ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២៤ ធ្នូ


High Park Convent Laundry, 2009
High Park Convent Laundry, 2009

អេហ្ស៊ីប៖ ជន​ជាតិ​អេហ្ស៊ីប​រាប់​ម៉ឺននាក់​បាន​ធ្វើ​ការ​ប្រជុំ​មហាជននៅ​ក្នុង​រដ្ឋធានី​ឡឺគែរនិងក្រុង​មួយ​ចំនួនទៀតដើម្បី​ទាម​ទារ​ឲ្យ​ពួ​ក​មេដឹកនាំ​យោធា​អន្តរកាល​របស់​ប្រទេស​នោះ​សុំ​អភ័យ​ទោសចំពោះ​អំពើ​ហិង្សា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ប្រឆាំង​បាតុករ​ស្រ្តី​បាន​ត្រូវ​យោធាវាយ​ដំទាញ​សម្រាត​ខោអាវ។ ជាការឆ្លើយតប ក្រុម​ប្រឹក្សា​យោធា​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថាខ្លួននឹង​ចាត់​វិធានការណ៍​តាម​ផ្លូវ​ច្បាប់និង​ទទួល​ខុសត្រូវ​ឲ្យ​មាន​ការ​រំលោភ​ធ្វើ​បាប​នេះ។

ចិន៖ ប៉ូលីស​ប្រឆាំង​កុប្បកម្មបាន​បាញ់​គ្រាប់​បែក​ផ្សែង​បំបែក​បាតុករ​រាប់​រយ​នាក់នៅចិន​ខាង​ត្បូង ​នៅ​ថ្ងៃ​ទី​៤​នៃ​ការ​ប្រឆាំង​តវានៃ​ការ​ពង្រីករោង​ចក្រ​ថាម​ពលប្រើ​ដោយ​ធ្យូង​ថ្ម​ដែល​ធ្វើ​ឲ្យ​ប្រភព​ទឹក​ទន្លេ​នៅក្នុងតំបន់មិនអាចប្រើប្រាស់បាន។ ទីភ្នាក់​ងារ​ព័ត៌មាន​ស៊ីនហួ​ផ្លូវការ​នៃ​ប្រទេស​ចិន​រាយការណ៍​ថា​មនុស្សប្រហែល​៥​រយ​នាក់បាន​ប្រមូល​ផ្តុំ​គ្នានៅ​ដងផ្លូវកាល​ពី​ថ្ងៃ​សុក្រនៅ​ក្នុង​ទីក្រុង​ ហៃមិន ខេត្ត​ក្វាងតុង ​នៅ​ពេល​ដែល​ប៉ូលីស​បាន​បាញ់​ឧស្ម័ន​ដាក់​ពួក​បាតុករ។

ស៊ីរី៖ ការ​ផ្ទុះ​គ្រាប់​បែកអត្តឃាតពីរ​គ្រាប់​នៅក្រុង​ដាម៉ាសកាល​ពី​ថ្ងៃ​សុក្របាន​សម្លាប់​មនុស្ស​យ៉ាង​ហោច៤០​នាក់ ​និងធ្វើ​ឲ្យ​មនុស្ស​១៤០​នាក់​ទៀត​រង​របួស។ ការ​វាយ​ប្រហារ​ដោយ​គា្រប់​បែក​អត្តឃាត​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អំពើភេវរកម្ម​ដែល​មន្រី្ត​ស៊ីរី​និយាយ​ថា​ ការ​វាយ​ប្រហារ​នេះ​អាច​ជា​អំពើរបស់ពួក​កង​ជីវពល​អាល់កៃដា។

កុងហ្គោល៖ ​មេដឹកនាំប្រឆាំងកុងហ្គោ អ៊ីធីនណី ថស៊ីសិខេឌី ​កំពុង​រិះគន់រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ ជូសកាប៊ីឡា ដោយ​លោក​ហៅ​សកម្មភាពប្រឆាំង​រូប​លោក​ថា ​ភ្លីភ្លើ។

ប៉ាគីស្ថាន៖ នាយក​កងទ័ពប៉ាគីស្ថាន​កំពុង​បដិសេធ​សេចក្តី​រាយការណ៍​ថាកំពុង​ស្វះស្វែង​បណ្តេញ​រដ្ឋាភិបាល​ស៊ី​វិល​ចេញ​ពី​អំណាច នៅពេល​ដែលរឿង​អាស្រូវ​លើ​បញ្ហា​អនុសារនៈ។ ឧត្តម​សេនីយ អាសហ្វាក ផាវីស ខេយ៉ានី ​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថាការ​ទស្សន៍​ទាយពី​ពួក​យោធាដណ្តើម​យក​អំណាចជាការ​យល់​ច្រឡំ ​ហើយ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​ ទាញការ​យក​ចិត្ត​ដាក់ពី​បញ្ហា​ពិតប្រាកដ។

ឆែក៖ មេដឹកនាំ​ពិភពលោកនិងពល​រដ្ឋឆែក​បាន​គោរព​វិញ្ញាណ​ខ័ន្ធចុងក្រោយ​ដល់​អតីតប្រធានាធិបតី​វ៉ាក្លាវ ​នៅ​ពិធី​បុណណ្យ​សពផ្លូវ​រដ្ឋក្នុង​រដ្ឋធានី​ប្រ៉ាក​នៅ​ថ្ងៃ​សុក្រ​នេះ។ ​អតីត​មេដឹកនាំឆែក​អាយុ៧៥​ឆ្នាំ​នេះ​ លោក​ហាវ៉ែលបាន​ទទួល​មរណភាព​ក្នុង​ការ​ទទួល​ទាន​ដំណេកដោយ​សារ​បញ្ហា​ជំងឺ​ផ្លូវ​ដក​ដង្ហើមកាល​ពី​ថ្ងៃ​អាទិត្យ។ គួរ​ឲ្យ​ដឹង​ផង​ដែល លោកហាវែលគឺ​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​លើកដំបូងរបស់ឆែក។

អ៊ីរ៉ាក់៖ ពលរដ្ឋអ៊ី​រ៉ាក់​ជា​ច្រើន​ពាន់​នាក់​ក្នុង​តំបន់អ៊ីស្លាម​និកាយ​ស៊ុននីបាន​ធ្វើ​បាតុកម្ម​នៅ​តាម​ផ្លូវ​នានាប្រឆាំង​នាយក​រដ្ឋ​មន្រ្តី​និកាយ​ស៊ី​អ៊ីត​ ណូរី អាល ម៉ាលីគី។ បាតុកម្ម​បាន​កើត​មាន​ឡើង​នៅ​ពេល​មាន​វិបត្តិ​នយោបាយកាន់​តែ​ខ្លាំង​ឡើងដែល​ពាក់​ព័ន្ធនឹង​លោក​ ម៉ាគីលី និង​លោក​ ថារីខ អាល ហាសឺមី អនុ​ប្រធានាធិបតីនិកាយ​ស៊ុន​នី។

អ៊ុយក្រែន៖ តុលាការ​ឧទ្ធរ​អ៊ុយ​ក្រែន ​បាន​គាំទ្រ​ការ​កាត់​ឲ្យជាប់​ទោសឲ្យដាក់គុក​ចំនួន​៧ឆ្នាំ​ដល់អតីត​នាយករដ្ឋមន្រ្តី​ យូលៀ ធីមូសឺនកូ។ ធីមូសឺនកូ បាន​ត្រូវ​កាត់​ឲ្យ​ជាប់​ទោស​ពីការ​ប្រើ​អំណាច​ហួសនៅ​ក្នុង​កិច្ច​ព្រម​ព្រៀងឧស្ម័ន​ឆ្នាំ​២០០៩​ជាមួយ​ប្រទេស​រុស្ស៊ី។

XS
SM
MD
LG