ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម រង្ស៊ី៖ ប្រកាស​បន្ត​វប្បធម៌​សន្ទនា ពេល​មក​ដល់​កម្ពុជា


លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ នៅថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ (ហ៊ាន សុជាតា/ VOA Khmer)
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ នៅថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ (ហ៊ាន សុជាតា/ VOA Khmer)

មេ​ដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក ​សម រង្ស៉ី ​និង​លោក​ កឹម សុខា​ ​បាន​វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​ហើយ​កាលពី​យប់​ថ្ងៃ​អង្គារ​ គឺ​ចំ​ពេល​ដែល​គណបក្ស​នេះ និង​គណបក្ស​កាន់​អំណាច​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ។

មេ​ដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក ​សម រង្ស៊ី ​និង​លោក​ កឹម សុខា​ ​បាន​វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​ហើយ​កាលពី​យប់​ថ្ងៃ​អង្គារ​ គឺ​ចំ​ពេល​ដែល​គណបក្ស​នេះ និង​គណបក្ស​កាន់​អំណាច​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ។​

​មេ​ដឹកនាំ​គណបក្ស​ជំទាស់​គឺលោក​ សម រង្ស៊ី​ បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​នៅយប់​ថ្ងៃអង្គារ​នេះ ​ទោះ​ជា​លោក​រង​ការ​គំរាម​ ហើយ​មន្ត្រី​គណបក្ស​របស់​លោក​រង​ការ​វាយ​ប្រហារ ​និង​ចាប់​ដាក់​គុក​ក្តី។​ លោក​ សម រង្ស៊ី​ ​និយាយ​ថា ​លោក​នឹង​បន្ត​ដោះស្រាយ​រឿង​នយោបាយ​តាម​រយៈ​វប្បធម៌​សន្ទនា​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។​

«ខ្ញុំ​ជឿ​ជាក់​ថា​ អត់​មាន​ជម្រើស​អ្វី​ក្រៅពី​ការ​ជជែក​គ្នា​ទេ។ ​ការ​ជជែក​គ្នា​នេះ​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​ត្រជាក់។​ យើង​កសាង​វប្បធម៌​សន្ទនា​នេះ​ដើម្បី​សុខ​សន្តិភាព​រយៈ​ពេល​យូរ​អង្វែង»។​

ក្រុម​អ្នក​គាំទ្រ​ប្រមាណ​១០០០​នាក់​បាន​ទៅ​ទទួល​ស្វាគមន៍​មេ​ដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក សម រង្ស៊ី ​និងលោក​ កឹម សុខា នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។​

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​បាន​ថ្លែង​ថា៖

«កុំ​ឲ្យ​បោះ​បង់​ចោល​វប្បធម៌​សន្ទនា​ ត្រូវ​យក​វា​មក​និយាយ ​បើ​អាច​ធ្វើ​បាន»។​

អ្នក​គាំ​ទ្រម្នាក់​ទៀត​និយាយ​ថា៖​

«ពេល​ស្ថានភាព​នយោបាយ​កំពុង​តែ​ឡើង​កំដៅ​ ជា​រឿយៗ ​គាត់​តែង​មាន​ដំណោះ​ស្រាយ​ជានិច្ច ​បែប​ប្រជាធិបតេយ្យ ​អហិង្សា»។​

លោក ​សម រង្ស៊ី​ បាន​ថ្លែង​ថា ​គណបក្ស​របស់លោក​មាន​សាមគ្គី​ភាព​រឹងមាំ​ ហើយថា ​បញ្ហា​នយោបាយ​ចុងក្រោយ​ ដែល​កើត​ឡើង​នោះ​ គណបក្ស​របស់​លោក​នឹង​ត្រូវ​ពិភាក្សា​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។​

គណបក្ស​ជំទាស់​នេះបាន​ប្រឈម​បញ្ហា​ជាច្រើន ​ដូចជា​ការ​ដក​លោក​ កឹម សុខា ​ពីតំណែង​អនុ​ប្រធាន​ទី១​រដ្ឋ​សភា​ ការ​វាយ​ដំ​តំណាងរាស្ត្រ​ពីរ​រូប​គឺ​លោក ​ញ៉យ ចំរើន ​និង​លោក​ គង់ សភា ​ការ​គំរាម​ថា​ លោក ​សម រង្ស៉ី​ អាច​ជាប់​គុក​ទាក់ទង​នឹង​បញ្ហា​បង្ហោះ​ឯកសារ​ព្រំដែន​លើ​ទំព័រ​ Facebook។​

ក្រៅពី​ចាត់ទុក​ថា​ ការ​ដក​លោក​ កឹម សុខា​ ពី​មុខ​តំណែង​អនុ​ប្រធាន​ទី១​នៃរដ្ឋ​សភា​គឺ​ជា​ការ​រំលោភ​ច្បាប់​នោះ​ លោក​ សម រង្ស៊ី​ អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹមត្រូវ​រក​ជន​ដៃ​ដល់​ និង​អ្នក​ពាក់ព័ន្ធ​ដែល​បាន​បង្កការ​វាយ​ដំ​ធ្វើ​ឲ្យ​តំណាង​រាស្ត្រ​រង​របួស​ ហើយ​នឹង​អំពាវនាវ​ឲ្យ​ដោះ​លែង​សកម្ម​ជន​ និង​សមាជិក​ព្រឹទ្ធ​សភា​គឺ​លោក​ ហុង សុខហួរ ​ដែល​រងការ​ចោទ​ប្រកាន់​រឿង​ព្រំដែន​ជាដើម៕

XS
SM
MD
LG