នៅក្នុងសន្និសីទកំពូលជប៉ុន-មេគង្គនៅក្នុងក្រុងតូក្យូកាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រីជប៉ុន យូស៊ីហ៊ីកូ ណូដា (Yoshihiko Noda) បានប្រកាសអំពីការសន្យាថានឹងផ្តល់ជំនួយអភិវឌ្ឍន៍៧ពាន់៤រយលានដុល្លារឱ្យដល់ប្រទេសជាតិទាំង៥ក្នុងទ្វីបអាស៊ីអាគ្នេយ៍នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីឧបត្ថម្ភផ្ចុងផ្តើមកិច្ចសហប្រតិបត្តិការជាមួយពួកប្រទេសក្នុងតំបន់ទន្លេមេគង្គ។
លោកបានមានប្រសាសន៍ថាស្ថិរភាពនិងការអភិវឌ្ឍន៍នៃទ្វីបអាស៊ីខាងកើតមិនអាចកើតមានបានទេបើគ្មានស្ថិរភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់ទន្លេមេគង្គ។ កាលពីថ្ងៃសៅរ៍ដែរ ប្រទេសជប៉ុនក៏បាននិយាយដែរថាខ្លួននឹងមិនឱ្យភូមាសងបំណុល៣ពាន់៧រយលានដុល្លារទេហើយនឹងផ្តល់ជំនួយជាថ្មីឱ្យប្រទេសនេះជាវិធីមួយដើម្បីគាំទ្រដល់ការកែទម្រង់ប្រជាធិបតេយ្យនិងកំណែទម្រង់សដ្ឋកិច្ចរបស់ប្រទេសនេះ។
អាហ្វហ្គានីស្ថាន៖ កងកម្លាំងសន្តិសុខអាហ្វហ្កានិស្ថានបានឃុំឃាំងជនបះបោរ៥នាក់គឺជនជាតិប៉ាគិស្ថានបីនាក់និងអាហ្វហ្កានិស្ថាន២នាក់ជាមួយគ្រឿងផ្ទុះ៤រយបាវ ស្មើរនឹង១០តោនដែលអាជ្ញាធរនិយាយថាពួកជនសកម្មប្រយុទ្ធមានបំណងប្រើប្រាស់ក្នុងការវាយប្រហារនៅក្នុងរដ្ឋធានីកាប៊ុល។
ស៊ីរី៖ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.បានអនុញ្ញាតឱ្យមានការដាក់ពង្រាយពួកអ្នកសង្កេតការគ្មានអាវុធរហូតដល់បីរយនាក់ឲ្យនៅក្នុងប្រទេសនេះរយៈពេលដំបូងចំនួន៩០ថ្ងៃ ដើម្បីធ្វើ“ការស្ទង់ប៉ាន់មើល"អំពីកំរិតសុវត្ថិភាពក្នុងការដាក់ពង្រាយអ្នកសង្កេតការនៅក្នុងប្រទេសនោះដែល អំពើហិង្សាដ៏ប្រល័យបានធ្វើឱ្យសៅហ្មងដល់កិច្ចឈប់បាញ់គ្នាដែលមានរយៈពេលមួយអាទិត្យមកហើយរវាងកងកម្លាំងរដ្ឋាភិបាលនិងកងកម្លាំងប្រឆាំង។
ទីផ្សាហរិញ្ញវត្ថុ៖ ទីភ្នាក់ងារព័ត៌មានបារាំង AFP បានផ្សាយថាកាលពីថ្ងៃសៅរ៍ស.រ.អ.បានជំរុញប្រទេសចិនឱ្យធ្វើឱ្យមានការជឿនលឿនក្នុងការកែទម្រង់រូបិយប័ណ្ណដែលខ្លួនបានប្រកាសកាលពីពេលថ្មីៗនេះដើម្បីធ្វើឱ្យប្រាក់ Yuan មានការទោរទន់ច្រើនជាងមុនដោយបានហៅវិធានការនេះថាជាគន្លឹះនាំឱ្យមានការលូតលាស់សេដ្ឋកិច្ចសាកល។
បារំាង៖ បានផ្សាយថាសេចក្តីរាយការណ៍របស់ខ្លួនអំពីសិទ្ធិមនុស្សក្នុងទ្វីបអាស៊ីបានត្រូវទទួលស្គាល់ក្នុងក្រុងហុងកុងជាមួយរង្វាន់បីដែលភាសាអង់គ្លេសហៅថា photojournalism នៅក្នុងរង្វាន់ខាងសិទ្ធិមនុស្ស។លោក បេហរស មឺរី (Behrouz Mehri) អ្នកថតរូបសម្រាប់ AFP មានមូលដ្ឋានក្នុងប្រទេសអ៊ីរ៉ង់បានទទួលរង្វាន់២ក្នុងផ្នែកសារព័ត៌មានចំពោះរូបថតរបស់លោកថតបានក្នុងប្រទេសប៉ាគិស្ថាន និងលោក សូ តានវីន (Soe Than Win)អ្នកថតរូបមានមូលដ្ឋានក្នុងប្រទេសភូមាបានទទួលរង្វាន់សម្រាប់រូបថតមួយចំនួននៃលោកស្រីអោងសានស៊ូជី ជ័យលាភីរង្វាន់ណូបែល។
បារំាង៖ ពួកបេក្ខជនប្រធានាធិបតីបារាំងបានឈប់ធ្វើការវាយប្រហារគ្នាតាមពាក្យសំដីមួយថ្ងៃកាលពីថ្ងៃសៅរ៍នៅពេលល្ងាចមុនការបោះឆ្នោតជុំទីមួយដើម្បីជម្រុះបេក្ខជន៨នាក់ក្នុងបណ្តាបេក្ខជនទាំងអស់១០នាក់ឱ្យនៅសល់តែ២នាក់ដែលនាំមុខគេ។
ហូល្លង់៖ លោកនាយករដ្ឋមន្ត្រី ម៉ាក់ រូទី (Mark Rutte) នៃប្រទេសហូល្លង់បាននិយាយថាប្រទេសលោកកំពុងធ្វើដំណើរទៅកាន់ការបោះឆ្នោតមុនពេលកំណត់ក្រោយការចរចាគ្នារវាងក្រុមចម្រុះអំពីកញ្ចប់ចំណាយត្បិតត្បៀតសារពើពន្ធបានរលុំកាលពីថ្ងៃសោរ៍។