សិប្បកម្មបុរាណនៅផ្នែកគ្រប់គ្រងដោយឥណ្ឌានៅកាស្មៀរប្រឈមនឹងការមិនយកចិត្តទុកដាក់និងតម្រូវការទាប
ជ្រលងភ្នំកាស្មៀរ (Kashmir) ក្នុងផ្នែកគ្រប់គ្រងដោយឥណ្ឌានៃតំបន់កាស្មៀរ (Kashmir) មានភាពល្បីល្បាញខាងផ្នែកសិប្បកម្មដែលជាលក្ខណៈសម្គាល់ពិសេសនៃតំបន់នេះ។ អស់ជាច្រើនសតវត្សរ៍មកហើយ អ្នកស្រុកបានរៀនជំនាញពីអ្នកដែលមកពីតំបន់អាស៊ីកណ្តាល បន្ទាប់ពីសាសនាឥស្លាមបានហូរចូលមកក្នុងតំបន់នេះ។ ទោះជាយ៉ាងណា ក្នុងចំណោមជំនាញរាប់រយ មានជំនាញ ៣ ប្រឈមនឹងការបាត់បង់។ លោក Muheet Ul Islam រាយការណ៍អំពីរឿងនេះពីទីក្រុង Srinagar ក្នុងផ្នែកដែលគ្រប់គ្រងដោយឥណ្ឌានៅតំបន់កាស្មៀរ។ អ្នកស្រី ហុង ចិន្តា ជូនសេចក្ដីប្រែសម្រួល៕