ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Blog: ព្រឹត្តិការណ៍ជុំវិញមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ឆ្នាំ២០២០

ចាប់តាំងពីខែសីហា បន្ទាប់ពីលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ និងសមាជិបក្សនិរទេសខ្លួនផ្សេងទៀត បានប្រកាសធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា គេឃើញថារដ្ឋាភិបាលកម្ពុជាកំពុងចាត់វិធានការជាច្រើនក្នុងការទប់ស្កាត់ការធ្វើមាតុភូមិនិវត្តន៍នេះ។ 

១៥:២៩ ៩.១១.២០១៩

នៅ​ប្រមាណ​ម៉ោង​៣​រសៀល​ថ្ងៃ​សៅរ៍ ទី​ភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា លោក សម រង្ស៊ី បាន​មក​ដល់​ទី​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី​។

ពេល​ត្រូវ​ Reuters សាកសួរ​លោក​ពេល​កំពុង​ជិះ​លើ​យន្តហោះថា​តើ​លោក​គិត​ថា​ប្រទេស​ម៉ាឡេស៊ី​នឹង​ស្វាគមន៍​លោក​យ៉ាង​ណា​នោះ​ មេដឹកនាំ​មួយ​រូប​នៃ​គណបក្ស​ប្រឆាំង​កម្ពុជា​រូប​នេះ​បាន​បញ្ជាក់​ថា៖ «មិន​ដឹង​ទេ! ប្រហែល​ជា​រវាង​ព្រំ​ក្រហម​និង​ខ្នោះ​ដៃ»។​

១៨:៣១ ៩.១១.២០១៩

នៅ​វេលា​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃ​សៅរ៍ សមត្ថកិច្ច​បាន​បើក​ឲ្យពលរដ្ឋ​ឆ្លង​ព្រំដែន​ចូល​ប្រទេស​ថៃ​វិញ ក្រោយ​ពី​បាន​បិទ​ជា​បន្តបន្ទាប់តាំង​ពី​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក។

២២:០៥ ៩.១១.២០១៩

លោក​ស ខេង ​បដិសេធ​ថា​មិន​មាន​ការ​បិទ​ព្រំដែន​និង​រារាំង​លោក​សម រង្ស៊ី​និង​បក្ស​ពួក​ទេ

ក្រសួង​មហាផ្ទៃ​បាន​អះអាង​ថា​ អាជ្ញាធរ​កម្ពុជា​មិនបាន​បិទ​ច្រកព្រំដែន​ទេ​ ហើយ​បញ្ជាក់​ថា​ ការពង្រាយ​កងកម្លាំង​ប្រដាប់​ដោយ​អាវុធ​ស្វ័យប្រវត្តិតាម​បណ្តោយ​ព្រំដែន​គឺជា​ការត្រៀម​អនុវត្ត​ដីកា​តុលាការ​ដើម្បី​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​ ដែល​គ្រោង​ចូលមក​កម្ពុជា​នៅ​ថ្ងៃសៅ៍​នេះ​តែប៉ុណ្ណោះ។

លោកស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ នៅក្នុង​សារ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​ថា៖

​«រហូត​មក​ទល់ពេល​នេះ ​មិនមាន​ការបិទច្រក​ព្រំដែន​ណាមួយ​ឡើយ ​ហើយ​សកម្មភាព​ចរាចរណ៍​ និងការធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរណ៍​ឆ្លងកាត់​ព្រំដែន​នានា ​មាន​ដំណើរការ​ជា​ធម្មតា‍»។

អានអត្ថបទទាំងស្រុង

០០:១១ ១០.១១.២០១៩

កម្ពុជា​ប្រារព្ធ​បុណ្យ​ឯករាជ្យជាតិ​ ចំ​ពេល​មានការ​តានតឹង​ខាង​នយោបាយ​ធ្ងន់ធ្ងរ

ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះ​បាទ​ នរោត្តម​ សីហមុនី​នៅ​ថ្ងៃ​សៅរ៍​នេះ​ បាន​ធ្វើ​ជា​អធិបតី​ ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី​៦៦​ឆ្នាំ​ ខណៈ​ដែល​មាន​ភាព​រកាំរកូស​ខាង​នយោបាយ​ ដោយ​សារ​ក្រុម​មេដឹកនាំ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​រារាំង​មិន​ឲ្យ​វិល​ចូលប្រទេស។

នៅ​ពេល​ដែល​ក្រុម​មេដឹកនាំ​គណបក្ស​កាន់​អំណាច និង​រដ្ឋាភិបាលប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិជា​មួយ​ក្រុម​មន្ត្រីរាជការ​ កងកម្លាំង​ប្រដាប់​អាវុធ​ សិស្សសាលា​ និង​គ្រូបង្រៀន​ ក្រោម​ការ​ពារ​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​នោះ​ មាន​សេចក្តី​រាយ​ការណ៍​ជាបន្តបន្ទាប់​ពី​ដំណើរ​របស់​ក្រុម​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​វិល​មក​កម្ពុជា។​ រដ្ឋាភិបាល​កម្ពុជា​ក៏បាន​រឹង​បន្តឹង​សន្តិសុខ​កាន់​តែ​ខ្លាំង​នៅ​ច្រក​ព្រំ​ដែន​អន្តរជាតិ​ប៉ោយ​ប៉ែត​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

នាយ​ឧត្ដមសេនីយ៍​លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ​ មានប្រសាសន៍​ បន្ទាប់ពី​ការ​ប្រារព្ធ​ទិវា​បុណ្យ​ឯក​រាជ្យ​ជាតិ​ដែល​មាន​លម្អ​ទៅ​ដោយ​កម្រង​ផ្កា​និង​ការ​បង្ហោះ​ប៉េងប៉ោង​ចម្រុះ​ពណ៌​ថា​ ការ​បង្កើន​កម្លាំង​យាម​កាម​នេះ មានបំណង​រក្សា​សន្តិសុខ​ពេញ​លេញ​ដល់​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ពិធីបុណ្យ​ជាតិ​នានា។

អានអត្ថបទទាំងស្រុង

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG