ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​​​គូវេត​​កត់​​សម្គាល់​​ខួប​​ទី​​២០​​​នៃ​​ការ​​រំដោះ​ខ្លួន​ចេញ​ពី​ប្រទេស​អ៊ីរ៉ាក់


កង​​រថក្រោះ​ទាហាន​អាមេរិកាំង​ដែល​ចូល​រួម​ក្បួន​ដង្ហែ​ Parade​ ​កាល​ពី​ថ្ងៃ​២៦​​​ខែ​កុម្ភៈ ​ឆ្នាំ​២០១១​ ដើម្បី​រលឹកខួប​លើក​ទី​២០​ នៃ​ថ្ងៃ​រំដោះ​ប្រទេស​គូវេត​​​​ ​​(Kuwait) ​ចេញ​ពី​ការ​ឈ្លាន​ពាន​របស់​អ៊ីរ៉ាក់​ ក្នុង​តំបន់ ​ស៊ូប៊ីយ៉ា​ ប្រទេស​គូវេត។
កង​​រថក្រោះ​ទាហាន​អាមេរិកាំង​ដែល​ចូល​រួម​ក្បួន​ដង្ហែ​ Parade​ ​កាល​ពី​ថ្ងៃ​២៦​​​ខែ​កុម្ភៈ ​ឆ្នាំ​២០១១​ ដើម្បី​រលឹកខួប​លើក​ទី​២០​ នៃ​ថ្ងៃ​រំដោះ​ប្រទេស​គូវេត​​​​ ​​(Kuwait) ​ចេញ​ពី​ការ​ឈ្លាន​ពាន​របស់​អ៊ីរ៉ាក់​ ក្នុង​តំបន់ ​ស៊ូប៊ីយ៉ា​ ប្រទេស​គូវេត។

ប្រទេស​គូវេត (Kuwait) ​កត់​សំគាល់​ ​ពីរ​ ​ទសវត្សរ៌​ នៃ​ការ​រំដោះ​ខ្លួន​ចេញ​ ពី​ប្រទេស​អ៊ីរ៉ាក់ ហើយ​បាន​រៀប​ចំ​ពិ​ធី​ដង្ហែរ​ក្បួន​យោធា​ដ៏​ធំ​ ដែល ​មាន​ការ​ចូល​រួម​ពី​ទាហាន​មក​ ពី​ប្រទេស​ សម្ពន្ឋ​មិត្ដ​ដែល​ធ្វើ​សង្រ្គាម​ឈូង​សមុទ្រ​ប៉េស្ស​ ( Perse) ជា​មួយ​គ្នា។​ ប្រទេស​ ៣៤​ បាន​ចូលជួយបណ្ដេញ​កម្លាំង​យោធា​របស់​សាដាម​ ​ហ៊ូសេនចេញ​ពី​ប្រទេស​គូវេត​ (Kuwait) កាល​ពី​២០​ឆ្នាំ​មុន ​រួច​សង្រ្គាម​ក៏បាន​ត្រូវ​ចប់​នៅ​ពេល​នោះ។

ការ​ដង្ហែ​ក្បួន​នៅ​ថ្ងៃ​សៅរ៍​ ជា​ពិធី​ រំឮក​ខួប៥០​ ឆ្នាំ​ ​តាំង​ពី​ប្រទេស​សម្បូរ​ទៅ​ដោយ​ប្រេង​កាត​នោះ​ ​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​អង់គ្លេស។​ ប្រមុខរដ្ឋ​ពី​ប្រទេស​ផ្សេង​ៗរាប់​ទាំង​ប្រធានាធិបតី​ ​បាគីស្ថាន​ លោក​ ​Asi​f Ali​ Zardar​i​ និង​ព្រះ​មហាក្សត្រ​ អេស្បាញ Juan​ Carlos ​បាន​ចូល​រួម​ក្នុង​ពិធី​នេះ​ដែរ។ ​មន្ដ្រី​យោធា​ថ្នាក់​ខ្ពស់​អាមេរិកាំង​ ​ឧត្ដមនាវី Mike Mullen ​បាន​ចូល​រួម​ដែរ។

កង​កម្លាំង​អ៊ីរ៉ាក់ ដែល​ចូល​លុក​លុយ​ប្រទេសគូវេត​នៅខែសីហា​ ឆ្នាំ​១៩៩០ តែ​បាន​ត្រូវដក​ចេញ​វិញ​នៅ​ខែ​ កុម្ភៈ​ក្រោយ​ពី​កង​កម្លាំងដឹក​នំា​ ដោយ​សរអ​បាន​បើក​យុទ្ធនាការ​លើ​ដី​ អស់​រយៈ​ពេល​ ​១០០​ម៉ោង។

វរសេនីយ​ឯក​ អាមេរិកាំង​ Gerald​ O’hara​ ​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រតិបត្ដិ​ការ​ ហើយ​ពេល​នេះ​ បាន​បំរើ​ជា​ នាយក​កិច្ច​ការ​សាធារណៈ​ឲ្យ ​យោធា សរអ​ មាន​ប្រសាសន៍ថា៖

“នេះ​ជា​ព្រឹត្ដការណ៍​ដ៏​ជោគ​ជ័យ​មូយ។ ​គូវេត​ បាន​ទទួល​ជោគជ័យ។​ ខ្ញុំ​យល់ ​ដូច​អតីត​យុទ្ធជន​ដទៃ​ទាំង​អស់​ដែល​ចូល​រួម​ក្នុង​កិច្ច​ប្រតិបត្ដិការ​យោធា​នោះ​កាល​ពី​ ​២០​ឆ្នាំ​មុន​ដែល​សម​នឹង​ទទួល​យក​នូវ​មោទនភាព”។

Jamal Al Turkit អតីតយុទ្ធជន​ក្នុង​សង្រ្គាម​គូវេត​នៅ​ឈូងសមុទ្រ​ ​ប៉េស្ស​ (Perse) ​ថ្លែង​ថា​លោក​ និង​ មិត្ដភ័ក្ដិ​ ច្រើន​តែ​និយាយ​រំឮក​អំពី​ការ​បំរើ​ក្នុង​កងយោធា​ក្រោយ​ពី​ការ​លុក​លុយ​ដ៏​ភ្ញាក់​ផ្អើល​របស់​កង​ទ័ព​អីរាក​វាយប្រ​ហារ​ ​មក​លើ​ប្រទេសគូវេត។

“ នៅ​ពេល​ខ្លះ​ ​យើង​មាន​អារម្ភ​ថា​ វា​ដូច​ជា​យូរ​ហើយ​ប៉ុន្ដែ​ ​បើ​នរណា​មួយបាន​ចូល​រួម​ក្នុង​សង្រ្គាម​នោះ​ ថា ដូច​ជា​ម្សិលម៉ិញ។ ​យើង​មាន​សំណាង​ ​ដោយសារ​ ​អសប​ ​បាន​គាំទ្រ​យើង​ ​រួច​យើង​បាន​ចាប់​ផ្ដើម​កិច្ចការ​ ថ្មី ​ ពេល​វេលា​ថ្មី​ នៅ​ក្នុង​ប្រទេស​យើង។

ពលរដ្ឋ​គូវេត​ដែល​ចូល​រួម​ក្នុង​ពិធីបុណ្យ​ ឯករាជ្យ ​៥០​ឆ្នាំ​ និងបុណ្យ​ខួប ​២០​ ​ឆ្នាំ​ពី​ការ ​រំដោះ​ពី​អ៊ីរ៉ាក់ ​ និយាយ​ថា ​រយៈ​ពេល​ក្រោយ​សង្គ្រាម​ បាន​ផ្ដល់ ​ឪកាស​ល្អ​ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​។ ប្រទេស​គូវេត​ ជា​ប្រទេស​អ្នក​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​ជាង​គេ​មូយ​ក្នុង​ពិភព​លោក ​បើ​គិត​ពី​ប្រាក់​ចំណូល​ម្នាក់​ៗ​ ​ហើយ​ ​ធនាគារ​ពិភពលោក​ ​បាន​ចាត់​ទុក​ប្រទេស​នោះ​ ថា​ មាន​ថវិកាចំណូល​សេដ្ឋកិច្ច​ដ៏​ខ្ពស់​បំផុត​ដែរ។

ប្រែ​សម្រួល​ដោយ​ អ៊ូ​ ធួក

XS
SM
MD
LG