ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
រូបឯកសារ៖ ក្បួនឃោសនាបោះឆ្នោត​ឃុំសង្កាត់ របស់​គណបក្ស​សង្រ្គោះជាតិ កាល​ពី​ថ្ងៃទី០២ ខែ​មិថុនា ឆ្នាំ​២០១៧។
រូបឯកសារ៖ ក្បួនឃោសនាបោះឆ្នោត​ឃុំសង្កាត់ របស់​គណបក្ស​សង្រ្គោះជាតិ កាល​ពី​ថ្ងៃទី០២ ខែ​មិថុនា ឆ្នាំ​២០១៧។

Live Blog៖⁣ តុលាការកំពូលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ

នារសៀលថ្ងៃព្រហស្បតិ៍នេះ តុលាការ​កំពូលប្រកាសសាលដីកាសវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិដោយសម្រេចប្រកាសបញ្ឈប់សមាជិក ១១៨ រូបមិនឲ្យធ្វើនយោបាយ៥ឆ្នាំ។ មន្ត្រីគណបក្សនេះ ដែលមានអាសនៈក្នុងជួររដ្ឋាភិបាលទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ អាចនឹងប្រឈមបាត់បង់មុខតំណែងរបស់ពួកគេ។ តុលាការ​កំពូល​ បានបើក​សវនាការ​លើ​បណ្តឹង​របស់​ក្រសួង​​មហាផ្ទៃ​ ដែល​បាន​ប្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយចោទ​ថា គណបក្សនេះ​បានឃុបឃិត​ជាមួយ​​បរទេសដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ ​ដែល​ដឹកនាំ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក កឹម សុខា ប្រធានគណបក្សជំទាស់ដ៏ធំមួយនៅប្រទេសកម្ពុជា នៅជាប់ឃុំនៅឡើយពីបទ«ក្បត់ជាតិ»។

សង្ខេប​ខ្លឹម​សារ​ក្នុង​អំឡុង​ពេល​ដំណើរការ​សវនាការ​នា​ពេល​ព្រឹក​មិញ​នេះ៖​ លោក​ គី​ តិច​ និង​ក្រុម​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ​ បាន​ចាប់​ផ្ដើម​បង្ហាញភស្តុតាង​ម្ដង​មួយៗ​នៃ​ភស្តុតាង​ចំនួន​២៦​កញ្ចប់​ ដែល​ក្នុង​នោះ​មាន​ភ្ជាប់​នឹង​វីដេអូ​ឃ្លីប​ចំនួន​៣​ និង​ឯកសារ​យោង​ដទៃ​ទៀត​។

ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ទទួល​រង​បណ្ដឹង​រំលាយ​គណបក្ស​ខ្លួន​វិញ​ ពុំ​មាន​អ្នក​តំណាង​ខាង​ផ្លូវ​ច្បាប់​ចូលរួម​ក្នុង​សវនាការ​នោះ​ទេ។​ ក្នុង​នោះ​ដែរ​ មាន​ការហៅ​ឈ្មោះ​ម្តង​មួយៗនៃបញ្ជី​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​រូប​ ដែល​នឹង​អាច​ត្រូវ​បាន​គេ​រារាំង​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ។

កញ្ញា ឡេង⁣ ឡែន⁣ អតីត​អ្នក​សារព័ត៌មាន​ឲ្យ​កាសែត​ឌឹ​ខេមបូឌាដេលី​ និង​សំឡេង​សហរដ្ឋអាមេរិក ត្រូវ​បាន​ដោះ​លែង​ហើយ​នា​ពេល​ម៉ោង​ប្រហែង​៥​រសៀល​នេះ​ បន្ទាប់​ពី​ត្រូវ​បាន​ឃាត់​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចតុមុខ​ អស់​ប្រមាណ​រយៈពេល​ជិត​៧​ម៉ោង។​

កញ្ញា​ត្រូវ​បាន​ដោះលែង​ក្រោយ​ពី​មាន​ការធានា​ពី​សំណាក់​អ្នកស្គាល់​ជិត​ដិត​និង​បាន​បំពេញ​បែបបទ​ឯកសារ។

កាល​ពី​ព្រឹក​មិញ​នេះ​ កញ្ញា​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​និង​ឆែក​អំពី​កាត​អ្នកកាសែត​ នៅ​ខាង​ក្រៅ​តុលាការ​កំពូល⁣។ ការ​ឃាត់ខ្លួននេះ​បាន​កើត​ឡើង​ បើ​ទោះ​បី​លោក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​លើកឡើង​ថា​ សវនាការ​អំពី​បណ្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ បើក​ជា​សាធារណៈក៏​ដោយ។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG