ពលរដ្ឋមួយចំនួនដាក់ទីងមោងមុខផ្ទះ ជាជំនឿបញ្ចៀសវីរុសកូរ៉ូណា
ពលរដ្ឋមួយចំនួនក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានចាប់ផ្តើមដាក់ទីងមោងខាងមុខផ្ទះ ជាជំនឿមួយឲ្យពួកគេជៀសផុតពីការឆ្លងវីរុសកូរ៉ូណា ដែលឆ្លងនៅកម្ពុជាទៅដល់៨៧ករណីហើយរហូតមកដល់ថ្ងៃចន្ទ។ លោក ឈុំ វ៉ាន់ អាយុ៦៣ឆ្នាំ ជាកសិករម្នាក់ក្នុងភូមិកំពង់ល្វា ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានប្រសាសន៍ថា លោកធ្វើទីងមោង ដាក់ខាងមុខផ្ទះនេះ ដោយតាមអ្នកភូមិនៅទីនេះ និងជាជំនឿមួយដែលមានតាំងពីបុរាណមក។ ប៉ុន្តែលោកថាលោកនៅតែការពារសុខភាពរបស់លោក បន្ថែមលើជំនឿនេះ។
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន