ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
អន្តរជាតិ
កម្រងរូបភាព VOA៖ កីឡាករបាល់ទាត់ដែលរកប្រាក់ចំណូលបានខ្ពស់ជាងគេក្នុងលំដាប់ថ្នាក់កំពូលទាំង ១០ សម្រាប់ឆ្នាំ ២០១៦
១២ មេសា ២០១៦
ទស្សនាវដ្តី France Football បង្ហាញពីប្រាក់ចំណូលរបស់កីឡាករបាល់ទាត់ថ្នាក់កំពូលនៅលើពិភពលោក ដោយកីឡាករ Lionel Messi នាំមុខគេ ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំ ៧៤ លានអឺរ៉ូ។
១
Lionel Messi
ប្រាក់ចំណូលសម្រាប់កីឡាករបាល់ទាត់ដែលឈ្នះពានរង្វាន់បាល់មាស (Ballon d'Or) រូបនេះ ត្រូវបានប៉ាន់ប្រមាណថា មាន ៧៤ លានអឺរ៉ូក្នុងមួយឆ្នាំ ដែលក្នុងនោះ ៣៦ លានអឺរ៉ូជាប្រាក់បៀវត្សរ៍ផ្សេងៗ ០៣លានអឺរ៉ូជាប្រាក់រង្វាន់បន្ថែម និង ៣៥លានអឺរ៉ូជាប្រាក់ចំណូលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្មនានា។
២
Cristiano Ronaldo
កីឡាករបាល់ទាត់ក្លឹប Real Madrid រូបនេះមានប្រាក់ចំណូល ៦៧,៤ លានអឺរ៉ូ។ ប្រាក់បៀវត្សរ៍សម្រាប់កីឡាករសញ្ជាតិប៉រទុយហ្គាល់មួយនេះមានត្រឹមតែពាក់កណ្តាលនៃប្រាក់ចំណូលសរុបប៉ុណ្ណោះ។
៣
Neymar da Silva Santos Júnior
កីឡាករសញ្ជាតិប៊្រេស៊ីលរូបនេះជាប់ចំណាត់ថ្នាក់លេខបីជាកីឡាករដែលទទួលបានប្រាក់ចំណូលខ្ពស់ជាងគេ។ កីឡាករ Neymar រកប្រាក់ចំណូលបាន ៤៣,៥ លានអឺរ៉ូក្នុងមួយឆ្នាំ ដែលក្នុងនោះរួមមានប្រាក់បៀវត្សរ៍ ២០ លានអឺរ៉ូ ប្រាក់រង្វាន់បន្ថែម ២,៥ លានអឺរ៉ូ និងប្រាក់ចំណូលដទៃទៀត ២១ លានអឺរ៉ូ។
៤
Zlatan Ibrahimovic
កីឡាករនេះជាកីឡាកររកប្រាក់ចំណូលបានខ្ពស់ជាងគេពីលីកបាល់ទាត់បារាំងដែលបានជាប់នៅក្នុងតារាងចំណាត់ថ្នាក់នេះ។ កីឡាករ Zlatan Ibrahimovic រកប្រាក់ចំណូលបាន ២៨,៥ លានអឺរ៉ូក្នុងមួយឆ្នាំ ដែលក្នុងនោះរួមមានប្រាក់បៀវត្សរ៍ ២០ លានអឺរ៉ូ។ ហើយនេះគឺជាកីឡាករមួយនៅក្នុងចំណោមកីឡាករបីនាក់មកពីក្លឺបបាល់ទាត់ PSG ដែលបានជាប់នៅក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ នេះ។
៥
Thiago Silva
ប្រធានក្រុមបាល់ទាត់ PSG រូបនេះរកប្រាក់ចំណូលបាន ២៦,៥ លានអឺរ៉ូបក្នុងមួយឆ្នាំ។ ប្រាក់បៀវត្សរ៍របស់កីឡាកររូបនេះមាន ២៣ លានអឺរ៉ូដែលមានខ្ពស់ជាងប្រាក់បៀវត្សន៍របស់កីឡាករ Ibrahimovic។ ប៉ុន្តែប្រាក់ចំនូលដទៃទៀត ដែលរួមមានប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម មានតិចជាង។
៦
Angel Di Maria
កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ដែលមកពីក្លឹបបាល់ទាត់ PSG គឺជា កីឡាកររកប្រាក់ចំណូលបានខ្ពស់ជាងគេទី ០៦ នៅលើពិភពលោកជាមួយនឹងប្រាក់ចំណូលប្រមាណ ២៦ លានអឺរ៉ូ។ ក្លឺប PSG ផ្តល់ប្រាក់បៀវត្សរ៍ឲ្យកីឡាកររូបនេះចំនួន ២៤លានអឺរ៉ូ។
៧
Gareth Bale
នាឆ្នាំនេះ កីឡាករសញ្ជាតិវ៉ែល ដែលលេងឲ្យក្លឹប Real Madrid នៅតែជាកីឡាករបាល់ទាត់រកប្រាក់ចំណូលបានខ្ពស់ជាងគេនៅក្នុងក្រុមបន្ទាប់ពីកីឡាករ Cristiano Ronaldo។ កីឡាកររូបនេះរកប្រាក់ចំណូលបាន ២៤,៥ លានដុល្លារ ដែលក្នុងនោះរួមមាន ១៤ លានអឺរ៉ូ ជាប្រាក់បៀវត្សរ៍។
៨
Thomas Müller
កីឡាករខ្សែបម្រើរបស់ក្លឹប Bayern Munich មួយនេះ គឺជា កីឡាករតែម្នាក់គត់មកពីលីកបាល់ទាត់អាល្លឺម៉ង់ ដែលជាប់នៅក្នុងចំណាត់ថ្នាក់កីឡាកររកប្រាក់ចំណូលខ្ពស់ជាងគេទាំង ១០ នៅលើពិភពលោក។ កីឡាកររូបនេះរកប្រាក់ចំណូលបាន ២៣,៦ លានអឺរ៉ូក្នុងមួយឆ្នាំ។
៩
Wayne Rooney
កីឡាកររូបនេះគឺជា កីឡាករតែម្នាក់គត់មកពីលីកបាល់ទាត់អង់គ្លេសដែលស្ថិតនៅក្នុងតារាងចំណាត់ថ្នាក់កីឡាកររកប្រាក់ចំណូលខ្ពស់ជាងគេទាំង ១០ នៅលើពិភពលោក។ Rooney រកប្រាក់ចំណូលបាន ២២លានអឺរ៉ូ។
១០
Andrés Iniesta
កីឡាករខ្សែបម្រើសញ្ជាតិអេស្ប៉ាញស្ថិតនៅក្នុងចំណាត់ថ្នាក់ទី ១០ ជាមួយនឹងប្រាក់ចំណូល ២១,៥ លានអឺរ៉ូនៅក្នុងសណ្ឋានជាប្រាក់ចំណូលប្រចាំឆ្នាំ។ កីឡាករនេះក៏ជាកីឡាករដែលបានស៊ុតបញ្ចូលទីនូវគ្រាប់បាល់ឈ្នះសម្រាប់ប្រទេសអេស្ប៉ាញនៅក្នុងការប្រកួតពាន់រង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១០ ផងដែរ។
កម្រងរូបភាព VOA៖ កីឡាករបាល់ទាត់ដែលរកប្រាក់ចំណូលបានខ្ពស់ជាងគេក្នុងលំដាប់ថ្នាក់កំពូលទាំង ១០ សម្រាប់ឆ្នាំ ២០១៦
Recommended
សង្គ្រាមរវាងអ៊ីស្រាអែលនិងហាម៉ាស់
XS
SM
MD
LG