ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប៉ូលីស​ម៉ាឡេស៊ី​បំបែក​ហ្វូង​បាតុករ​ដោយ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​និង​កាណុង​បាញ់​ទឹក


បាតុករ​ជាតិ​ម៉ាឡេស៊ី​ចោល​គ្រាប់​បែក​ផ្សែងនៅ​ទីក្រុង​កូឡា ឡាំពួ​ ម៉ាឡេស៊ី​ ថ្ងៃ​ទី​២៨ ខែ​មេសា​ ឆ្នាំ២០១២។

ប៉ូលីស​ម៉ា​ឡេស៊ី​បានបាញ់​គ្រាប់​បែក​ផ្សែងនិង​កាណុង​ទឹក​ទៅ​លើ​បាតុករ​រាប់​ម៉ឺន​នាក់​ដែល​បាន​សម្រុក​ចូល​ក្នុង​កណ្តាល​រដ្ឋធានី គូឡាឡាំពួ (Kuala Lumpur) នៅ​ថ្ងៃ​សៅរ៍​នេះដើម្បីទាមទារ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត។

បាតុករ​យ៉ាង​ហោច​ណាស់​ក៏​២​ម៉ឺន​៥​ពាន់​នាក់​ដែរ ដែល​បាន​ដើរកាត់​របាំង​លួស​នៅ​ពេល​ដែល​ពួកគេ​សម្រុក​ចូល​ក្នុង​ទីលាន​ឯករាជ្យ​ដែល​មានការ​យាម​កាម​ដ៏​តឹង​រ៉ឹង​ដោយ​បំពានការ​ហាម​ឃាត់​ការ​ប្រជុំ​មហាជន ​នៅ​កណ្តាល​រដ្ឋធានី​នេះ។

ប៉ូលីស​បាន​រារាំងទី​កន្លែង​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​រដ្ឋធានី ប៉ុន្តែ​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាន​និយាយ​កាល​ពី​ដំបូង​ថា​បាតុករ មាន​គោល​បំណង​ដើរ​ជា​ក្បួន​ទៅ​កាន់​ទៅ​កាន់​ទីលាន។

ពួក​សកម្ម​ជន​បាន​អះអាង​ថាគណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​មាន​ភាព​លម្អៀង ហើយ​នោះ​គឺ​ជា​អ្វី​ដែល គណបក្ស​ចម្រុះ​របស់​នាយករដ្ឋមន្រ្តី​លោក ណាជីប រ៉ាហ្សាក (Najib Razak) ដែល​បាន​កាន់​អំណាច​ជាង​៥០​ឆ្នាំ​មក​ហើយ ដែល​នឹង​កេង​យក​ប្រយោជន៍ពី​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ​ដែល​អាច​អំពាវនាវ​ឲ្យ​មាន​ការ​បោះឆ្នោត​មុន​ពេល​កំណត់​នៅ​ខែ​មិថុនា។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេងទៀត៖

លោកស្រី​ Catherine Ashton ប្រធាន​កិច្ច​ការ​បរទេស​សហភាព​អឺរ៉ុប​ ជួប​ជាមួយ​លោក​ស្រី​ Aung Sann Suu Kyi ថ្ងៃ​ទី​២៨​ ខែ​មេសា​ ឆ្នាំ​២០១២។
លោកស្រី​ Catherine Ashton ប្រធាន​កិច្ច​ការ​បរទេស​សហភាព​អឺរ៉ុប​ ជួប​ជាមួយ​លោក​ស្រី​ Aung Sann Suu Kyi ថ្ងៃ​ទី​២៨​ ខែ​មេសា​ ឆ្នាំ​២០១២។
ភូមា៖ លោកស្រី ខាធឺរីន អាស្តុន(Catherine Ashton) ប្រធាន​ផ្នែក​នយោបាយ​ការបរទេស​នៃ​សហភាព​អឺរ៉ុប​បាន​ជួប​ជាមួយ​លោកស្រី អ៊ុង សាន ស៊ូ ជី មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ភូមា​នៅ​ក្នុង​ទីក្រុង​រង់ហ្គូន (Rangoon) កាល​ពី​ថ្ងៃ​សៅរ៍។

អាហ្វហ្គានីស្ថាន៖ ពួក​មន្រ្តី​ក្នុង​តំបន់​ខាងត្បូង​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​និយាយ​ថា កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន បាន​សម្លាប់​ពួក​អ្នក​វាយ​ប្រហារ​អត្តឃាត​២​នាក់។

ប៉ាគីស្ថាន៖ កាសែត​ដ៏​ល្បី​ល្បាញ​មួយ​របស់​សហរដ្ឋ​អាមេរិក បាន​ប្រាប់​ឲ្យ​ដឹង​ថាការ​ចរចា​កម្រិត​ខ្ពស់ដែល​រៀបចំ​ឡើង​ដើម្បី​បញ្ចប់​ភាព​ទាល់​ច្រក​ខាង​ការទូតរវាង​សហរដ្ឋ​អាមេរិក​និង​ប៉ាគីស្ថាន​បាន​បញ្ចប់​ដោយ​ភាព​បរាជ័យ​ពីព្រោះ​ប៉ាគីស្ថាន​ទាមទារ​ឲ្យ​មាន​ការ​សុំ​អភ័យទោស​ដោយ​គ្មាន​លក្ខខណ្ឌ​ពី​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន (Washington) ចំពោះ​ការ​វាយ​ប្រហារ​តាម​អាកាស។

ស៊ីរី៖ អង្គការ​សង្កេតការណ៍​សិទ្ធិ​មនុស្ស​ស៊ីរី បាន​ប្រាប់​ឲ្យ​ដឹង​ថា​កងទ័ព​ស៊ីរី​បាន​សម្លាប់​ពួក​ឧទ្ទាម​យ៉ាង​ហោច​ណាស់​ក៏​១០​នាក់​ដែរ នៅ​ថ្ងៃ​សៅរ៍​នេះ​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​មួយ​នៅ​ក្នុង​ទីក្រុង​ដាម៉ាស។

លីប៊ី៖ អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​ប្រទេស​លីប៊ី​ត្រូវ​តែ​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ច្បាប់​អ្វី​ដែល​ខ្លួន​មិនអនុញ្ញាតិ​ឲ្យ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​របប​របស់​មេដឹកនាំ លោក ម៉ូអាមែរ កាដាហ្វី (Moamer Kadhafi) ធ្វើ​ការងារ​នោះ។

អ៊ុយក្រែន៖ តុលាការ​អ៊ុយក្រែន​បាន​ផ្អាក​ការ​កាត់​ទោស​អតីត​នាយក​រដ្ឋមន្រ្តី​លោកស្រី យូលា ទីម៉ូសេនកូ (Yulia Tymoshenko) ដែល​ជាប់​ពន្ធនាគារ​ពី​បទ​លួច​បន្លំ​ពន្ធដារ​រហូត​ដល់​ថ្ងៃ​ទី​២១ ខែ​ឧសភា​ដោយ​សារ​លោកស្រី​ធ្វើ​កូដកម្ម​បង្អត់​អាហារ​និង​បញ្ហា​សុខភាព​របស់​លោក​ស្រី។

រ៉ូម៉ានី៖ លោក វីកទ័រ ផនតា (Victor Ponta) នាយក​រដ្ឋមន្រ្តី​តែង​តាំងឆ្វេង​និយម​នៃ​ប្រទេស រ៉ូម៉ានី បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថាលោក​នឹង​បញ្ជាក់​ប្រាប់​អង្គការ​មូល​និធិ​រូបីយវត្ថុ​អន្តរជាតិ (IMF) ពី​ការ​បន្ត​ធ្វើ​កំណែ​ទម្រង់របស់​លោក​ដែល​បាន​ព្រម​ព្រៀង​គ្នា​ជាមួយ​អង្គការ​នោះ។

XS
SM
MD
LG