ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានចេញសេចក្តីប្រកាសស្តីពីសន្តិសុខនៅក្នុងរាជធានីភ្នំពេញ ខណៈពេលដែលតុលាការកំពូលនាព្រឹកថ្ងៃព្រហស្បតិ៍នេះ កំពុងត្រៀមរៀបចំបើកសវនាការលើបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលបានប្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ ដោយចោទថា គណបក្សនេះបានឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ស្ថានភាពចរាចរណ៍នៅផ្លូវព្រះសុីសុវត្ថិ ទល់មុខរូបសំណាកសម្តេច ជូន ណាត នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ខណៈពេលដែលតុលាការកំពូលកំពុងត្រៀមរៀបចំបើកសវនាការលើបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលបានប្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ ដោយចោទថា គណបក្សនេះបានឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
មន្ត្រីមានសមត្ថកិច្ចកំពុងឈរជើងនៅផ្លូវលេខ២៤០ ក្រោយព្រះបរមរាជវាំង នៅរាជធានីភ្នំពេញ នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ខណៈពេលដែលតុលាការកំពូលកំពុងត្រៀមរៀបចំបើកសវនាការលើបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលបានប្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកានេះ ខណៈពេលដែលតុលាការកំពូលកំពុងត្រៀមរៀបចំបើកសវនាការលើបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលបានប្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ គេឃើញមន្ត្រីសន្តិសុខមួយចំនួនមានវត្តមាននៅមុខតុលាការកំពូល និងមហាអយ្យការ។ ស្របពេលជាមួយគ្នានោះដែរ នៅតាមដងផ្លូវមួយចំនួននៅក្បែរតុលាការកំពូលត្រូវបានបិទ មិនអនុញ្ញាតឲ្យមានការធ្វើចរាចរណ៍ឆ្លងកាត់។