ក្រុមមេធាវីការពារក្តីសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១នាក់បានសម្រេចដើរចេញពីបន្ទប់សវនាការបន្ទាប់ពីប្រធានចៅក្រមជំនុំជម្រះនៃសាលាដំបូងក្រុងភ្នំពេញ បានបដិសេធមិនឱ្យអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិអង្គុយស្តាប់ក្នុងបន្ទប់សវនាការ។ អ្នកតំណាងរាស្ត្រទាំងនោះរួមមានអ្នកស្រី មូរ សុខហួរ លោក ឡុង រី និង លោក ហូរ វ៉ាន់៕
កម្រងរូបភាព៖ មេធាវីសកម្មជនបក្សប្រឆាំងដើរចេញពីសវនាការតវ៉ានឹងការហាមឃាត់អ្នកតំណាងរាស្រ្ត

១
សកម្មជនគណបក្សសង្គ្រោះជាតិត្រូវនាំចេញទៅមន្ទីរឃុំឃាំងវិញបន្ទាប់ពីតុលាការលើកពេលសវនាការ។

២
លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិនិងសហការីដើរចេញពីបន្ទប់សវនាការបន្ទាប់ពីចៅក្រមហាមឃាត់មិនឱ្យចូលរួម។

៣
លោកមេធាវីជូង ជូងីបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានពីការសម្រេចចិត្តដើរចេញពីសវនាការដោយសារតែចៅក្រមបានហាមឃាត់អ្នកតំណាងរាស្រ្តមិនឱ្យចូលស្តាប់។

៤
អ្នកគាំទ្រចេញមកតវ៉ាឱ្យតុលាការលើកលែងការចោទប្រកាន់សកម្មជននិងដោះលែងពីពន្ធនាគារ។

៥
លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានប្រាប់ក្រុមអ្នកសារព័ត៌មានថា គ្មានច្បាប់ណាដែលហាមឃាត់អ្នកតំណាងរាស្រ្តមិនឱ្យចូលរួមស្តាប់សវនាការទេ។

៦
សកម្មជនគណបក្សប្រឆាំងអឿ ណារិទ្ធបានប្រាប់ក្រុមអ្នកកាសែតពីការទន្ទឹងរង់ចាំយុត្តិធម៌និងសម្តែងការខកចិត្តដោយសារតុលាការលើកពេលសវនាការ។