បទសន្ទនា VOA ៖ លោក ហ៊ុន ម៉ាណែត ទៅបោះឆ្នោតក្នុងនាមជាបេក្ខភាពអនាគតនាយករដ្ឋមន្រ្តីតែមិនទាន់បើក ចំហការផ្តល់សម្ភាសន៍
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ដោយមិនមានគណបក្សប្រឆាំងដ៏សំខាន់ចូលរួម។ អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេបានទៅយកព័ត៌មាននៅការិយាល័យបោះឆ្នោតដែលលោក ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្រ្តីបានទៅបោះនៅព្រឹកថ្ងៃអាទិត្យនេះ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។ សូមស្តាប់កិច្ចសន្ទនារវាង លោក សុខ ខេមរា នៃ វីអូអេ ជាមួយអ្នកនាង កាន់ វិច្ឆិកា ពីរាជធានីភ្នំពេញដូចតទៅ៕