កូរ៉េខាងជើង៖ គីម យុងអ៊ុន កូនប្រុសទីបីរបស់គីម យុងអ៊ីល បានឡើងកាន់អំណាចដ៏រហ័សក្នុងប្រទេសកូរ៉េខាងជើង ចាប់តាំងពីត្រូវបានក្លាយជាឧត្តមសេនីយផ្កាយ៤កាលពី១ឆ្នាំមុន។ តែគីម យុងអ៊ុន មានភាពអាថ៌កំបាំងជាងឪពុករបស់ខ្លួនទៅទៀត។
កូរ៉េខាងជើង៖ អ្នកកាន់ទុក្ខស្រងូតស្រងាត់បានដើរព្យុះហយាត្រាកាលពីថ្ងៃច័ន្ទកាត់តាមដងវិថីនានារដ្ឋធានីព្យុងយ៉ាង ដោយមានកាន់ផ្កា និងសូត្រធម៌ដល់ លោកគីម យុងអ៊ីល មេដឹកនាំឯកោរបស់ពួកគេដែលបានស្លាប់កាលពីថ្ងៃសៅរ៍ក្នុងអាយុ៦៩ឆ្នាំ។
កូរ៉េខាងជើង៖ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបកំពុងមានប្រតិកម្មដោយការប្រុងប្រយ័ត្នចំពោះមរណៈភាពរបស់មេដឹកនាំកូរ៉េខាងជើង គីម យុងអ៊ីល ដោយរដ្ឋាភិបាលវ៉ាស៊ីនតោន បានបញ្ជាក់ឡើងវិញពីការតាំងចិត្តរបស់ខ្លួនក្នុងការធ្វើឲ្យមានស្ថិរភាពដល់ឧបទ្វីបកូរ៉េ ហើយមេដឹកនាំកូរ៉េខាងជើងកំពុងសម្តែងនូវការប្រុងប្រយ័ត្នចំពោះការផ្លាស់ប្តូរនេះ។
កូរ៉េខាងត្បូង៖ មន្រ្តីក្រសួងការពារកូរ៉េខាងត្បូងបានប្រាប់សំឡេងសហរដ្ឋអាមេរិកថាកូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចផ្លោងមីស៊ីលរយៈចម្ងាយខ្លីកាលពីថ្ងៃច័ន្ទ នៅប៉ុន្មានម៉ោងមុនពេលប្រកាសការស្លាប់របស់លោកគីម យុងអ៊ីល។ តែមន្រ្តីនោះនិយាយថាការសាកល្បងនោះប្រហែលមិនទាក់ទងនឹងការស្លាប់របស់មេដឹកនាំកូរ៉េខាងជើងទេ។
ស៊ីរី៖ បានព្រមព្រៀងដល់ផែនការរបស់សម្ព័ន្ធអារ៉ាប់ដែលអនុញ្ញាតិឲ្យពួកអ្នកសង្កេតការណ៍ចូលក្នុងប្រទេសដើម្បីត្រួតពិនិត្យមើលថាតើរដ្ឋាភិបាលនឹងគោរពកិច្ចព្រមព្រៀងដើម្បីបញ្ឈប់កងកម្លាំងសន្តិសុខរបស់ខ្លួនកុំឲ្យវាយប្រហារពួកបាតុករប្រឆាំងរដ្ឋាភិបាលឬទេ។
អេហ៊្សីប៖ មន្រ្តីអេហ៊្សីបនិយាយថាមានមនុស្សយ៉ាងហោចណាស់ក៏មនុស្សម្នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចរវាងពួកបាតុករនិងកងកម្លាំងសន្តិសុខនៅពេលដែលភាពចលាចលក្នុងរដ្ឋធានីឡឺគែរ បានបន្តចូលនៅថ្ងៃទី៤។
អឺរ៉ុប៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអឺរ៉ុប កំពុងព្យាយាមប្រមូលប្រាក់កាន់តែច្រើនឡើងដើម្បីប្រយុទ្ធប្រឆាំងវិបត្តិបំណុលរបស់រដ្ឋាភិបាលក្នុងតំបន់។
កុងហ្គោ៖ អេទៀន ស្ហ៊ីសេកេឌី មេដឹកនាំគណបក្សប្រឆាំងកុងហ្គោ និយាយថា លោកជាមេដឹកនាំស្របច្បាប់របស់កុងហ្គោ ហើយលោកបានអំពាវនាវឲ្យចាប់ខ្លួនប្រធានាធិបតី ចូសេហ្វ កាប៊ីឡា។