យោងទៅតាមទីភ្នាក់ងារព័ត៌មានបារាំង អអប៉េ ការស្ទង់មតិថ្មីមូយ នៅក្នុងប្រទេសចិន និង នៅក្នុងសរអ បានរកឃើញថា មនុស្សភាគច្រើន មានជំនឿថា ភាពដៃគូរបស់ ប្រទេសទាំងពីរ មានសារៈសំខាន់បំផុត នៅក្នុងពិភពលោក។
ទោះបីជាមានការមិនទុកចិត្ដគ្នាក៏ដោយ ក្នុងការទាក់ទងគ្នាដ៏រកាំរកុស ការស្ទង់មតិមនុស្សជាង ៤ពាន់១រយនាក់ នៅក្នុងប្រទេសចិន និង ១ពាន់៤រយនាក់ នៅក្នុងស.រ.អ. ដែលធ្វើឡើងដោយអង្គការមិនយកកម្រៃ បានបង្ហាញថា ជនជាតិអាមេរិកាំង ៦១ ភាគរយ និយាយថា ចិន ជាដៃគូសំខាន់របស់ ស.រ.អ បន្ទាប់មក អង់គ្លេស និងជប៉ុន។ ជនជាតិ ៦១ភាគរយបានចាត់ទុក ស.រ.អ. ជាដៃគូសំខាន់បំផុត បន្ទាប់មកមានរុស្ស៊ី និង អងគ្លេស។
កម្ពុជា៖ នៅក្នុងទីក្រុង ដូហា ដែលការប្រកួតកីឡា តែនិស កំពុងប្រព្រិត្ដធ្វើនៅថ្ងៃពុធនេះ ប្រទេសកម្ពុជា បានយកជ័យជំនះធំធេង លើគូប្រជែង នៃប្រទេសមីយ៉ានមា ក្នុងការប្រកួត Davis cup Asia ocenia ឆ្នាំ ២០១២ ។កីឡាករ ប៊ុន កេនី អាយុ ២១ ឆ្នាំ បានយកជ័យជំនះ លោក ភិយូ មិនថា នៃប្រទេស មិយ៉ានម៉ា តាមពិន្ទុ ៦ ០ និង ៦ ០ ។ រួច នៅពេល លេង ឌុប ជាមួយ ម៉ម វិទូ អ្នកទាំងពីរ បានយកជ័យជំនះ លើ កីឡាករភូមា ង៉ែ ណង និង មិន មិន។
សូដង់៖ អគ្គស្នងការអ.ស.ប បានអំពាវនាវដល់ស៊ូដងខាងត្បូង ឲ្យដកទ័ពចេញពីតំបន់ជម្លោះ ដោយនិយាយថា ការវាយដណ្ដើមយកទីវាលបូមប្រេងកាត ហេហ្គលីង (Heglig) ដោយប្រទេសស៊ូដងខាងត្បូង គឺជាអំពើខុសច្បាប់ បំពានលើបូរណភាពទឹកដីរបស់ប្រទេសជិតខាង ស៊ូដង់។
នីហ្សេរីយ៉ា៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៃប្រទេស នីហ្សេរីយ៉ា ថ្លែងប្រាប់ វីអូអេ ថា កងកម្លាំងការពារសន្ដិសុខរបស់ប្រទេសលោក បានធ្វើឲ្យប្រសើរខ្លំាងដល់ការប្រយទ្ធតទល់នឹងការគម្រាមដោយ ក្រុមជនសកម្មប្រយុទ្ធអ៊ីស្លាមនិយមជ្រុល បូកូ ហារាម ។
ស៊ីរី៖ រដ្ឋាភិបាលស៊ីរី និង អ.ស.ប. បានយល់ស្របគ្នា មកលើផែនការមូយ ដើម្បីអនុវត្ដកិច្ចព្រមព្រាងសន្ដិភាព សម្របសម្រួលដោយប្រិយសិតពិសេសរបស់ អសប និង សម្ពន្ធភាពអារ៉ាប់ លោក កុហ្វី អាណាន់ ដោយក្នុងនោះមានគូសបញ្ជាក់មុខនាទីរបស់ក្រុមទៅមុន នៃអ្នកសង្កេតការនៅក្នុងប្រទេសស៊ីរី ព្រមទាំងមាត្រាច្បាប់នៃការតាមឃ្លាំមើលបទឈប់បាញ់គ្នាចាស់មូយសប្ដាហ៍ រវាង រដ្ឋាភិបាលស៊ីរីនិង ក្រុមបះបោរ។
កូរ៉េខាងជើង៖ ក្រុមអ្នកជំនាញបស្ចឹមប្រទេសនិយាយថា រថយន្ដ មូយគ្រឿងកង់ ១៦ ដឹក មីស៊ីល ដែល មានសភាព ដូចគ្នា នឹងរថយន្ដចិន ដែរ ហាក់ដូចជាសង់ឡើងដោយប្រទេសចិន បណ្ដាលឲ្យមានការសង្ស័យថាប្រទេសមិត្ដភក្រជិតស្និតនឹង កូរេខាងជើង អាចបំពានលើ ការដាក់ទណ្ឌកម្ម របស់ អសប មកលើ រដ្ឋាភិបាលព្យងយ៉ង។
ស.រ.អ៖ ក្រោយពីជាងមូយឆ្នាំ នៃបេសកម្មចុងក្រោយ បង្អស់ នៃកម្មវិធី យានចម្លងអវកាសDiscovery ចូលនិវត្ដន៍បានត្រូវស្វាគមន៍នៅក្នុងគេហដ្ឋានថ្មី របស់ខ្លួន គឺសារមន្ទីរអវកាស ជាតិ ហៅ National Air and Space Museum Udvar Hazy Center នៅក្រៅរដ្ឋធានី វ៉ាស៊ិនតោនកាលពីថ្ងៃព្រហស្បត្តិ៍ដែល នឹងត្រូវតាំង ជាអាចិន្ដ្រៃយឲ្យសាធារណជនមើល។
ឥណ្ឌា៖ និយាយថា ខ្លួនបានទទួលជោគជ័យក្នុងការបាញ់បង្ហោះ ធ្វើតេស មីសិល ថ្មី ដែលអាចដឹកក្បាលអាវុធ នុយក្លេអែរ មានរង្វង់ឆ្ងាយរហូតដល់ក្រុង ប៉េកាំង ។ ប្រទេសនោះបានប្រកាសខ្លួនឯងថា ជាប្រទេស មហាអំណាច មីសិល មូយផងដែរ។
ហ្គីណេប៊ីហ្សូ៖ គណបក្សដឹកនាំប្រទេស ហ្គីណេប៊ីហ្សូនិយាយថា ខ្លួន នឹងមិនទទួលស្គាល់ជាដាច់ខាត នូវ កិច្ចព្រមព្រាងប្រគល់អំណាច ទទួលបានដោយ ក្រុមយោធា អ្នករដ្ឋប្រហារដែលបានកាន់កាប់ប្រទេសកាលពីសប្ដាហ៍មុន និងក្រុមគណបក្សជំទាស់មួយចំនួន។
វិមានវ៉ាទីកង៖ បានចេញបញ្ជាឲ្យ សើរើ ឡើងវិញ នូវក្រុមធំមួយ នៃ ដូនជី អាមេរិកាំងដោយចោទក្រុមនោះថា បានប្រកាន់យកគោលជំហរ អិរិយាបថស្ដ្រី និង សេរីនិយម ដូចជា ការស្រឡាញ់ភេទដូចគ្នា និង រឿងឃាតកម្មមិនឈឺចាប់ មិនសមស្របតាមការបង្រៀនរបស់គ្រីស្ដសាសនា ជាមួយវិហារ កាតុលិច។