ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២៥ ធ្នូ


នៅក្នុង​រូបភាព​ដកចេញ​ពីទូរទស្សន៍ KRT លោកគីម យុងអ៊ុន ជាកូនប្រុស​ពៅ និង​ជាអ្នក​ស្នងដំណែង​របស់​មេដឹកនាំកូរ៉េខាងជើង លោក គីម យុងអ៊ីល ជូតទឹកភ្នែក​ដោយ​កូនកន្សែងដៃ នៅពេល​ដែលគាត់​ឃើញ​សាកសពឪពុកដាក់បង្ហាញក្នុង​ម្ឈូសកញ្ចក់ ដែល​មិនឃើញក្នុង​រូបនេះ នៅ​ឯវិមានអនុស្សាវរីយ៍
នៅក្នុង​រូបភាព​ដកចេញ​ពីទូរទស្សន៍ KRT លោកគីម យុងអ៊ុន ជាកូនប្រុស​ពៅ និង​ជាអ្នក​ស្នងដំណែង​របស់​មេដឹកនាំកូរ៉េខាងជើង លោក គីម យុងអ៊ីល ជូតទឹកភ្នែក​ដោយ​កូនកន្សែងដៃ នៅពេល​ដែលគាត់​ឃើញ​សាកសពឪពុកដាក់បង្ហាញក្នុង​ម្ឈូសកញ្ចក់ ដែល​មិនឃើញក្នុង​រូបនេះ នៅ​ឯវិមានអនុស្សាវរីយ៍

កូរ៉េខាងជើង៖ កាលពីថ្ងៃសៅរ៍ទីភ្នាក់​ងារ​ព័ត៌មាន​ជា​ផ្លូវ​ការកូរ៉េ​ខាង​ជើង​បាន​ផ្តល់​ងារ​ថ្មី​មួយ​ឱ្យ​អ្នក​គ្រប់​គ្រង​ថ្មី​របស់​ប្រទេស ដោយបានហៅ​លោក​ គីម យុងអ៊ុន ​ថា​ជា «មេ​ដឹកនាំ​កំពូល​នៃ​កង​យោធពល​បដិវត្ត»​។ នេះ​ជា​លើក​ដំបូងដែល​ងារ​ថា «មេ​ដឹកនាំ​កំពូល​» ត្រូវ​បាន​ប្រើ​សំរាប់​មេ​ដឹង​នាំ​ថ្មី​រូប​នេះ​ ដែល​ធ្លាប់​ត្រូវ​បាន​ប្រើ​សម្រាប់​លោក​ គីម ជុងអ៊ីល ដែល​ជា​សព​ឳពុក​លោក។​

រុស្សី៖ ពលរដ្ឋ​រុស្សី​រាប់់​ម៉ឺន​នាក់​បាន​ធ្វើការ​ប្រជុំ​មហា​ជន​នៅ​លើ​រុក្ខវិថី​សាខារ៉ូវ ក្នុង​ក្រុង​ម៉ូស្គូ​ដើម្បីតវ៉ា​ប្រឆាំង​នឹង​ការ​គៃ​បន្លំ​សន្លឹក​ឆ្នោត ​នៅ​ក្នុង​ការ​បោះឆ្នោតសភា​កាល​ពី​ថ្ងៃ​ទី​៤​ខែ​ធ្នូ​ដែល​គណបក្ស​គ្រប់​គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ វឡាឌីមែរ ពូទីន បាន​ទទួល​ជ័យ​ជំនះ។

នីហ្សេរីយ៉ា៖ អាជ្ញាធរនីហ្សេរីយ៉ានិយាយ​ថា​មាន​មនុស្ស​យ៉ាង​តិច​ណាស់​៦៨​នាក់​បាន​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាង​កង​កម្លាំង​សន្តិសុខ​និង​ពួក​សមាជិក​នៃ​និកាយ​អ៊ីស្លាម​និយម​ជ្រុល​មួយ​ក្នុង​ផ្នែក​ខាង​ជើង​ប្រទេស។​

ស៊ីរី៖ ប្រជារាស្ត្រ​ស៊ីរី​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ព្រះវិហារ ដើម្បីធ្វើ​បុណ្យ​សព​មនុស្ស​៤៤​នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​អត្តឃាតពីរ​ក្នុង​រដ្ឋធានី​កាល​ពី​ថ្ងៃ​សុក្រ។

យេម៉ែន៖ កង​កម្លាំង​រដ្ឋាភិ​បាលយេម៉ែនក្នុង​ក្រុង​សាណា បាន​បាញ់​សម្លាប់​ពួក​បាតុករ​ប្រឆាំង​យ៉ាង​តិច​ណាស់​៧​នាក់​និង​ធ្វើ​ឲ្យ​មនុស្ស​៣០​នាក់​ឬ​អាច​ច្រើន​ជាង​នេះ​ឲ្យ​រង​របួស​ដែល​បាន​ចូល​រួមក្នុង​ការ​ដើរ​ធ្វើ​បាតុកម្ម​ធំមួយ​ទៅ​កាន់​អាគារ​មាន​កំផែង​ព័ទ្ធ​ជុំវិញ​របស់​ប្រធានាធិបតី​ យេម៉ែន អាលី អាបដូឡា សាឡេ។ ​បាតុកម្ម​នេះ​ធើ្វ​ឡើង​ដើម្បី​ទាម​ទារ​ឱ្យ​គេ​កាត់​ទោស​លោក​ សាឡេ ចំពោះ​ការ​សម្លាប់​ពួក​សកម្មជន​រាប់​រយ​នាក់​ដែល រដ្ឋាភិបាលបង្ក្រាប​បាតុកម្ម​របស់​ក្រុម​ប្រឆាំង​ដែល​មាន​រយៈពេល​១០​ខែ។

ប៉ាឡេស្ទីន៖ ​អ្នក​ធ្វើ​ធម្មយាត្រា​និង​ពួក​ទេសចរ​រាប់ ពាន់​នាក់​បាន​ចាប់​ផ្តើម​ទៅ​ដល់​ក្រុង​ បេឡេហេម ​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​ចំណាយ​ពេល​ពេលវេលា​ថ្ងៃ​បុណ្យ​ណូអែល​នៅ​ក្នុង​ទី​ក្រុង​ដែល​គេ​ជឿ​ថា​ជា​ទី​កំណើត​របស់​ព្រះ​យេស៊ូ។ ការប្រារព្ធពិធីបុណ្យ​ណូអែល​លើទឹកដីដ៏ពិសិដ្ឋត្រូវបានលោក​ វីចទ័រ បាតាស៊ី អភិបាល​ក្រុង​ បេឡេហេម បាន​មាន​ប្រសាសន៍​ថា​ពិធី​បុណ្យនេះមាន​ន័យ​ពិសេស​សម្រាប់​ប្រជារាស្ត្រ​ប៉ាទ្បេស្ទីន​លើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួក​គេឱ្យ​មាន​រដ្ឋ​មួយ​របស់​ផង​ខ្លួន​កំពុង​មាន​ចលនា​ទៅ​មុខ។

ប៉ាគីស្ថាន៖ ​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​ យូសូហ្វ រ៉ាហ្សា គីឡានី បាន​ស្វាគមន៍​អត្ថាធិប្បាយ​កាល​ពី​ថ្ងៃ​សុក្រ​របស់​អគ្គ​មេ​បញ្ជាការ​យោធា​ អាសហ្វាក ផាវីស កាយ៉ានី ដែល​បាន​បដិសេធ​លទ្ធភាព​នៃ​ការ​មាន​រដ្ឋប្រហារ​មួយ និង​សន្យា​ថា​កង​ទ័ព​នឹង​បន្ត​គាំ្រទ្រ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG