ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស៖ កុមារី​ខ្មែរ​ត្រូវ​បាញ់​ស្លាប់​ក្នុង​អំពើ​ហិង្សា​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ


អ្នក​តវ៉ា​មក​ពី​តំបន់​បឹងកក់​ធ្វើ​ការ​ដង្ហែ​តវ៉ា​​ដោយ​មាន​ផ្ទាំង​បង្ហាញ​ពី​ស្នាមមេដៃ​របស់​ម្ចាស់ដី​ដែល​ត្រូវ​ជម្លៀស​ចេញ​ពី​​ផ្ទះ​របស់​គាត់​នៅ​ក្រុង​ភ្នំពេញ។ ប៉ុន្តែ​ជម្លោះ​ដី​ធ្លី​​និង​ការ​ជម្លៀស​ដោយ​បង្ខំ​​ក៏​កើត​មាន​នៅ​តំបន់​ជនបទ​ផង​ដែរ ហើយ​អំពើ​ហិង្សា​
អ្នក​តវ៉ា​មក​ពី​តំបន់​បឹងកក់​ធ្វើ​ការ​ដង្ហែ​តវ៉ា​​ដោយ​មាន​ផ្ទាំង​បង្ហាញ​ពី​ស្នាមមេដៃ​របស់​ម្ចាស់ដី​ដែល​ត្រូវ​ជម្លៀស​ចេញ​ពី​​ផ្ទះ​របស់​គាត់​នៅ​ក្រុង​ភ្នំពេញ។ ប៉ុន្តែ​ជម្លោះ​ដី​ធ្លី​​និង​ការ​ជម្លៀស​ដោយ​បង្ខំ​​ក៏​កើត​មាន​នៅ​តំបន់​ជនបទ​ផង​ដែរ ហើយ​អំពើ​ហិង្សា​

ទី​ភ្នាក់ងារ​ព័ត៌មាន AP ឲ្យ​ដឹង​ថា​ សកម្មជន​ខ្មែរ​និយាយ​ថា​ នារី​អាយុ​១៣​ឆ្នាំ​ម្នាក់​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ថ្ងៃ​ពុធ​នៅ​ក្នុង​ការ​ពើប​ប៉ះ​ទង្គិច​គ្នា​ថ្មីៗ​រវាង​ក្រុម​ពលរដ្ឋ​និង​អាជ្ញាធរ​ដែល​ព្យាយាម​បណ្ដេញ​ពួក​គេ​ចេញ​ពី​លំនៅដ្ឋាន​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ។

​ភ្នាក់ងារ​ប៉ូលីស​និង​ទាហាន​ប្រដាប់​អាវុធ​រាប់​រយ​នាក់​ព្យាយាម​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​នៅ​ក្នុង​ខេត្ដ​ក្រចេះ​នៅ​ភាគឦសាន​ដែល​អាជ្ញាធរ​អះអាង​ថា​ ជា​ដី​របស់​រដ្ឋ​ នេះ​បើ​តាម​លោក​ ប៊ុន​ រដ្ឋា​ ដែល​ជា​អ្នក​ភូមិ​និង​សកម្មជន។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ផ្សេង​ទៀត៖

អតីត​មេបញ្ជាការ​ លោក​ឧត្ដមសេនីយ៍​កងទ័ព​ជើង​គោក​ រ៉ាត់កូ​ ម៉្លាឌិក​ (Ratko Mladic)
អតីត​មេបញ្ជាការ​ លោក​ឧត្ដមសេនីយ៍​កងទ័ព​ជើង​គោក​ រ៉ាត់កូ​ ម៉្លាឌិក​ (Ratko Mladic)

ឡាអេ៖ ការ​ជំនុំជម្រះ​អតីត​មេបញ្ជាការ​ លោក​ឧត្ដមសេនីយ៍​កងទ័ព​ជើង​គោក​ រ៉ាត់កូ​ម៉្លាឌិក​ (Ratko Mladic) នៃ​ជនជាតិ​បូស៊្នី​កំណើត​ស៊ែរប៊ី​ (Bosnian-Serb) បាន​ចាប់​ផ្ដើម​នៅ​សាលាក្ដី​របស់​អ.ស.ប.​នៅ​ទីក្រុង​ឡាអេ​ ប្រទេស​ហូឡង់ នៅ​២០​ឆ្នាំ​ក្រោយ​ពី​សង្គ្រាម​បូស៊្នី​បាន​ចាប់​ផ្ដើម។

ស៊ីរី៖ សកម្មជន​ស៊ីរី​រាយការណ៍​ថា ​មាន​ស្នូរ​កាំភ្លើង​នៅ​ថ្ងៃ​ពុធ​នៅ​ក្នុង​តំបន់​ដដែល​ គឺ​រដ្ឋធានី​ដាម៉ាស់​ ដែល​នៅ​ទី​នោះ​ មនុស្ស​យ៉ាង​តិច​២០​នាក់​ដែល​កំពុង​កាន់ទុក្ខ​ ​ត្រូវ​បាន​សម្លាប់​នៅ​ថ្ងៃ​អង្គារ​មុន​បន្ដិច​ប៉ុណ្ណោះ​ពេល​មាន​គ្រាប់បែក​បង្កប់​តាម​ផ្លូវ​បាន​ផ្ទុះ​នៅ​ជិត​ក្រុម​អ្នក​សង្កេតការណ៍​នៃ​អ.ស.ប.។

ចិន៖ នៅ​ថ្ងៃ​ពុធ​នេះ ​ប្រទេស​ចិន​បដិសេធ​ការ​ចោទ​របស់​លោក​ឆិន​ហ្កួងឆិង​ (Chen Guangcheng) ​សកម្មជន​ពិការ​ភ្នែក​ ក្រោយ​ពី​លោក​បាន​ដាក់​ពាក្យ​រឿង​របស់​លោក​នៅ​សវនាការ​របស់​សភាជាតិ​ស.រ.អ.​ជា​លើក​ទី​ពីរ​ក្នុង​រយ:ពេល​តិច​ជាង​ពីរ​សប្តាហ៍។

ក្រិក៖ លោក​ការ៉ូឡូស ​ប៉ាពូលីយ៉ាស (Karolos Papoulias)​ ប្រធានាធិបតី​នៃ​ប្រទេស​ក្រិក​ កំពុង​តែ​ជួប​ប្រជុំ​ជាមួយ​មេដឹកនាំ​គណបក្ស​នៅ​ថ្ងៃ​ពុធ​ ដើម្បី​បង្កើត​រដ្ឋាភិបាល​បណ្ដោះអាសន្ន​មួយ​ដែល​នឹង​ដឹកនាំ​ប្រទេស​មួយ​នេះ​ ដែល​ត្រូវ​ការ​ប្រាក់​រហូត​ដល់​មាន​ការ​បោះឆ្នោត​នៅ​ខែ​ក្រោយ។

ចិន-ជប៉ុន៖ ប្រទេស​ជប៉ុន​និង​ប្រទេស​ចិន​កំពុង​តែ​សន្ទនា​គ្នា​លំដាប់​ថ្នាក់​ខ្ពស់​នៅ​ថ្ងៃ​ពុធ​ ដែល​គេ​រំពេង​ថា​នឹង​ផ្ដោត​ទៅ​លើ​ប្រជុំ​កោះ​ដែល​គ្មាន​មនុស្ស​រស់​នៅ​ នៅ​សមុទ្រ​ចិន​ខាង​កើត ហើយ​ដែល​ប្រទេស​ទាំង​ពីរ​បាន​ទាមទារ​ថា​ជា​របស់​ខ្លួន។

លីបេរីយ៉ា៖ លោក​ ឆាលស៍​ ថេល័រ​ (Charles Taylor) អតីត​មេដឹកនាំ​ប្រទេស​លីបេរីយ៉ា​ត្រូវ​គេ​រំពឹង​ថា ​នឹង​ថ្លែង​ការណ៍​ការពារក្ដី​ដោយ​ខ្លួន​ឯង​នៅ​ថ្ងៃ​ពុធ​ នៅ​ពេល​ដែល​ចៅក្រម​ស្ដាប់​ទឡ្ហីករ​ដោយ​ពាក្យ​សម្ដី​នៅ​ក្នុង​សាលក្រម​ក្នុង​ការ​ជំនុំជម្រះ​កាត់​សេចក្ដី​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​លោក។

ព័ត៌មាន​ចុង​ក្រោយ​អំពី​យុទ្ធនាការ​បោះឆ្នោត​នៅ​អាមេរិក៖

XS
SM
MD
LG