ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​ស៊ើប​អង្កេត​លើ​ករណី​សម្លាប់​សកម្មជន​ឈុត​ វុទ្ធី​


សកម្មជនបរិស្ថាន​ខ្មែរ​ដ៏​សំខាន់​ម្នាក់ លោកឈុត​ វុទ្ធី​
សកម្មជនបរិស្ថាន​ខ្មែរ​ដ៏​សំខាន់​ម្នាក់ លោកឈុត​ វុទ្ធី​

អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​យ៉ាង​ល្អិត​ល្អន់​ដោយ​រដ្ឋាភិបាល​ប្រទេស​កម្ពុជាអំពី​ការ​បាញ់​សម្លាប់​សកម្មជន​សិទ្ធិ​ដី​ធ្លី​ខ្មែរ​ដ៏​សំខាន់​ម្នាក់។​ ឈុត​ វុទ្ធី​ ដែល​ជា​អ្នក​និយាយ​រិះ​គន់​ជា​សាធារណៈ​អំពី​ការ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​កង​អាវុធហត្ថ​បាញ់​ស្លាប់​ កាល​ពី​ថ្ងៃ​ព្រហស្បត៍​នេះ នៅ​ក្នុង​ឧបទ្ទវហេតុ​មួយ​នៅ​ក្នុង​ខេត្ត​កោះកុង ជិត​តំបន់​ព្រៃ​បរិដ្ឋាន​មួយ​ដែល​មាន​រឿង​ចម្រូង​ចម្រាស់​ច្រើន​ ដែល​លោក​បាន​ចំណាយ​ពេល​ជា​យូរ​មក​ហើយ​ដើម្បី​ការពារ។

ភូមា៖ ធនាគារ​ពិភពលោក​បាន​សម្រេច​បើក​ការិយាល័យ​របស់​ខ្លួន​ជា​ថ្មី​វិញ​ក្នុង​ ប្រទេស​ភូមា​ បន្ទាប់​ពី​បាន​បិទ​ទ្វារ​អស់​រយៈ​ពេល​ ២៥​ ឆ្នាំ​ នៅ​ពេល​ដែល​ប្រទេស​នេះ​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់​គ្រង​របស់​កង​យោធា។

ប៉ាគីស្ថាន៖ តុលាការ​កំពូលប៉ាគីស្ថាន​បាន​ចេញ​សេចក្តី​វិនិច្ឆ័យ​ កាល​ពី​ថ្ងៃ​ព្រហស្បត៍​ នៅ​ក្រុង​អ៊ីស្លាម៉ាបាដសម្រេច​កាត់​ទោស​លោក​នាយក​រដ្ឋមន្រ្តី​ យូសហ្វ រ៉ាហ្សា ហ្គីឡានី (Yousuf Raza Gilani)​ បាន​ប្រឆាំង​នឹង​បទ​បញ្ជា​របស់​តុលាការ​ដោយ​ចំហរ​ ដោយ​លោក​មិន​ព្រម​បើក​ករណី​អំពើ​ពុក​រលួយ​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​ អាស៊ីហ្វ អាលី​ហ្សាដារ (Asif Ali Zardari)។​ តែ​តុលាការ​កំពូល​មិន​បាន​កាត់​សេចក្តី​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ជាប់​ពន្ធនាគារ​ទេ។

អាហ្វហ្គានីស្ថាន៖ ព្រឹត្តិការណ៍​ដែល​កើត​មាន​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​នេះ​ ជា​ឧបទ្ទវហេតុ​ចុង​ក្រោយ​បំផុត​ក្នុង​ការ​វាយ​ប្រហារ​មួយ​ចំនួន​ទៅ​លើ​កង​ទ័ព​អន្តរជាតិ​ដោយ​ទាហាន​អាហ្វហ្គានីស្ថាន។ អង្គការ​អូតង់​ មិន​បាន​ប្រាប់​ព័ត៌មាន​ដទៃ​ទៀត​ទេ​ តែ​និយាយ​ថា​ បុរស​ដែល​បាន​បាញ់​នេះ​ ត្រូវ​ប្រហារ​ជីវិត​ដោយ​កង​កម្លាំង​ចម្រុះ។​

ស៊ីរី៖ បាន​បន្ទោស​ពួក​«ភេរវករ»​ថា​ជា​អ្នក​ធ្វើ​ឲ្យ​មាន​ការ​ផ្ទុះ​ដ៏​ធំ​មួយ​ នៅ​កណ្តាល​ទី​ក្រុង​ Hama​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ ១៦​ នាក់​ ក្នុង​ខណៈ​ដែល​បទ​ឈប់​បាញ់​គ្នា​ក្នុង​ប្រទេស​ស៊ីរី​ ចាប់​រលាយ​បន្តិច​ម្តងៗ​ទៅ​វិញ​ដោយ​សារ​មាន​អំពើ​ហិង្សា​និង​ចំនួន​មនុស្ស​ស្លាប់​កាន់​តែ​ច្រើន​ឡើង។

សហរដ្ឋអាមេរិក៖ ក្រសួង​សេវា​សម្ងាត់​សរអា​ ហៅ​ US Secret Service​ និយាយ​ថា​ ពួក​គេ​បាន​ដឹង​អំពី​សេចក្តី​រាយការណ៍​ដែល​ថា​ មាន​ពេល​ខ្លះ​ទៀត​ដែល​ភ្នាក់​ងារ​របស់​ខ្លួន​ ត្រូវ​ចោទ​ប្រកាន់​អំពី​ការ​បង់​ប្រាក់​សម្រាប់​សេវា​ផ្លូវ​ភេទ​ នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​បរទេស​ដើម្បី​ការពារ​ប្រធានាធិបតី។

នីហ្សេរីយ៉ា៖ ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​ការិយាល័យ​របស់​សារព័ត៌មាន​ដ៏​សំខាន់​មួយ​ឈ្មោះ​ ឌីល ដេ (This Day)​ នៅ​ក្នុង​រដ្ឋធានី​ អាបូចា (Abuja)បាន​សម្លាប់​មនុស្ស​ ៣​ នាក់​ នៅ​ពេល​ដែល​ការ​ផ្ទុះ​មយយ​ទៀត​នៅ​ជិត​ការិយាល័យ​របស់​សារព័ត៌មាន​ដដែល​នេះ​នៅ​ក្នុង​ទី​ក្រុង​ Kaduna​ នៅ​ភាគ​ខាង​ជើង​ប្រទេស​បាន​សម្លាប់​មនុស្ស​ ៤​ នាក់​ទៀត៕៚

XS
SM
MD
LG