិសេស​នៅតំបន់ Los Angeles​ រដ្ឋ​កាលីហ្វញ៉ា ដែល​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ជាពល​រដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​នៅមាន​កម្រិត​តិច​នៅ​ឡើយ។​ អ្នកស្ម័គ្រចិត្ត​និយាយ​ថា​ ថ្ងៃបោះឆ្នោត ​ទី៦​ខែ​វិច្ឆិកា​​​គឺជា​ឱកាស​សម្រាប់​ខ្មែរ​អាមេរិកាំង​បញ្ចេញ​សំឡេង​របស់ខ្លួន​លើ​បញ្ហា​ជាច្រើន​ផ្សេង​ទៀត ​មិនមែន​តែ​ការ​ជ្រើសរើស​ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក​ទេ។ នាង ជាង សុភីណារ័ត្ន​ មាន​សេចក្តី​រាយ​ការណ៍​នេះ​ពី​ទីក្រុង​ឡងប៊ិច។
វីដេអូ

វីដេអូ ពលរដ្ឋ​ខ្មែរអាមេរិកាំង​ស្បថ​ចូល​សញ្ជាតិ​ថ្មីៗ​ សប្បាយ​ចិត្ត ​ហើយ​ចុះ​ឈ្មោះ​បោះឆ្នោត

ជារៀង​រាល់ខែ​នៅ​តំបន់ Los Angeles​ មាន​មនុស្ស​រាប់ពាន់​នាក់​ធ្វើការ​ស្បថ​ចូល​ជា​សញ្ជាតិ​អាមេរិកាំង។​ នៅថ្មីៗ​នេះ ​មាន​ពល​រដ្ឋ​ខ្មែររាប់​រយ​នាក់ត្រូវ​បាន​ផ្តល់​សញ្ជាតិ​អាមេរិកាំង​នៅទី​នេះ។ ​ មន្រ្តី​គណៈ​កម្មការ​ចុះឈ្មោះ​បោះឆ្នោត​មើល​ឃើញ​ថា​ នេះ​ជា​ឱកាស​សម្រាប់​ពួក​គេ​បង្កើន​ចំនួន​អ្នក​បោះឆ្នោត​ដើម​កំណើត​ជាខ្មែរ​ដែល​មាន​ចំនួន​តិចតួច​នៅឡើយ។​ នាង​ជាង សុភីណារ័ត្ន​នៃវីអូអេ រាយ​ការណ៍​ពីទីក្រុង ​Los Angeles​ រដ្ឋ ​California។
វីដេអូ

វីដេអូ អ្នកបោះឆ្នោត​វ័យ​ក្មេង អាច​មាន​តួនាទី​ដ៏​សំខាន់​ជា​ថ្មី​ទៀត ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ស.រ.អា​នៅ​ឆ្នាំ​២០១២

លោក​ប្រធានាធីបតី​Barack Obama​បាន​ថ្លែង​ថា អ្នកបោះឆ្នោត​វ័យ​ក្មេង មាន​សារៈសំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​លោក​បាន​ឈ្នះ​គូប្រជែង​​របស់​លោក​ពី​គណបក្ស​សាធារណៈរដ្ឋ​ គឺ​លោក​John McCain​នៅ​ក្នុង​ឆ្នាំ​២០០៨ ដែល​ពេល​នោះ ចំនួន​យុវជន​បោះឆ្នោត​ មាន​ច្រើន​បំផុត​មិន​ដែល​ធ្លាប់​មាន។ ៤​ឆ្នាំ​ក្រោយ​មក នៅ​ក្នុង​បរិវវេណ​មហាវិទ្យាល័យ​នានា សន្ទុះចិត្ត​នៃ​ការតាម​ដាន​ការប្រជែង​រវាង​លោក​ Obama​ និង​លោក​Mitt Romney មិន​សូវ​ជា​ឃើញ​មាន​ទេ។ យុទ្ធនាការ​ឃោសនា​របស់​អស់​លោក​ទាំងពីរ សំដៅ​ទៅ​រក​អ្នកបោះឆ្នោត​ដែល​មាន​អាយុ​ចន្លោះ​ពី​១៨​ដល់​២៩​ឆ្នាំ។
វីដេអូ

វីដេអូ អ្នកបោះឆ្នោត​នៅ​រដ្ឋ​Maryland នឹង​ធ្វើការ​សម្រេច​ចិត្ត​លើ​កំណែទម្រង់​ច្បាប់​អំពី​ជន​អន្តោប្រវេសន៍

នៅ​សហរដ្ឋ​អាមេរិក  មាន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​យ៉ាងតិច​ណាស់​ ១១​ លាន​នាក់។ នៅ​ខែមិថុនា លោក​អូបាម៉ា បាន​ចេញ​បញ្ជា​ប្រធានាធិបតី​ដោយ​ អនុញ្ញាត​ឲ្យ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ជា​ច្រើន ដែល​មាន​អាយុ​ក្រោម​៣០​ឆ្នាំ បន្ត​រស់​នៅ និង​ធ្វើការ​នៅ​អាមេរិក​ជា​បណ្តោះ​អាសន្ន។ នៅ​ខែ​វិច្ឆិកា​នេះ អ្នកបោះឆ្នោត​នៅ​រដ្ឋMaryland នឹង​សម្រេច ថា​តើ​ត្រូវ​គាំទ្រ​ច្បាប់​របស់​រដ្ឋ​នេះ ដែល​កាត់​បន្ថយ​ថ្លៃ​បង់​សាលារៀន​ដល់​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ដែល​រៀន​នៅ​ក្នុង​សាកល​វិទ្យាល័យ​រដ្ឋ និង​មហាវិទ្យាល័យ​សហគមន៍ ឬ​យ៉ាង​ណា។
វីដេអូ

វីដេអូ ជន​អន្តោប្រវេសន៍​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ ចូលរួម​ក្នុង​សកម្មភាព​នយោបាយ

ទីក្រុង​អាមេរិកកាំង បាន​ទាក់ទាញ​ជន​អន្តោប្រវេសន៍​ពី​ជុំវិញ​ពិភពលោក។ ជន​អន្តោប្រវេសន៍​ទាំងនោះ បាន​នាំ​ការផ្លាស់ប្តូរ​ មក​ទីកន្លែង​រស់​នៅ​ថ្មី​របស់​ពួកគេ។ នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ជន​ចំណូល​ថ្មី​មក​ពី​អាស៊ី​ និង​អាមេរិក​ឡាទីន​ បាន​នាំ​រសជាតិ​ថ្មី​មក​តំបន់ San Gabriel Valley ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​ទីក្រុង​Los Angeles។ ចំនួន​ពលរដ្ឋ​អាមេរិកកាំង​ដែល​មាន​ដើម​កំណើត​អាស៊ី និង​អាមេរិក​ឡាទីន​ បាន​គ្រប​ដណ្តប់​នៅ​ក្នុង​សហគមន៍​ខ្លះ ដែល​នាំ​ឲ្យ​ពលរដ្ឋ​ទាំង​នេះ​ ចូលរួម​នៅ​ក្នុង​សកម្មភាព​នយោបាយ។
វីដេអូ

វីដេអូ មេដឹកនាំ​សហគមន៍​រំពឹង​ថា​ពលរដ្ឋ អារ៉ាប់​អាមេរិកាំង​នឹង​ចេញ​ទៅ​បោះឆ្នោត​ដោយ​ចំនួន​ច្រើន​

ពលរដ្ឋ​អាមេរិកាំង​ ដើម​កំណើត​អារ៉ាប់​ មាន​ចំនួន​ប្រហែល​ កន្លះ​ភាគរយ​នៃ​ប្រជាពលរដ្ឋ​ដែល​នឹង​ចេញ​ទៅ​បោះឆ្នោត​ជា​ទូទៅ​នៅ​ខែ​វិច្ឆិកា​ ក្នុង​សហរដ្ឋ​អាមេរិក។​ ក៏​ប៉ុន្តែ​ ដូច​លោក​ Kane​ Farabaugh​ នៃ​វីអូអេ​ រាយការណ៍​ពី​ទី​ក្រុង​ Dearborn​ រដ្ឋ​ Michigan​ ដែល​មាន​សហគមន៍​ អារ៉ាប់​-អាមេរិកាំង​ដ៏​ធំ​បំផុត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ​ថា​ ទោះ​ជា​មាន​ចំនួន​តិច​យ៉ាង​នេះ​ក៏​ដោយ​ ក៏​ឥទ្ធពល​របស់​ពួក​គេ​កំពុង​រីក​ធំ​ឡើង​ ហើយ​មេ​ដឹកនាំ​សហគមន៍​អារ៉ាប់​ -អាមេរិកាំង​សង្ឃឹម​ថា​ ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​នឹង​មាន​ច្រើន​ជា​ឯតទគ្គៈ​នៅ​ខែ​វិច្ឆិកា​នេះ។​
វីដេអូ

វីដេអូ សន្និបាត​តែងតាំង​​លោក​អូបាម៉ា​​សម្រាប់​អាណត្តិ​ទី២​ចាប់ផ្តើម

គណបក្ស​ប្រជាធិបតេយ្យ​នៅ​សរអា​ចាប់​ផ្តើម​សន្និបាត​ជាតិ​ចំនួន​៣​ថ្ងៃ​របស់​ខ្លួន​ នៅ​ក្នុង​ទីក្រុង​ Charlotte រដ្ឋ​North Carolina ​ដើម្បី​តែង​តាំង​លោក​ប្រធានាធិបតី​ បារ៉ាក់ ​អូបាម៉ា​សម្រាប់​តំណែង​ប្រធានាធិបតី​សរអា​ចំនួន​៤​ឆ្នាំ​ទៀត។​ លោក​ប៉ូច​ រាសី​នៃ​វីអូអេ​រាយ​ការណ៍​ពី​កន្លែង​ធ្វើ​សន្និបាត ​នៅ​ទីក្រុង​ Charlotte។
វីដេអូ

វីដេអូ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​Obama និង​លោក​Romney សំដៅ​ទៅ​លើ​រដ្ឋ​Virginia

នៅ​ក្នុង​រយៈ​ពេល​ជាង​៤​សប្តាហ៍​ចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​អូបាម៉ា និង​លោក​មីត រ៉មនី​ ផ្តោត​ទៅ​លើ​រដ្ឋ​មួយ​ចំនួន​តូច​ដែល​គេ​ហៅ​ថា​ «រដ្ឋ​ដែល​មាន​ការប្រជែង​យ៉ាង​ប្រកិត»។ រដ្ឋ​ទាំងនេះ អាច​ផ្លាស់ប្តូរ​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី​៦ ខែវិច្ឆិកា​ខាង​មុខ​នេះ។ Virginia ជា​រដ្ឋ​មួយ​ក្នុង​ចំណោម​រដ្ឋ​ទាំង​នោះ ដែល​លោក​អូប៉ាម៉ា​ បាន​ឈ្នះ​កាល​ពី​៤​ឆ្នាំ​មុន។
វីដេអូ

វីដេអូ ពលរដ្ឋ​អាមេរិកាំង​ពូជ​ Jamaica​ ម្នាក់​បាន​សម្រេច​ «សុបិន​អាមេរិកាំង»

ចាប់​តាំង​ពី​ឆ្នាំ​ ១៩៨៩​ លោក​ Lowell​ Hawthorne​ ដែល​មាន​ដើម​កំណើត​ពី​កោះ​Jamaica​ និង​គ្រួសារ​ បាន​បង្កើត​ពាណិជ្ជកម្ម​ម្ហូម​អាហារ​អាមេរិកាំង​តាម​រសជាតិ​ Jamaica​ នៅ​ក្នុង​សហរដ្ឋ​អាមេរិក។​ មុខ​ម្ហូប​ដូច​ជា​ មាន់​ប្រឡាក់​គ្រឿង​ទេស​ Jerk​ និង​ ស៊ប់​កន្ទុយ​គោ​ ធ្វើ​ឲ្យ​អ្នក​រិះ​គន់​ម្ហូប​អាហារ​និង​អ្នក​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​ មាន​ការ​ស្ងើច​សរសើរ។​ ក៏​ប៉ុន្តែ​ គេ​បាន​ស្គាល់​ឈ្មោះ​ ហាង​ Golden​ Krust​ របស់​លោក​ ដោយសារ​ patties​ – គឺ​បន្ទះ​នំ​ហិល​ វេច​សាច់​ឬ​បន្លែ​ ដែល​ចំអិន​បាន​ឆាប់​ហើយលក់​ថ្លៃ​ថោកៗ។​ Carolyn​ Weaver​ នៃ​វីអូអេ​ រាយការណ៍ពី​សង្កាត់​ Bronx ​នៃ​បូរី​ New York​ អំពី​ជីវៈ​ប្រវត្តិ​របស់​លោក​ Hawthorne។
វីដេអូ

វីដេអូ លោក ​Bill Clinton ​សម្តែង​ការការ​គាំទ្រ​​បេក្ខភាព​លោក​អូបាម៉ា

សន្និបាត​ជាតិ​របស់​គណបក្ស​ប្រជាធិបតេយ្យ​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​២​ហើយ។​ក្នុង​ចំណោម​ឥស្សរជន​សំខាន់ៗ​របស់​គណបក្ស​ ដែល​ត្រូវ​ឡើង​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​ទី​២នេះ មាន​រួមទាំង​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​គឺលោក​ Bill Clinton ដែល​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ផង។ លោក​ប៉ូច រាសី​នៃ​វីអូអេ​កំពុង​ថិត​នៅ​ទីក្រុង Charlotte រដ្ឋ North Carolina​ ធ្វើ​បទ​អត្ថាធិប្បាយ​អំពីពិធី​នេះ។
វីដេអូ

វីដេអូ មួយថ្ងៃមុន​សន្និបាត​គណបក្ស​ប្រជាធិបតេយ្យ​មាន​ពិធី​អបអរ​ និង​បាតុកម្ម

មានបាតុកម្ម​​នៅក្នុង​ទីក្រុង​ Charlotte រដ្ឋ​ North Carolina ​មួយថ្ងៃមុន​​គណបក្ស​ប្រជាធិបតេយ្យ​នៅ​សរអា​ចាប់​ផ្តើម​សន្និបាតជាតិ​ចំនួន​៣​ថ្ងៃ​របស់​ខ្លួន​ដើម្បី​តែង​តាំង​លោក​ប្រធានាធិបតី ​បារ៉ាក់​ អូបាម៉ា ​សម្រាប់​តំណែង​ប្រធានាធិបតី​សរអា​ចំនួន​៤​ឆ្នាំ​ទៀត។​ លោក ប៉ូច​ រាសី នៃ វីអូអេ​ រាយការណ៍​ពី​កន្លែង​ធ្វើ​សន្និបាត​នៅ​ទីក្រុង ​Charlotte។
វីដេអូ

វីដេអូ លោក​ Paul Ryan​​ជាវាគ្មឹន​សំខាន់​នៅ​សន្និបាត​ជាតិ​នៃ​គណបក្ស​សាធារណរដ្ឋ

ប្រតិភូ​នៅ​ស្និបាត​គណបក្ស​សាធារណរដ្ឋ​រំពឹង​ថា​ ចាំស្តាប់​ការរិះគន់​ខ្លាំងៗ​អំពី​នយោបាយ​ការ​បរទេស​របស់​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​ នៅ​ថ្ងៃពុធ ​គឺមួយ​ថ្ងៃ​ក្រោយ​ពី​ការ​តែងតាំង​អតីត​ភិបាល​រដ្ឋ​ Massachusetts​គឺលោក​​ Mitt Romney ​ជា​បេក្ខជន​ប្រធានាធិបតី។​ ថ្ងៃពុធ​នេះ​ក៏ជាថ្ងៃ​ដែល​អ្នករៀបចំ​គណបក្ស​បង្វែរ​ចំណាប់​អារម្មណ៍​លើ​បេក្ខជន​អនុ​ប្រធានាធិបតី​គឺ​លោក​ Paul Ryan​ ដែល​សុន្ទរកថា​របស់​លោក​នៅល្ងាច​ថ្ងៃពុធ​ជាកម្ម​វិធី​សំខាន់។ លោកប៉ូច រាសី ​នៃវីអូអេ​ខ្មែរ​ធ្វើ​បទ​សម្ភាសន៍​សំណួរ​ចម្លើយ​ជាមួយ​ពិធីករ​ព័ត៌មាន​ CTN ​នៅកម្ពុជា។
វីដេអូ

វីដេអូ លោក​Paul Ryan នឹង​ថ្លែង​សុន្ទរកថា​នៅ​រាត្រី​ទីពីរ​នៃ​សន្និបាត​គណបក្ស​សាធារណរដ្ឋ

សន្និបាត​គណបក្ស​សាធារណរដ្ឋ​បាន​ចូល​ដល់​ថ្ងៃ​ទី​២​ហើយ។ លោក​នៃ​ប៉ូច រាសី​នៃ​វីអូអេ រាយការណ៍​ព័ត៌មាន​ថ្មីៗ​អំពី​សន្និបាត​ពី​ទីក្រុង Tampa រដ្ឋ​ Florida។
វីដេអូ

វីដេអូ លោក​Mitt Romney​ មាន​គោលដៅ​រៀបចំ​យុទ្ធនាការ​ឃោសនា​ឡើង​វិញ

នៅ​ក្នុង​ការប្រកួត​ប្រជែង​តំណែង​ប្រធានាធិបតី​នៅ​លើក​នេះ ការស្ទង់មតិ​បង្ហាញ​ថា លោក​អូបាម៉ា បាន​នាំមុខ​គូប្រជែង​របស់​លោក​ គឺ​លោក​Mitt Romney​ តែ​បន្តិច​ប៉ុណ្ណោះ។ ឥឡូវ​នេះ លោក​Romney កំពុង​ព្យាយាម​ស្តារ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ ក្រោយពី​បាន​ជួប​ការលំបាក​អស់​រយៈ​ពេល​ពីរ​សប្តាហ៍។
វីដេអូ

វីដេអូ លោក Mitt Romney បង្ហាញ​អំពី​ផែនការ​គោល​នយោបាយ​ការ​បរទេស

លោក Mitt Romney ​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​ល្បី​ថា​ មាន​សមត្ថភាព​ខាង​ពាណិជ្ជកម្ម​ ប៉ុន្តែ​លោកត្រូវ​គេ​រិះគន់​ថា ខ្វះ​បទ​ពិសោធន៍​ខាង​នយោបាយ​ការ​បរទេស។​ លោក​ Dov Zakheim ទីប្រឹក្សា​ខាង​គោល​នយោបាយ​ការ​បរទេស​របស់​លោក​ Romney ​បាន​ប្រាប់​វីអូអេ​អំពី​ផែន​ការ​គោល​នយោបាយ​របស់​បេក្ខ​ជន​គណបក្ស​សាធារណរដ្ឋ​នេះ។

Your JavaScript is turned off or you have an old version of Adobe's Flash Player. Get the latest Flash player.
  • Supporters listen to Republican Presidential candidate Mitt Romney during a rally at the Veterans Memorial Coliseum in Marion, Ohio, October 28, 2012.
  • Barack Obama shakes hands with customers at the Common Man restaurant in Merrimack, New Hampshire, October 27, 2012, during an unscheduled campaign stop.
  • A supporter listens to President Obama at a campaign event at Austin Straubel Airport International Airport in Green Bay, Wisconsin, November 1, 2012.
  • Obama supporters cheer at Austin Straubel International Airport in Green Bay.
  • Mitt Romney looks at his iPad on his campaign plane en route to North Canton, Ohio October 26, 2012.
  • Wearing a mask on Halloween, Carol Heye of Riverview, Florida, shows her support for Mitt Romney as he campaigns in Tampa, Florida.
  • Mitt Romney greets supporters as he campaigns at Integrity Windows, a window factory in Roanoke, Virginia, November 1, 2012.
  • Marine One with  President Barack Obama and New Jersey Governor Chris Christie on board view the storm damage around Atlantic City, New Jersey, October 31, 2012.
  • Vice President Joe Biden speaks at a campaign rally at the Municipal Auditorium in Sarasota, Florida, October 31, 2012.
  • An Obama supporter casts his ballot early at an outdoor ballot box in Denver, Colorado October 30, 2012.
  • Mitt Romney accepts relief supplies for people affected by Hurricane Sandy at a storm relief campaign event in Kettering, Ohio October 30, 2012.
  • A sign hangs on the wall at an "Obama for President" office in Denver, Colorado October 30, 2012.
  • A volunteer speaks on the phone at Ohio's campaign headquarters for Mitt Romney, October 30, 2012.
កម្រង​រូបភាព

កម្រង​រូបភាព យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ដំណាក់កាល​បញ្ចប់

ដោយ​នៅ​សល់​តិច​ជាង​មួយ​សប្តាហ៍​​ដល់​ថ្ងៃ​បោះឆ្នោត​ថ្ងៃ​ទី​០៦ ខែ​វិច្ឆិកា បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក គឺ លោក បារ៉ាក់ អូបាម៉ា (Barack Obama) និង​លោក មីត រ៉មនី (Mitt Romney) កំពុង​ធ្វើ​ដំណើរ​ពី​រដ្ឋ​​មួយ​ដែល​មាន​ការ​ប្រកៀកៗ​គ្នា​ទៅ​រដ្ឋ​មួយ​ទៀត​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ដែរ ដើម្បី​កៀរគរ​​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត។
កម្រង​រូបភាព

កម្រង​រូបភាព មហាខ្បល់​ព្យុះ Sandy បោកបក់​មក​លើ​តំបន់​ឆ្នេរ​ខាង​កើត​ស.រ.អា

មហា​ខ្យល់​ព្យុះ Sandy បាន​នាំ​មក​​នូវ​ទឹក​រលក​សមុទ្រ​ដ៏​​កញ្ជ្រោល​​និង​ទឹក​ភ្លៀង​ដ៏​ជោគជាំ​មក​លើ​តំបន់​ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក និង​បាន​បណ្តាល​ឲ្យ​មាន​ខ្យល់​បោកបក់​ខ្លាំងៗ​និង​ទឹកជំនន់​នៅ​តាម​ទី​ក្រុង​ធំៗ​ជា​ច្រើន​​នៅ​តាម​បណ្តា​រដ្ឋ​ជាប់​ឆ្នេរ​សមុទ្រ​នៅ​ភាគ​ឦសាន​សហរដ្ឋ​អាមេរិក។
កម្រង​រូបភាព

កម្រង​រូបភាព កិច្ច​ពិភាក្សា​ដេញ​ដោល​គ្នា​រវាង​បេក្ខជន​ប្រធានាធិបតី​​​២០១២

បេក្ខជន​ប្រធានាធិតបតី​សហរដ្ឋ​អាមេរិក​​ទាំង​ពីរ​រូប គឺ​លោក​ប្រធានាធិបតី Barack Obama និង​​លោក Mitt Romney ត្រូវ​ចូល​រួម​ក្នុង​ការ​ជជែក​ដេញដោល​គ្នា​​ (presidential debate) ចំនួន​៣​លើក​នៅ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​នា​ថ្ងៃ​ទី​០៦ ខែ​វិច្ឆិកា​​ ឆ្នាំ​២០១២​ ខាង​មុខ​នេះ។