ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ១៩ ធ្នូ


ក្រុមសង្រ្គោះ​ចែវទូកជ័រ​ដើម្បីស្វែងរក​អ្នករស់រាន​មានជីវិត​ក្រោយពី​ទឹកជំនន់ដែល​ធ្វើឲ្យលិច​ក្រុង Cagayan de Oro កាល​ពីថ្ងៃទី១៧ ខែធ្នូ ២០១១។
ក្រុមសង្រ្គោះ​ចែវទូកជ័រ​ដើម្បីស្វែងរក​អ្នករស់រាន​មានជីវិត​ក្រោយពី​ទឹកជំនន់ដែល​ធ្វើឲ្យលិច​ក្រុង Cagayan de Oro កាល​ពីថ្ងៃទី១៧ ខែធ្នូ ២០១១។

ហ្វីលីពីន៖ ​អ្នក​ជួយ​សង្គ្រោះ​បាន​ស្វែង​រក​មនុស្ស​ជាង​៨​រយ​នាក់​ដែល​កំពុង​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ ក្រោយ​ពេល​មាន​ទឹក​ជំនន់និង​ការ​បាក់​ដី​ដែលបណ្តាល​ឱ្យ​មនុស្ស​ជាង​៦​រយ​នាក់​ស្លាប់​នៅភាគខាង​ត្បូង​ហ្វីលីពីន។

ខ្យល់​ព្យុះ​ទីហ្វុង​ឈ្មោះ​វ៉ាស៊ី Washi បាន​បោក​បក់​លើតំបន់​មិនដាណាវ ​កាល​ពី​យប់​ថ្ងៃ​សុក្រ ​នាំ​ឱ្យ​មាន​ភ្លៀង​និង​ខ្យល់​បក់បោក​យ៉ាង​ខ្លាំង​នៅ​លើ​តំបន់​នោះ។ ​ទឹក​ជំនន់​បាន​ហូរ​នាំ​ផ្ទះ​សម្បែង​ជា​ច្រើន​ខ្នង​រួម​ជា​មួយ​ប្រជាជន​រាប់​គ្រួសារ​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​រាប់​សិប​ក្នុង​តំបន់ឆ្នេរ​សមុទ្រ​កាហ្គាយ៉ាន ដឹ អូរ៉ូ Cagayan de Oro និង អ៊ីលីហ្គាន​Iligan។

អ៊ីរ៉ាក់៖ ក្បួន​ទ័ព​ចុង​ក្រោយ​បង្អស់របស់អាមេរិកបាន​ចាក​ចេញ​ពីអ៊ីរ៉ាក់​ដោយ​បាន​បញ្ចប់​សង្គ្រាម​ដឹកនាំ​ដោយអាមេរិកជិត​៩​ឆ្នាំ​ ដែល​បាន​បណ្តេញ​មេដឹកនាំ​ផ្តាច់ការ​អ៊ីរ៉ាក់​ឈ្មោះ​ សាដាម ហ៊ូសេន​ចេញ​ពី​តំណែង។​

ស៊ីរី៖ មន្ត្រី​ជាន់​ខ្ពស់​អារ៉ាប់​សង្ឃឹម​ថា​ប្រធានាធិបតី​ស៊ីរី​ បាសា អាល់ អាសាដ Bashar al-Assad នឹង​ចុះ​ហត្ថលេខា​ឲ្យ​បាន​ឆាប់​លើ​ផែនការ​សន្តិភាព​មួយ​នៃ​សម្ព័ន្ធ​អារ៉ាប់ ​ដែល​មាន​គោលដៅ​បញ្ចប់​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​របស់​លោក​ទៅ​លើ​ការ​បះបោរ​នៃ​ក្រុម​ប្រឆាំង​ដែល​មាន​រយៈពេល​៩​ខែ​មក​ហើយ។

ឆែក៖ អតីត​ប្រធានាធិបតីឆែក វ៉ាក្លាវ ហាវេល Czech Vaclav Havel ដែល​ជា​អ្នក​និពន្ធ​រឿង​ល្ខោន​ប្រឆាំង​នឹង​រដ្ឋាភិបាល​និង​បាន​ដឹកនាំ​ការ​បដិវត្តន៍​ដោយ​សន្តវិធី​ ដែល​បានរំលំ​របប​កុម្មុយនិស្ត​ក្នុង​អតី​តប្រទេស​ ឆេកូស្លូវ៉ាគី បាន​ទទួល​អនិច្ច​កម្ម​ហើយ​ក្នុង​ជន្មាយុ​៧៥​ឆ្នាំ។​

បារាំង៖ ពង្រាងច្បាប់​បារាំង​មួយ​ដែល​ចាត់​ទុកជា​ឧក្រិដ្ឋកម្មនូវការ​បដិសេធ​ថា​ការ​សម្លាប់​រង្គាល​ជន​ជាតិ​អាមេនី កាល​ពី​ឆ្នាំ​១៩១៥ ​មិន​មែន​ជា​ការ​សម្លាប់​ប្រល័យ​ពួជសាសន៍​មួយ​បាន​នាំ​ឱ្យ​មាន​ការ​រិះគន់​ពី​សំណាក់​ប្រទេស​តួកគី។​

XS
SM
MD
LG