ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
រូបឯកសារ៖ ក្បួនឃោសនាបោះឆ្នោត​ឃុំសង្កាត់ របស់​គណបក្ស​សង្រ្គោះជាតិ កាល​ពី​ថ្ងៃទី០២ ខែ​មិថុនា ឆ្នាំ​២០១៧។
រូបឯកសារ៖ ក្បួនឃោសនាបោះឆ្នោត​ឃុំសង្កាត់ របស់​គណបក្ស​សង្រ្គោះជាតិ កាល​ពី​ថ្ងៃទី០២ ខែ​មិថុនា ឆ្នាំ​២០១៧។

Live Blog៖⁣ តុលាការកំពូលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ

នារសៀលថ្ងៃព្រហស្បតិ៍នេះ តុលាការ​កំពូលប្រកាសសាលដីកាសវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិដោយសម្រេចប្រកាសបញ្ឈប់សមាជិក ១១៨ រូបមិនឲ្យធ្វើនយោបាយ៥ឆ្នាំ។ មន្ត្រីគណបក្សនេះ ដែលមានអាសនៈក្នុងជួររដ្ឋាភិបាលទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ អាចនឹងប្រឈមបាត់បង់មុខតំណែងរបស់ពួកគេ។ តុលាការ​កំពូល​ បានបើក​សវនាការ​លើ​បណ្តឹង​របស់​ក្រសួង​​មហាផ្ទៃ​ ដែល​បាន​ប្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយចោទ​ថា គណបក្សនេះ​បានឃុបឃិត​ជាមួយ​​បរទេសដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ ​ដែល​ដឹកនាំ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក កឹម សុខា ប្រធានគណបក្សជំទាស់ដ៏ធំមួយនៅប្រទេសកម្ពុជា នៅជាប់ឃុំនៅឡើយពីបទ«ក្បត់ជាតិ»។

ទិដ្ឋភាពនៃការរក្សាសន្តិសុខនៅក្បែរតុលាការកំពូល និងមហាអយ្យការ នាព្រឹកនេះ ខណៈពេលដែលតុលាការកំពូលបើក​សវនាការ​លើ​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​ ដែល​បាន​ប្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ អ្នករាយការណ៍ព័ត៌មានវីអូអេ បានឲ្យដឹងថា អ្នកសារព័ត៌មានមួយចំនួនត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យមានវត្តមាននៅក្នុងតុលាការកំពូលហើយ។

លោក អ៊ូ វីរៈ ស្ថាបនិកនិងនាយកវេទិកាអនាគត បានយល់ឃើញថា «គណបក្សសង្គ្រោះជាតិនឹងត្រូវរំលាយ» ហើយរំពឹងថា តុលាការកំពូលនឹងមិនចេញសាលក្រមនៃសេចក្តីសម្រេចបែបនេះនាព្រឹកថ្ងៃព្រហស្បតិ៍នេះទេ។ នេះបើយោងតាមសារបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោកនាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

យោងតាមអ្នករាយការណ៍ព័ត៌មានវីអូអេ មន្ត្រីមានសមត្ថកិច្ចបានរារាំងអ្នកសារព័ត៌មានមួយចំនួន មិនឲ្យចូលទៅក្នុងតុលាការកំពូល និងមហាអយ្យការ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈពេលតុលាការកំពូលកំពុងត្រៀម​រៀប​ចំ​បើក​សវនាការ​លើ​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​ ដែល​បាន​ប្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយចោទ​ថា គណបក្សនេះ​បានឃុបឃិត​ជាមួយបរទេសដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ ​ដែល​ដឹកនាំ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ព្រះសង្ឃនិមន្តបិណ្ឌបាតនៅក្បែរព្រះបរមរាជវាំង⁣ ខណៈពេលដែលមន្ត្រីសន្តិសុខមានសមត្ថកិច្ចជាច្រើននាក់ បានបិទផ្លូវមួយចំនួននៅជុំវិញតុលាការកំពូល និងមហាអយ្យការ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលដំណើរការសវនាការស្តីអំពីបណ្តឹង​របស់​ក្រសួងមហាផ្ទៃ​ដែល​បាន​ប្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នឹងចាប់ផ្តើមដំណើរការនាពេលបន្តិចទៀតនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកានេះ។

ព្រះសង្ឃនិមន្តបិណ្ឌបាតនៅក្បែរព្រះបរមរាជវាំង នៅជិតតុលាការកំពូល និងមហាអយ្យការ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)
ព្រះសង្ឃនិមន្តបិណ្ឌបាតនៅក្បែរព្រះបរមរាជវាំង នៅជិតតុលាការកំពូល និងមហាអយ្យការ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG