ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Blog: ព្រឹត្តិការណ៍ជុំវិញមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ឆ្នាំ២០២០

ចាប់តាំងពីខែសីហា បន្ទាប់ពីលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ និងសមាជិបក្សនិរទេសខ្លួនផ្សេងទៀត បានប្រកាសធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា គេឃើញថារដ្ឋាភិបាលកម្ពុជាកំពុងចាត់វិធានការជាច្រើនក្នុងការទប់ស្កាត់ការធ្វើមាតុភូមិនិវត្តន៍នេះ។ 

១០:៥៩ ៧.១១.២០១៩

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានថ្លែងថា ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី មិនអនុញ្ញាតឲ្យមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចូលក្នុងប្រទេសរបស់ខ្លួននោះទេ។ លោកថ្លែងដូច្នេះ សំដៅលើលោកស្រី មូរ សុខហួរ ដែលជាអនុប្រធានគណបក្សប្រឆាំងមួយនេះ ដែលមានសញ្ជាតិអាមេរិក។ លោកបានបន្ថែមថា ប្រទេសទាំងនេះ​មាន​កិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា។

១០:២៧ ៧.១១.២០១៩

អាជ្ញាធរម៉ាឡេស៊ីបានចាប់និងឃុំខ្លួនលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។

០៩:៥៧ ៧.១១.២០១៩

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ស្នើឲ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យលោកសម រង្ស៊ី និងសមាជិកគណបក្សផ្សេងៗទៀត ដែលបាននិរទេសក្រៅប្រទេស វិលត្រឡប់ចូលប្រទេសកម្ពុជាវិញ។

០៥:៣៨ ៧.១១.២០១៩

កម្ពុជា​បរាជ័យ​ក្នុងការ​សុំ​ឥណ្ឌូនេស៊ី​ឲ្យ​ចាប់ខ្លួន​លោកស្រី មូរ សុខហួរ

អ្នក​ការទូត​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ដោយ​មិន​បាន​ជោគជ័យ​ក្នុង​ការទាមទារឱ្យ​ប្រទេស​ឥណ្ឌូនេស៊ី ចាប់ខ្លួន​លោកស្រី មូរ សុខហួរ មេដឹកនាំ​មួយ​រូប​នៃ​គណបក្ស​ប្រឆាំង​និង​បាន​បរាជ័យ​ក្នុងការ​រារាំង​មិន​ឱ្យ​លោកស្រី​ថ្លែងពី​ការធ្លាក់ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក ហោ ណាំបូរ៉ា​ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំប្រទេស​ឥណ្ឌូនេស៊ី​បាន​ចូល​ទៅ​អន្តរាគមន៍​ដោយ​ផ្ទាល់​ខ្លួន​ដោយ​មិន​មាន​ការអញ្ជើញ​ដើម្បី​បញ្ឈប់​សន្និសីទ​សារព័ត៌មាន​នៅឯសណ្ឋាគារ ​JS. Luwansa នៅ​ក្នុង​ទីក្រុង​ហ្សាកាតា​កាលពី​ថ្ងៃពុធ​ដែល​រៀបចំ​ឡើង​សម្រាប់​លោកស្រី មូរ សុខហួរ ដោយសារតែលោក​ចាត់​ទុកថា​ធ្វើ​ឡើង​ដោយ​ខុសច្បាប់។

លោកស្រី មូរ សុខហួរបាន​បញ្ជាក់​ប្រាប់ VOA ថា​ លោក ហោ ណាំបូរ៉ា បាន​មកប្រាប់​លោកស្រី​នៅ​មុន​ពេល​សន្និសីទ​សារព័ត៌មាន​ថា នឹង​មាន​ប៉ូលិស​កម្ពុជា​មក​ចាប់ដូច្នេះលោកស្រី​មិន​ត្រូវ​ថ្លែង​អ្វី​ទេ។​

អានអត្ថបទទាំងស្រុង

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG