ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០

ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២០ ប្រព្រឹត្តឡើងនៅថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បេក្ខជនខាងគណបក្សសាធារណរដ្ឋ និងអតីតអនុប្រធានាធិបតីលោក ចូ បៃដិន (Joe Biden) បេក្ខជនខាងគណបក្សប្រជាធិបតេយ្យ ប្រកួតយកតំណែងប្រធានាធិបតីនេះ។ VOA ផ្តល់ព័ត៌មានថ្មីៗអំពីការបោះឆ្នោតប្រធានាធិបតីនេះ ជាអត្ថបទ រូបភាព និងវីដេអូ។

០១:១៦ ៥.១១.២០២០

*កំណត់​សម្គាល់៖ លទ្ធផល​នេះ គឺជា​លទ្ធផល​ដែល​ត្រូវបាន​ព្យាករណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ AP និង Reuters ហើយ​មិនទាន់​ជា​លទ្ធផល​ផ្លូវការ​នោះ​ទេ

លោក ចូ បៃដិន (Joe Biden) បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ត្រូវបានព្យាករណ៍ថា​ឈ្នះ​ក្នុង​រដ្ឋ Maine

២០:២២ ៤.១១.២០២០

រូបភាព៖ នៅ​ថ្ងៃ​ពុធ​នេះ ពលរដ្ឋ​អាមេរិកាំង​ កំពុង​ទន្ទឹង​រង់ចាំ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដ៏​តឹងតែង​សម្រាប់​តំណែង​ប្រធានាធិបតី​រវាង​លោក Donald Trump និងលោក Joe Biden ខណៈ​បុគ្គលិក​ការិយាល័យ​បោះឆ្នោត បាន​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​រាប់​សន្លឹក​ឆ្នោត។ ការ​រាប់​សន្លឹក​ឆ្នោត​ កំពុង​បន្ត​នៅ​តាម​រដ្ឋ​សំខាន់ៗ​មួយ​ចំនួន​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ពុធ​នេះ ម៉ោង​ក្នុង​សហរដ្ឋអាមេរិក។ លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​ ដូចជា​រដ្ឋ North Carolina រដ្ឋ Georgia រដ្ឋ Pennsylvania រដ្ឋ Michigan និង​រដ្ឋ Wisconsin នៅ​មិន​ទាន់​រាប់​ចប់​នៅ​ឡើយ នៅពេល​ដែល​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត នៅ​កំពុង​បន្ត​រាប់​សន្លឹក​ឆ្នោត​រាប់​លាន​សន្លឹក ដែល​សន្លឹក​ឆ្នោត​ខ្លះ​បាន​បោះ​កាលពី​ថ្ងៃ​អង្គារ ហើយ​សន្លឹក​ឆ្នោត​ជាច្រើន​ទៀត ​បាន​បោះ​មុន​ថ្ងៃ​បោះឆ្នោត។

១៩:៤៥ ៤.១១.២០២០

*កំណត់​សម្គាល់៖ លទ្ធផល​នេះ គឺជា​លទ្ធផល​ដែល​ត្រូវបាន​ព្យាករណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ AP និង Reuters ហើយ​មិនទាន់​ជា​លទ្ធផល​ផ្លូវការ​នោះ​ទេ

គិត​ត្រឹម​ម៉ោងប្រមាណ​ ៧នាទី​ព្រឹក​ថ្ងៃ​ពុធ ​ម៉ោង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន រដ្ឋ​ប្រមាណ ៤០ ក្នុង​ចំណោម​រដ្ឋ​សរុប ៥០ បាន​ចេញ​លទ្ធផល ដោយ​បង្ហាញ​ថា លោក ចូ បៃដិន (Joe Biden) បេក្ខជនខាង​គណបក្ស​ប្រជាធិបតេយ្យ ត្រូវបានព្យាករណ៍ថាទទួល​បាន​អង្គ​បោះឆ្នោត​ចំនួន ២២៤ រីឯ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ត្រូវបានព្យាករណ៍ថាទទួល​បាន​អង្គ​បោះឆ្នោតចំនួន ២១៣។

១៨:៥៦ ៤.១១.២០២០

*កំណត់​សម្គាល់៖ លទ្ធផល​នេះ គឺជា​លទ្ធផល​ដែល​ត្រូវបាន​ព្យាករណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ AP និង Reuters ហើយ​មិនទាន់​ជា​លទ្ធផល​ផ្លូវការ​នោះ​ទេ

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ (Donald Trump) បេក្ខជន​ប្រធានាធិបតី​ខាងគណបក្ស​សាធារណរដ្ឋ ត្រូវបានព្យាករណ៍ថា​ឈ្នះ​ក្នុង​រដ្ឋ Florida

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG