ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ប្រជាជន​កម្ពុជា​បាន​មក​បោះឆ្នោត​នៅ​ក្នុង​ថ្ងៃបោះឆ្នោត​ជាតិ​កម្ពុជា​នៅ​ថ្ងៃអាទិត្យ​ទី២៣ កក្កដា ឆ្នាំ២០២៣​នេះ ក្នុង​មណ្ឌល​បោះឆ្នោតនៅសង្កាត់បឹងព្រលិត ខណ្ឌ ៧ មករា​ក្នុង​រាជធានីភ្នំពេញ ប្រទេស​កម្ពុជា។(ស៊ុន ណារិន/វីអូអេ)

Live Blog: ពលរដ្ឋកម្ពុជាចេញបោះឆ្នោតជាតិអាណត្តិទី ៧ ដែលអវត្តមានគណបក្សប្រឆាំងចម្បង

ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ ធ្វើឡើងដោយគ្មានការប្រជែងពីគណបក្សប្រឆាំងដ៏ចម្បងជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលគេរំពឹងថានឹងឈ្នះអាសនៈទាំង ១២៥ នៅរដ្ឋសភា និងបន្តដឹកនាំប្រទេសដោយឯកបក្ស៕

១២:០៥ ២៣.៧.២០២៣

មេដឹកនាំម្នាក់នៃគណបក្សប្រឆាំងបានចេញទៅបោះឆ្នោត ខណៈគណបក្សគ្មានឈ្មោះលើសន្លឹកឆ្នោត

លោក សុន ឆ័យ អនុប្រធានម្នាក់នៃគណបក្សភ្លើងទៀន បានចេញទៅបោះឆ្នោត ខណៈគណបក្ស​គ្មានឈ្មោះលើសន្លឹកឆ្នោត បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សារដ្ឋធម្មនុញ្ញបានបដិសេធការចុះឈ្មោះគណបក្សដែលទទួលបានសំឡេងគាំទ្រប្រមាណ ១លាន ៦សែនសន្លឹកនៅក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២។ មុន​ថ្ងៃ​បោះឆ្នោត​ជាតិ​ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​បោះឆ្នោត​ដែល​ត្រូវបាន​ស្នើ​ឡើង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ដក​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ឱ្យ​ សម្រាប់​បុគ្គល​ណា​ដែល​មិន​ចូលរួម​ការ​បោះឆ្នោត​ជាតិ​អាណត្តិនេះ។ វិធានការ​នេះ​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​យុទ្ធសាស្ត្រ​ទប់ទល់​នឹង​ការ​អំពាវនាវ​របស់​សំឡេង​អ្នក​ប្រឆាំង​ ឱ្យ​ពលរដ្ឋ​ធ្វើ​ពហិកា​លើ​ការ​បោះឆ្នោត​ដោយ​មិន​ទៅ​បោះឆ្នោត ឬ​ទៅ​បោះឆ្នោត​តែ​គូស​សន្លឹក​ឆ្នោត​ចោល។

លោក សុន ឆ័យ អនុប្រធានម្នាក់នៃគណបក្សភ្លើងទៀនដែលត្រូវបានបដិសេធការចុះឈ្មោះចូលរួមប្រកួតក្នុងការបោះឆ្នោត បានចេញទៅបោះឆ្នោតនៅមណ្ឌលក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (ធិតា វីន/វីអូអេ)

០៩:០៤ ២៣.៧.២០២៣

លោក ហ៊ុន ម៉ាណែត បេក្ខជនតំណាងរាស្ត្រប្រចាំមណ្ឌលភ្នំពេញ ដែលអាចនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីក្រោយការបោះឆ្នោត បានចេញបោះឆ្នោតនៅភ្នំពេញ

លោក ហ៊ុន ម៉ាណែត បេក្ខជនតំណាងរាស្ត្រប្រចាំមណ្ឌលភ្នំពេញរបស់គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតនៅក្នុងការបោះឆ្នោតជាតិអាណត្តិទី ៧ ដែលអវត្តមានគណបក្សប្រឆាំងចម្បង។ មេបញ្ជាការកងទ័ពជើងគោកវ័យ ៤៦ ឆ្នាំរូបនេះ អាចនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជាភ្លាមៗក្រោយការបោះឆ្នោតនឹងបញ្ចប់ទៅ។ នេះបើតាមការលើកឡើងចុងក្រោយបង្អស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវជាឪពុករបស់លោក ហ៊ុន ម៉ាណែត។

លោក ហ៊ុន ម៉ាណែត​ បេក្ខជនតំណាងរាស្ត្រប្រចាំមណ្ឌលភ្នំពេញនៃគណបក្សប្រជាជនកម្ពុជា បានបង្ហាញម្រាមដៃដែលមានជ្រលក់ទឹកថ្នាំ ក្រោយបោះឆ្នោតរួច សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី ៧ នៅភ្នំពេញ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (REUTERS/Cindy Liu)

០៨:៤៤ ២៣.៧.២០២៣

អ្នកបោះឆ្នោតចង់ឃើញរដ្ឋាភិបាលអាណត្តិថ្មីបម្រើប្រយោជន៍ពលរដ្ឋជាធំ ទោះមិនសូវមានជម្រើស

ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ដូចជា លោក អ៊ុន សុផល បាន​លើក​ឡើង​ថា លោក​បាន​ចេញ​ទៅបោះឆ្នោត​ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​យកចិត្ត​ទុក​ដាក់​បម្រើ​ប្រជាពលរដ្ឋ​បន្ថែម​ទៀត បើ​ទោះ​បីជា​គ្មាន​គណបក្ស​ប្រឆាំង​ដ៏​ចម្បង​ គឺ​គណបក្ស​ភ្លើងទៀន។ ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី ៧ នេះ ធ្វើ​ឡើង​ដោយ​គ្មាន​វត្តមានគណបក្ស​ភ្លើងទៀន​ដែល​បាន​ឈ្នះ​សំឡេង​គាំទ្រ​ប្រមាណ ១ លាន ៦សែន​ នៅ​ក្នុង​ការបោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ ២០២២។ បើទោះបីជា​មាន​គណបក្ស​នយោបាយ ១៧ ផ្សេង​ទៀត​ចូលរួម​ប្រកួត ក៏​គេរំពឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អាច​នឹង​ឈ្នះ ១២៥ អាសនៈ​នៅ​រដ្ឋសភា និង​បន្តដឹកនាំ​សភា​ដោយ​ឯកបក្ស។

លោក អ៊ុន សុផល ពលរដ្ឋនៅរាជធានីភ្នំពេញ បានចេញទៅបោះឆ្នោតជាតិអាណត្តិទី ៧ ដែលអវត្តមានគណបក្សប្រឆាំង នៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (ស៊ុន ណារិន/វីអូអេ)
លោក អ៊ុន សុផល ពលរដ្ឋនៅរាជធានីភ្នំពេញ បានចេញទៅបោះឆ្នោតជាតិអាណត្តិទី ៧ ដែលអវត្តមានគណបក្សប្រឆាំង នៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (ស៊ុន ណារិន/វីអូអេ)

០៨:០៣ ២៣.៧.២០២៣

នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ចេញបោះឆ្នោតជាតិដែលគ្មានគូប្រជែងចម្បង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានចេញបោះឆ្នោតនៅមណ្ឌលក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី ៧ ដែលអវត្តមានគូប្រជែងចម្បងគឺគណបក្សភ្លើងទៀន។ បើទោះបីជាមានគណបក្សនយោបាយ ១៧ ផ្សេងទៀតចូលរួមប្រកួត ក៏គេរំពឹងថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចនឹងឈ្នះ ១២៥ អាសនៈនៅរដ្ឋសភា និងបន្តដឹកនាំសភាដោយឯកបក្ស។

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ត្រៀមបោះឆ្នោតនៅមណ្ឌលបោះឆ្នោតក្នុងខេត្តកណ្តាល សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី ៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (Photo by TANG CHHIN SOTHY / AFP)
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ត្រៀមបោះឆ្នោតនៅមណ្ឌលបោះឆ្នោតក្នុងខេត្តកណ្តាល សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី ៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (Photo by TANG CHHIN SOTHY / AFP)

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG