កូរ៉េខាងជើង៖ បានប្រកាសជាយ៉ាងឧឡារឹកនិងព្រមានកូរ៉េខាងត្បូងដែលជាគូសត្រូវរបស់ខ្លួននិងប្រទេសផ្សេងៗទៀតក្នុងពិភពលោកកាលពីថ្ងៃសុក្រថានឹងមិនមានការផ្លាស់ប្តូរនយោបាយនៅក្រោមមេដឹកនាំថ្មី គីម ជុងអ៊ុនទេ។
ភូមា៖ មានគម្រោងបោះឆ្នោតដើម្បីបំពេញអាសនៈទាំង៤៨ដែលនៅទំនេរនៅថ្ងៃទី១ ខែមេសា ដែលនឹងសាកល្បងលោកស្រីអង សានស៊ូជី មេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលបានចុះឈ្មោះគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យជាគណបក្សនយោបាយជាផ្លូវការកាលពីសប្តាហ៍មុនដែលជាការត្រួសត្រាយផ្លូវសម្រាប់លោកស្រីចូលរួមក្នុងការបោះឆ្នោត។
ស៊ីរី៖ សកម្មជននិយាយថាកងទ័ពស៊ីរីបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏៣២នាក់ដែរកាលពីថ្ងៃសុក្រ នៅពេលដែលអ្នកឃ្លាំមើលសម្ព័ន្ធអារ៉ាប់បំពេញទស្សនៈកិច្ចទីកន្លែងកាន់តែច្រើនឡើងថែមទៀតដើម្បីពិនិត្យមើលការអនុវត្តន៍ដែលបានសន្យាដោយរដ្ឋាភិបាលដើម្បីបញ្ចប់ការបង្ក្រាបរបស់ខ្លួនលើពួកប្រឆាំង។
អ៊ីរ៉ុង៖ និយាយថាគេនឹងធ្វើការបាញ់កាំជ្រួចផ្លោងមីស៊ីលនៅថ្ងៃសៅរ៍នេះ ធ្វើជាផ្នែកមួយនៃសមយុទ្ធយោធាក្នុងឈូងសមុទ្រពែក្ស។ ការធ្វើតេស្តសាកល្បងនេះត្រូវបានលោកឧត្តមនាវីអ៊ីរ៉ង់ ម៉ាមូត មូសាវី តាមរយៈការដកស្រង់សម្តីរបស់ទីភ្នាកងារហ្វាពាក់កណ្តាលផ្លូវការនិយាយថា ជាតំណាក់ការចុងក្រោយនៃសមយុទ្ធ «ដើម្បីប្រុងប្រៀបកងទ័ពជើងទឹកក្នុងការប្រឈមមុខសត្រូវ» នៅគ្រប់ស្ថានភាពនៃសង្គ្រាម។
ប៉ាគីស្ថាន៖ មានមនុស្សយ៉ាងហោចណាស់ក៏៨នាក់ដែរបានត្រូវសម្លាប់ ហើយ១៨នាក់ទៀតបានរងរបួសដោយការផ្ទុះគ្រាប់បែកក្នុងរថយន្តក្នុងខេត្តប៉ាឡូជីស្ថាននៅប៉ាគីស្ថាន។
រុស្ស៊ី៖ ពួកមន្រ្តីនិយាយថាជាទីបញ្ចប់ពួកអ្នកពន្លត់អគ្គីភ័យបានពន្លត់អណ្តាតភ្លើងនៅលើនាវាមុជទឹកនុយក្លេអ៊ែរ ដែលបានចតដើម្បីជួសជុលនៅក្នុងតំបន់ មូម៉េន ភាគខាងជើងរុស្ស៊ី ហើយថាមិនមានធ្លាយវិទ្យុសកម្មទេ។ តែមានមនុស្សយ៉ាងហោចណាស់ក៏៧នាក់ដែរ រួមមានអ្នកពន្លត់អគ្គីភ័យផង បានត្រូវគេដឹកទៅកាន់មន្ទីរពេទ្យដោយសាការថប់ផ្សែងបន្ទាប់ពីអគ្គីភ័យបានឆេះឡើងកាលពីថ្ងៃអង្គារ។
អេស្ប៉ាញ៖ និងប្រើវិធានការណ៍ដ៏តឹងតែងថ្មីនៅឆ្នាំថ្មីនេះដោយសង្ឃឹមនឹងរាំងខ្ទប់កើនឡើងឧនភាព។ រដ្ឋាភិបាលថ្មីរបស់អេស្ប៉ាញបានប្រកាសថានឹងកាត់បន្ថយការចំណាយថ្មីចំនួន ១១,៥ពាន់លានដុល្លារកាលពីថ្ងៃសុក្រ ដោយនិយាយថាថវិកាបានស្ថិតក្នុងស្ថានភាពអាក្រក់ជាងកាលដែលរដ្ឋាភិបាលបានទទួលស្គាល់កាលពីពេលមុន។ រដ្ឋាភិបាលក៏បានប្រកាសដែរថានឹងគ្មានការតំឡើងប្រាក់ខែឲ្យអ្នករដ្ឋការនិងតំឡើងពន្ធដារក្នុងរយៈពេល២ឆ្នាំ។
ចិន៖ ឡាយ ឆាង ស៊ីង ដែលជាជនជាប់ទោសដែលចិនចង់ចាប់ខ្លួនជាយូរណាស់មកហើយ បានត្រូវគេប្រគល់ជូនរដ្ឋអាជ្ញាកាលពីថ្ងៃសុក្របន្ទាប់ពីបានសារភាពពីការរត់ពន្ធនិងសូកប៉ាន់។ លោកឡាយ បានរត់គេចខ្លួនទៅប្រទេសកាណាដានៅឆ្នាំ១៩៩៩ រហូតដល់ដើមឆ្នាំនេះបានទទួលជោគជ័យលើការធ្វើបត្យាប័ណទៅប្រទេសចិនវិញ ដោយជជែកថាលោកនឹងត្រូវគេធ្វើទារុណកម្មហើយនឹងប្រឈមមុខប្រហារជីវិត។ កាណាដាប្រាប់ឲ្យដឹងថា ខ្លួនបានទទួលការធានាពីចិនថាលោកឡាយនឹងមិនត្រូវគេកាត់ទោសទេ។