ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Blog: ព្រឹត្តិការណ៍ជុំវិញមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ឆ្នាំ២០២០

ចាប់តាំងពីខែសីហា បន្ទាប់ពីលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ និងសមាជិបក្សនិរទេសខ្លួនផ្សេងទៀត បានប្រកាសធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា គេឃើញថារដ្ឋាភិបាលកម្ពុជាកំពុងចាត់វិធានការជាច្រើនក្នុងការទប់ស្កាត់ការធ្វើមាតុភូមិនិវត្តន៍នេះ។ 

០២:១៨ ៩.១១.២០១៩

ថ្មី៖ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​បាន​មក​ជួបជុំ​គ្នា​នៅ​ក្បែរ​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​នៅថ្ងៃ​សុក្រ​នេះ​ ដើម្បី​តវ៉ា​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា ​ឱ្យ​ចូលរួម​ស្វាគមន៍​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោកសម រង្ស៊ី និង​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​សង្គ្រោះជាតិ ​ដែល​បាន​ប្តេជ្ញា​វិល​ទៅ​ស្តារលទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឡើងវិញ។

០២:១៧ ៩.១១.២០១៩

សហរដ្ឋអាមេរិកស្នើកម្ពុជាស្វែងរកដំណោះស្រាយសន្តិវិធីដើម្បីផ្សះផ្សារជាតិ

សហរដ្ឋអាមេរិកសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនូវការចាប់ខ្លួន និងការយាយីរំខានដល់សមាជិកនៃគណបក្សប្រឆាំង ហើយបានទទូចឱ្យអ្នកនយោបាយកម្ពុជារៀបចំដំណើរការផ្សះផ្សារជាតិដោយសន្តិវិធី ដោយមានការចូលរួមគ្រប់ភាគីដើម្បីស្តារលទ្ធិប្រជាធិបតេយ្យពហុបក្សពិតប្រាកដឡើងវិញ។

អត្ថាធិប្បាយនេះធ្វើឡើង ស្របពេលដែលក្រុមមេដឹកនាំគណបក្សប្រឆាំងដែលដឹកនាំដោយលោកសម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កំពុងតែស្វែងរកវិធីវិលចូលមាតុភូមិវិញ នៅថ្ងៃទី៩ ខែវិច្ឆិកានេះហើយអាជ្ញាធរកម្ពុជាបានចាប់ខ្លួនអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់ និងគំរាមចាប់ដាក់ពន្ធនាគារអ្នកដែលចេញមកស្វាគមន៍។

លោកស្រីអេមីលី ហ្ស៊ីប៊ឺក (Emily Zeeberg) អ្នកនាំពាក្យស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបញ្ជាក់ នៅក្នុងសារឆ្លើយតបនឹងវីអូអេថា៖

«យើងព្រួយបារម្ភយ៉ាងខ្លាំងចំពោះកំណើនការចាប់ខ្លួនជាបន្តបន្ទាប់នាពេលថ្មីៗនេះ ការយាយីរំខាន និងការបំភិតបំភ័យសមាជិកនៃគណបក្សនយោបាយប្រឆាំងនៅកម្ពុជា និងការខិតខំប្រឹងប្រែងរារាំងពលរដ្ឋកម្ពុជា មិនឱ្យវិលត្រឡប់មកចូលរួមដំណើរការនយោបាយដោយសន្តិវិធី‍»។

១៩:៤៧ ៨.១១.២០១៩

ទូត​អាមេរិក​ថ្មីសង្ឃឹម​ថាខ្មែរ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​អាច​ចូលរួម​ដំណើរការ​នយោបាយ​កម្ពុជា

នៅក្នុងជំនួបលើកដំបូងរវាងឯកអគ្គរដ្ឋទូតថ្មីសហរដ្ឋអាមេរិកលោក Patrick Murphy ជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា នៅព្រឹកថ្ងៃសុក្រទី៨ ខែវិច្ឆិកា នៅមួយថ្ងៃមុនថ្ងៃទី៩ ខែវិច្ឆិកា ដ៏ចម្រូងចម្រាស ក្រៅពីទំនាក់ទំនងមិនរសើបរវាងប្រទេសទាំងពីរ លោកប្រមុខការទូតអាមេរិកបានបញ្ជាក់ដោយប្រយោលពីគោលជហរអាមេរិកចំពោះស្ថានភាពប្រជាធិបតេយ្យនិងភាពតានតឹងនយោបាយនៅកម្ពុជាថា៖

«យើង​សង្ឃឹម​ថា​អាច​មាន​ផ្លូវ​ឆ្ពោះ​ទៅ​មុខ​មួយ​ដែល​អាចអនុញ្ញាត​ឱ្យ​ប្រជាជន​កម្ពុជា​ទាំងអស់​ទាំង​នៅ​ទីនេះ​ ទាំង​នៅ​ក្រៅ​ប្រទេស​ ចូលរួម​ក្នុង​ដំណើរការ​នយោបាយ​ មាន​សិទ្ធ​សេរីភាព​ដែល​ត្រូវ​បាន​គេ​គោរព​ទាំង​ស្រុង។ ការណ៍​នោះ​នឹង​ល្អ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និងមុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ»។

១៩:៤៧ ៨.១១.២០១៩

សហរដ្ឋអាមេរិកសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនូវការចាប់ខ្លួន និងការយាយីរំខានដល់សមាជិកនៃគណបក្សប្រឆាំង ហើយបានទទូចឱ្យអ្នកនយោបាយកម្ពុជារៀបចំដំណើរការផ្សះផ្សារជាតិដោយសន្តិវិធី ដោយមានការចូលរួមគ្រប់ភាគីដើម្បីស្តារលទ្ធិប្រជាធិបតេយ្យពហុបក្សពិតប្រាកដឡើងវិញ។

អត្ថាធិប្បាយនេះធ្វើឡើង ស្របពេលដែលក្រុមមេដឹកនាំគណបក្សប្រឆាំងដែលដឹកនាំដោយលោកសម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កំពុងតែស្វែងរកវិធីវិលចូលមាតុភូមិវិញ នៅថ្ងៃទី៩ ខែវិច្ឆិកានេះហើយអាជ្ញាធរកម្ពុជាបានចាប់ខ្លួនអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់ និងគំរាមចាប់ដាក់ពន្ធនាគារអ្នកដែលចេញមកស្វាគមន៍។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG