ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Blog: ព្រឹត្តិការណ៍ជុំវិញមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ឆ្នាំ២០២០

ចាប់តាំងពីខែសីហា បន្ទាប់ពីលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ និងសមាជិបក្សនិរទេសខ្លួនផ្សេងទៀត បានប្រកាសធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា គេឃើញថារដ្ឋាភិបាលកម្ពុជាកំពុងចាត់វិធានការជាច្រើនក្នុងការទប់ស្កាត់ការធ្វើមាតុភូមិនិវត្តន៍នេះ។ 

០៦:៤៨ ៩.១១.២០១៩

ថ្មី៖ កងប្រដាប់អាវុធ ដែលប្រដាប់ដោយកាំភ្លើងវែងគ្រប់ដៃ បានបិទផ្លូវឆ្លងកាត់ច្រកព្រំដែនប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យជាប់ព្រំប្រទល់​ប្រទេសថៃ នៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃដែលលោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិ និងសកម្មជនផ្សេងៗទៀត គ្រោងវិលត្រឡប់មកកម្ពុជាវិញ។

០៦:១៥ ៩.១១.២០១៩

សមាជិក​សភា​បារាំង​ចំនួន​១៩នាក់ បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​មួយ ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បារាំង និង​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប «ធានា​និង​គាំទ្រ​គម្រោង​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ‍» ក្នុង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ចូល​ប្រទេស​កម្ពុជា​វិញ បើ​ទោះ​បី​ជាមាន​ការ​គំរាម​កំហែង​និង​ការ​ទប់ស្កាត់​ការ​ធ្វើ​មាតុភូមិនិវត្តន៍​នេះ​ពីសំណាក់​រដ្ឋាភិបាល​កម្ពុជា​ក៏​ដោយ។

នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក André Gattolin សមាជិក​ព្រឹទ្ធសភា​បារាំង​ម្នាក់​ប្រចាំ​តំបន់ Hauts-de-Seine នៃ​ប្រទេស​បារាំង ដែល​ត្រូវ​បាន​ចុះ​ផ្សាយក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន Mediapart កាលពី​ថ្ងៃទី៦ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នេះ សមាជិក​សភា​បារាំង​ទាំង​១៩នាក់​នេះ បាន​អះអាង​ថា ពួកគេ​ «សូម​ប្រកាស​គាំទ្រ​យ៉ាង​សកម្ម​និង​យ៉ាង​ពេញ​ទំហឹង​ដល់​គោលជំហរ​សន្តិវិធី​របស់​លោក​សម រង្ស៊ី‍‍» ក្នុង​ការ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ ដើម្បី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​គោល​បំណង​ធ្វើ​យ៉ាង​ណា​ដើម្បី​រក្សា​ឋានៈអនុគ្រោះ​ពន្ធ​ដែល​កម្ពុជា​ទទួល​បាន​ពី​សហភាព​អឺរ៉ុប។

០៦:១១ ៩.១១.២០១៩

លោកស្រី Kerstin Lundgren សមាជិក​រដ្ឋសភា​ស៊ុយអ៊ែត​ម្នាក់ បាន​បង្ហាញ​មតិ​ផ្ទាល់​ខ្លួន​របស់​លោក​ស្រី​ថា លោក​ស្រី​កំពុង​តែ​ឃ្លាំ​មើល​ស្ថានភាព​នៅ​កម្ពុជា ខណៈ​ដែល​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​គ្រោង​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ បន្ទាប់​ពី​បាន​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​រយៈពេល​ជាង​៤ឆ្នាំ ដើម្បី​រត់​គេច​ពី​បទ​ចោទប្រកាន់​របស់​តុលាការ​កម្ពុជា ដែល​មាន​ចរិត​នយោបាយ។

អនុប្រធាន​នៃ​សភា​ជាន់​ខ្ពស់​ស៊ុយអ៊ែតរូបនេះ បាន​សរសេរ​នៅ​លើ​បណ្តាញ​ Twitter ផ្ទាល់​ខ្លួន​របស់​លោក​ស្រី​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ ថា៖ «អាជ្ញាធរ​កម្ពុជា​ហាក់​ដូច​ជា​ភ័យ​ខ្លាច​គណបក្ស​ប្រឆាំង​ខ្លាំង ដោយ​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ក្នុង​ប្រទេស ដាក់​សម្ពាធ​លើ​ប្រទេស​ជិត​ខាង​ដើម្បី​រារាំង​លោក សម រង្ស៊ី មិន​ឲ្យ​ធ្វើ​ដំណើរ​ពី​ទីក្រុង​ប៉ារីស​ទៅកាន់​ទីក្រុង​បាងកក។ នឹង​តាម​ដាន​បន្តទៀត‍»។

០៦:០៩ ៩.១១.២០១៩

លោកស្រី Christine Milne អតីត​ប្រធាន​គណបក្ស​ Green Party ដែល​ជា​គណបក្ស​ធំ​ទី៣​នៅ​អូស្ត្រាលី បាន​លើក​ឡើង​ថា រដ្ឋាភិបាល​អូស្ត្រាលី​ ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Scott Morrison គួរ​តែ​ឃ្លាំ​មើល​ស្ថានភាព​នៅ​កម្ពុជា ខណៈ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​ដំណើរ​វិល​ចូល​ប្រទេស​របស់​ខ្លួន​វិញ។

នៅ​លើ​បណ្តាញ​ Twitter របស់​ផ្ទាល់​ខ្លួន​របស់​លោកស្រី​ចុះ​ថ្ងៃទី៨ ខែ​វិច្ឆិកា​នេះ អ្នក​នយោបាយ​ម្នាក់​ជើង​ចាស់​របស់អូស្ត្រាលី​រូប​នេះ បាន​សរសេរ​ថា៖ «ប្រទេស​អូស្ត្រាលី​មាន​ការ​ទទួល​ខុសត្រូវ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​របស់​កម្ពុជា។ សូម​លោក​នាយក​រដ្ឋមន្ត្រី Scott Marrison កុំ​បិទ​ភ្នែក​លើ​រឿង​នេះ ខណៈ​លោក សម រង្ស៊ី ធ្វើ​ដំណើរ​វិល​ចូល​ប្រទេស​វិញ‍»។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG