មន្ត្រីខេត្តចិនម្នាក់បាននិយាយថាប្រទេសចិនគ្រោងនឹងធ្វើការអភិវឌ្ឍន៍ទេសចរណ៍នៅលើកោះមួយចំនួនក្នុងសមុទ្រចិនខាងត្បូងដែលប្រទេសចិននិងប្រទេសវៀតណាមបានអះអាងទាមទារថាជារបស់ផងខ្លួន។
ហ្វីលីពីន៖ ទីភ្នាក់ងារព័ត៌មានបារាំង AFP បានរាយការណ៍ថាហ្វីលីពីនបានធ្វើឱ្យមានកិច្ចព្រមព្រៀង«សំខាន់»មួយកាលពីថ្ងៃអង្គារជាមួយពួកឧទ្ទាមអ៊ីស្លាមអំពីត្រូវធ្វើបែបណាដើម្បីបញ្ចប់ការបះបោរច្រើនទសវត្សរ៍មកហើយ តែបានព្រមានថានៅមានបញ្ហាធំៗទៀតដែលត្រូវដោះស្រាយ។
ស៊ូដង់៖ មេដឹកនាំនៃប្រទេសចិនបានអំពាវនាវឱ្យមានការទប់ចិត្តពីប្រទេសស៊ូដង់ទាំងពីរ នៅក្រោយលោកប្រធានាធិបតី Salva Kiir នៃប្រទេសស៊ូដង់ខាងត្បូងបាននិយាយថាស៊ូដង់បានប្រកាសសង្គ្រាម"ប្រឆាំងនឹងប្រទេសលោក។
ស៊ីរី៖ ពួកសកម្មជនបាននិយាយថាមន្ត្រីស៊ើបការសម្ងាត់ស៊ីរីម្នាក់បានត្រូវបាញ់ស្លាប់នៅក្នុងរដ្ឋធានីដាម៉ាស់ នៅពេលដែលការផ្ទុះគ្រាប់បែកមួយដាច់ដោយទ្បែកបានធ្វើឱ្យរបួសមនុស្សបីនាក់នៅក្នុងក្រុងនេះ។
កូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងត្បូងបានពង្រឹងកិច្ចការពារសន្តិសុខជុំវិញបណ្តាញផ្សាយព័ត៌មានអភិរក្សនិយម៩ក្នុងក្រុងសេអ៊ូលក្រោយពីកូរ៉េខាងជើងបានគំរាមកំហែងថានឹងធ្វើ «សកម្មភាពយោធាពិសេស» មួយលើបណ្តាញទាំងនេះដោយ"មធ្យោបាយនិងវិធីមិនធ្លាប់មានពីពេលមុន។
ប៉ាគីស្ថាន៖ ពួកប៉ូលីសប៉ាគីស្ថានបាននិយាយថាការផ្ទុះគ្រាប់បែកមួយគ្រាប់នៅក្នុងក្រុង Lahore នាប៉ែកខាងកើតប្រទេសបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់បីនាក់ស្លាប់ហើយធ្វើឱ្យមនុស្ស២០នាក់ត្រូវរបួស។