នៅទីក្រុងឡូវែលការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ថ្ងៃទី៣ ខែវិច្ឆិកានេះមានវិធានការតឹងរ៉ឹងបង្ការការរាតត្បាតជំងឺកូវីដ១៩ និងមានអ្នកមកបោះឆ្នោតតិចជាងរាល់ឆ្នាំ ដោយសារអ្នកបោះឆ្នោតជាង៤៤%បានបោះមុនថ្ងៃកំណត់ ទាំងបោះឆ្នោតដោយផ្ទាល់ និងបោះតាមប្រៃសណីយ៍។
ក្នុងការបោះឆ្នោតនេះ អ្នកបោះឆ្នោតក៏ត្រូវជ្រើសរើសតំណាងរាស្ត្រសមាជិកសភាថ្នាក់ជាតិ និងថ្នាក់រដ្ឋព្រមទាំងបេក្ខជនសម្រាប់តំណែងផ្សេងទៀតដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យជនជាតិខ្មែរយើងចាប់អារម្មណ៍គឺមានបេក្ខជនដែលមានដើមកំណើតខ្មែរពីរនាក់ជាប់ជាអ្នកតំណាងរាស្ត្រថ្នាក់រដ្ឋគឺអ្នកស្រីវណ្ណា ហាវឺដ (Vanna Howard) និងលោករ៉ាឌី មុំ (Rady Mom)។
ទទួលបានព័ត៌មានថ្មីៗអំពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ khmer.voanews.com/uselection2020
*កំណត់សម្គាល់៖ លទ្ធផលនេះ គឺជាលទ្ធផលដែលត្រូវបានព្យាករណ៍ដោយទីភ្នាក់ងារសារព័ត៌មានAP និង Reuters ហើយមិនទាន់ជាលទ្ធផលផ្លូវការនោះទេ
លោក ចូ បៃដិន (Joe Biden) បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ត្រូវបានព្យាករណ៍ថាឈ្នះក្នុងរដ្ឋ Vermont
*កំណត់សម្គាល់៖ លទ្ធផលនេះ គឺជាលទ្ធផលដែលត្រូវបានព្យាករណ៍ដោយទីភ្នាក់ងារសារព័ត៌មានAP និង Reuters ហើយមិនទាន់ជាលទ្ធផលផ្លូវការនោះទេ
លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ ត្រូវបានព្យាករណ៍ថាឈ្នះក្នុងរដ្ឋ Indiana
*កំណត់សម្គាល់៖ លទ្ធផលនេះ គឺជាលទ្ធផលដែលត្រូវបានព្យាករណ៍ដោយទីភ្នាក់ងារសារព័ត៌មានAP និង Reuters ហើយមិនទាន់ជាលទ្ធផលផ្លូវការនោះទេ
លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ ត្រូវបានព្យាករណ៍ថាឈ្នះក្នុងរដ្ឋ Kentucky