ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Blog: ព្រឹត្តិការណ៍ជុំវិញមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ឆ្នាំ២០២០

ចាប់តាំងពីខែសីហា បន្ទាប់ពីលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ និងសមាជិបក្សនិរទេសខ្លួនផ្សេងទៀត បានប្រកាសធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា គេឃើញថារដ្ឋាភិបាលកម្ពុជាកំពុងចាត់វិធានការជាច្រើនក្នុងការទប់ស្កាត់ការធ្វើមាតុភូមិនិវត្តន៍នេះ។ 


18:06 7.11.2019

លោក សម រង្ស៊ី បង្ហោះសារតាម ធ្វីតធឺថា៖ «គ្មានអ្វីផ្លាស់ប្តូរនៅក្នុងផែនការធ្វើដំណើររបស់ខ្ញុំទេ។ ខ្ញុំកំពុងរៀបចំហោះហើរទៅកាន់ទីក្រុងបាងកកពីទីក្រុងប៉ារីសនាប៉ុន្មានម៉ោងខាងមុខនេះ។ របាយការណ៍ផ្ទុយពីនេះគឺជាព័ត៌មានក្លែងក្លាយ»។

18:33 7.11.2019

សារព័ត៌មានរ៉យទ័រ (REUTERS) បានឲ្យដឹងថា លោក សម រង្ស៊ី ដែលបានប្តេជ្ញាថានឹងវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញបាននិយាយថាគាត់ត្រូវបានរារាំងកាលពីថ្ងៃព្រហស្បតិ៍មិនឲ្យឡើងយន្តហោះពីទីក្រុងប៉ារីសទៅទីក្រុងបាងកក។

20:36 7.11.2019

20:46 7.11.2019
16x9 Image សាយ មុន្នី

លោក សម រង្ស៊ី ប្រកាស​ពន្យារពេល​ការ​វិល​ត្រឡប់​ប៉ុន្តែ​បញ្ជាក់​ជំហរ​ថា​នឹង​ត្រឡប់​ចូល​កម្ពុជា​វិញ

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ បាន​ប្រកាស​តាម​បណ្ដាញ​សង្គម ​Facebook របស់​លោក​ ប៉ុន្មាន​នាទី​មុន​នេះ​ថា ផែន​ការ​នៃ​ការ​វិល​ត្រឡប់​ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា​វិញតាមទីក្រុង​បាងកក​ប្រទេស​ថៃ​ «ប្រហែល​ជា​ត្រូវ​ពន្យារពេល​បន្តិច» ដោយ​សារ​លោក​អះអាង​ថា​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ បាន​ទទួល​បញ្ជា​«‍ពី​[ថ្នាក់​]​ខ្ពស់មែន​ទែន» មិន​អនុញ្ញាត​ឱ្យ​លោក​ឡើង​ជិះ​យន្តហោះ​ ដែល​លោក​គ្រោង​នឹង​ជិះ​ពី​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ ឆ្ពោះ​ទៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ។​

ការ​ប្រកាស​នេះ ធ្វើ​ឡើង​ ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី​ថៃ ប្រាយុទ្ធ ចាន់អូចា ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាច្រើន​បាន​រាយការណ៍​ថា បាន​បដិសេធ​សំណើ​របស់​លោក​ សម រង្ស៊ី ដែល​បាន​ស្នើសុំ​ការ​អនុញ្ញាត​ឆ្លងកាត់​ប្រទេស​ថៃ ដើម្បី​ធ្វើ​ដំណើរ​មាតុភូមិនិវត្តន៍​ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ ក្រោយ​ពី​លោក​បាន​រស់នៅ​និរទេស​ខ្លួន​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​អស់​រយៈពេល​៤​ឆ្នាំ។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG