ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ឈិន កុងឈិន ​បាន​រត់​គេច​ខ្លួន​ចេញ​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​


សារព័ត៌មាន​ចិន​ចេញផ្សាយ​អំពីលោក​ ឈិន កុងឈិន (Chen Guangchen) ​មេធាវី​ប្រឆាំង​ពិការ​ភ្នែក
សារព័ត៌មាន​ចិន​ចេញផ្សាយ​អំពីលោក​ ឈិន កុងឈិន (Chen Guangchen) ​មេធាវី​ប្រឆាំង​ពិការ​ភ្នែក

លោក​ ឈិន កុងឈិន (Chen Guangchen) ​មេធាវី​ប្រឆាំង​ពិការ​ភ្នែក​បាន​រត់​គេច​ខ្លួន​ចេញ​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​ដែល​មាន​គេ​យាម​ដោយ​ប្រុង​ប្រយ័ត្ន​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ភូមិ​ តុងស៊ីហ្គូ ​ក្នុង​ខែត្រ​ សានតុង​នា​ប៉ែក​ខាង​កើត​នៃ​ប្រទេស​ចិន​ ពួក​ប៉ូលីស​តាម​រក​លោក​,គ្រួសារ​លោក​និង​ពួក​ជន​ដែល​បាន​ជួយ​លោក។​

សាច់ញាតិ​ម្នាក់​បាន​និយាយ​ប្រាប់​វីអូអេ​ថា​ពួក​ប៉ូលីស​ច្រើន​នាក់​ដោយ​ខ្លះ​មាន​អាវុធ​ផង​បាន​ទៅ​ផ្ទះ​លោក​ ឈិន​ក្នុង​ភូមិ​ តុង​ស៊ី​ហ្គូ ប៉ុន្តែ​គេ​មិន​ដឹង​ថា​លោក​នៅ​ទីណា​ទេ។មាន​ការ​និយាយ​ស្មានៗ​ថា​លោក​ប្រហែល​សុំសិទ្ធិ​ជ្រក​កោន​ក្នុង​ស្ថានទូត​ស.រ.អ.​ក្នុង​ក្រុង​ប៉េកាំង​ ក៏​ប៉ុន្តែ​ពួក​មន្ត្រី​នៅ​ទី​នោះ​បាន​ប្រកែក​មិន​ព្រម​ធ្វើ​អត្ថាធិប្បាយ​ឬ​ផ្តល់​ព័ត៌មាន​បន្ថែម​ទេ។លោក​ បប ហ្វូ (Bob Fu) នាយក​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ជំនួយ​ចិន​មាន​មូលដ្ឋាន​ក្នុង​ស.រ.អ.​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​លោក Chen ​មាន​សុវត្ថិភាព​ហើយ​លោក​ឋិត​ក្នុង​កន្លែង​មួយ​ឆ្ងាយ​ពីភូមិ​របស់​លោក។

អេស្ប៉ាញ៖ លោក​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​នេះ​និយាយ​ថា​ប្រទេស​លោក​កំពុង​ប្រឈម​ មុខ​នឹង​«វិបត្តិ​មួយ​ដែល​មាន​ទំហំ​ធំធេង» ដោយ​ពួក​អ្នក​ធ្វើការ​របស់​ខ្លួន​ជិត​មួយ​ភាគ​បួន​គ្មាន​ការងារ​ធ្វើ​ទេ គឺ​ជាអត្រា​គ្មាន​ការងារ​ធ្វើ​ដ៏​អាក្រក់​បំផុតនៅ​ក្នុង​ក្រុម​ប្រទេស​ ជាតិ​១៧​ដែល​ប្រើប្រាស់​ប្រាក់​អឺរ៉ូ។

ប៉ាគីស្ថាន៖ លោក​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន យូស្វ រ៉ាហ្សា ហ្គីឡានី (Yousuf Raza Gilani) បាន​ប្រកែក​មិន​ព្រម​ចុះ​ចេញ​ពី​តំណែង។ មួយ​ថ្ងៃ​ក្រោយ​ពី​តុលាការ​កំពូល​បាន​រក​ឃើញ​ថា​លោក​មាន​ទោស​ក្នុង​ការ​ប្រមាថ​មើលងាយ​តុលាការ​ដោយ​មិន​បាន​បើក​ជា​ថ្មី​ករណីយ​ពុក​រលួយ​ប្រឆាំង​នឹងប្រធានាធិបតី​របស់​ប្រទេស។លោកបាន​មាន​ប្រសាសន៍​ថា​ឧក្រិដ្ឋកម្មតែ​មួយ​របស់​លោក​គឺ​«ការពារ​រដ្ឋធម្មនុញ្ញ»។

ប៉ាគីស្ថាន៖ បាន​បញ្ជូន​គ្រួសារ​ អូសាម៉ា ប៊ីឡាដិន (Osama bin Laden) ទៅ​កាន់​ប្រទេស ​អារ៉ាប៊ីសាអូឌីត ជិត​មួយ​ឆ្នាំ​ក្រោយ​ពី​មេដឹកនាំ​រូប​នេះ​នៃ​អង្គការ​ អាល កៃដា បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​ឆ្មក់​វាយ​ប្រហារ​មួយ​ដោយ​ពួក​ទាហានអាមេរិក។

ស៊ីរី៖ កាល​ពី​ថ្ងៃសុក្រ​មានការ​ផ្ទុះ​ពីរ​នៅ​ក្នុង​ក្រុង​ដាម៉ាស់​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​១០​នាក់​ស្លាប់​នៅ​ពេល​ដែល​មាន​កង្វល់​អន្តរជាតិ​ខ្លាំង​ទ្បើង​ៗ​អំពី​កិច្ច​ឈប់​បាញ់​គ្នា​ដែល​មាន​ភាព​យ៉ាប់​យ៉ឺន​ក្នុង​ប្រទេស​ស៊ីរី។រដ្ឋាភិបាល​បាន​ចាត់​ទុក​ការ​ផ្ទុះ​នេះ​ថា​ជា​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​មួយ​ដែល​បាន​ត្រូវរៀប​ចំ​ដោយ«ពួក​ភេរវជន»។

សហរដ្ឋអាមេរិក៖ ការ​លូតលាស់​សេដ្ឋកិច្ច​ស.រ.អ.​មាន​ដំណើរ​យឺត​ក្នុង​រយៈពេល​បី​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ដោយ​ចុះ​មក​នៅ​ត្រឹម​អត្រា​ប្រចាំ​ឆ្នាំ​ចំនួន​២,២​ភាគរយ។ការ​លូតលាស់​បាន​ត្រូវ​កាត់​បន្ថយ​ចំនួន៨​ភាគ​១០​នៃ​១​ភាគរយ​នៅ​ពេល​ដែល​រដ្ឋាភិបាល​កាត់​បន្ថយ​ចំណាយ​ហើយ​ការ​ដឹក​ជញ្ជូន​ទំនិញ​ចូល​ក្នុង​ប្រទេស​មាន​ច្រើន​ជាង​ការ​ដឹកជញ្ជូន​ទំនិញ​ចេញ​ទៅ​លក់​ឯ​ប្រទេស​ក្រៅ។

សហរដ្ឋអាមេរិក៖ លោក​ប្រធានាធិបតី​ស.រ.អ.​បារ៉ាក់​អូបាម៉ា​ចុះហត្ថលេខា​លើ​បទ​បញ្ញ័ត្តិ​នីតិ​ប្រតិបត្តិ​មួយ​ដែល​ជួយ​ការពារ​ពួក​ទាហាន​ដែល​កំពុង​កាន់​តំណែង​និង​ពួក​ទាហាន​ជើង​ចាស់​ពី​ការ​ជ្រើស​រើសឱ្យ​ទៅ​រៀន​ក្នុង​មហាវិទ្យាល័យ​ដែល​មិន​សុចរិត​និង​នាំ​ឱ្យ​យល់​ខុស​ហើយ​ដែល​យក​ប្រាក់​បំណាច់​សហព័ន្ធ​សម្រាប់​ការ​សិក្សា​អប់រំ​របស់​ពួក​គេ​ជា​ទី​ដៅ។

អ៊ុយក្រែន៖ មនុស្ស​២៧​នាក់​បាន​ត្រូវ​របួស​ដោយសារ​ការ​ផ្ទុះ​នៅ​ក្នុង​ក្រុង ​Dnipropetrovsk ​នៅ​ក្នុង​អ្វី​ដែល​អាជ្ញាធរ​ហៅថា​ជាការ​វាយ​ប្រហារ​ភេរវកម្ម។

អាហ្វហ្គានីស្ថាន៖ ពួក​មន្ត្រី​អាហ្វហ្គានីស្ថាន, ​ប៉ាគីស្ថាន​និង​ស.រ.អ.​ជំរុញ​ឱ្យ​មាន​កិច្ច​ចរចា​ជាថ្មី​ជាមួយ​ពួក​តាលីបាន់​នៅ​ក្នុង​កិច្ច​ខិត​ខំប្រឹង​ប្រែង​មួយ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​មួយ​ដល់​សង្គ្រាម​អាហ្វហ្គានីស្ថាន ​ដែល​មាន​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ។

XS
SM
MD
LG