រូបថតដែលកំពុងបង្ហាញទាហានសហរដ្ឋអាមេរិកក្នុងប្រទេសអាហ្វហ្គានីស្ថានថតរូបជាមួយសាកសពអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតកំពុងធ្វើឲ្យមានការថ្កោលទោសពីមន្រ្តីសហរដ្ឋអាមេរិកនិងអង្គការអូតង់។
រូបថតឆ្នាំ២០១០ដែលកាសែត Los Angeles Times បានទទួលបានបង្ហាញពីកងទ័ពអាមេរិកាំងថតជាមួយសាកសពពួកបះបោរដែលបានសម្លាប់ក្នុងអំឡុងពេលដែលពួកគេវាយប្រហារអត្តឃាតុ។ កាសែត Times បានបោះពុម្ភផ្សាយរូបថត២សន្លឹកនៃរូបថតទាំងអស់១៨សន្លឹកនៅលើ Website របស់ខ្លួនកាលពីថ្ងៃពុធ។
ស៊ីរី៖ បទឈប់បាញ់គ្នាដែលមានអាយុជិតមួយសប្តាហ៍របស់ប្រទេសស៊ីរី បានបន្តកាន់តែយ៉ាប់យ៉ឺនឡើងកាលពីថ្ងៃពុធ នៅពេលដែលការផ្ទុះគ្រាប់បែកបានសម្លាប់មន្រ្តីប្រតិបត្តិច្បាប់ស៊ីរី៦នាក់ហើយកងទ័ពរដ្ឋាភិបាលបានបន្តបាញ់ផ្តក់នៅក្នុងតំបន់នៃទីក្រុងហូមស៍។
កូរ៉េខាងជើង៖ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ប្រាប់ឲ្យដឹងថាឥឡូវនេះ ខ្លួន មិនទំនងបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសកូរ៉េខាងជើងទេ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងព្យូងយ៉ាងបានថ្លែងថាខ្លួន លែងគោរពកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកដែលមិនធ្វើតេស្តុសាកល្បងកាំជ្រួចផ្លោងមីស៊ីលនិងឧប្បករណ៍នុយក្លេអ៊ែរ។
សកលលោក៖ អង្គការមូលនិធិរូបីវត្ថុអន្តរជាតិ (IMF) ប្រាប់ឲ្យដឹងថាសេ្ថរភាពហិរញ្ញវត្ថុសកលលោក បានប្រសើរឡើងកាលពីបី បួនខែមុនដោយសារភាពធូស្រាលនៃវិបត្តិបំណុលអឺរ៉ុបប៉ុន្តែ មិនមានការធានាការរីកលូតលាស់សេដ្ឋកិច្ចរយៈពេលយូរទេ។
ភូមា៖ អ្នកនាំពាក្យលោកស្រី Aung San Suu Kyi មេដឹកនាំនិយមលទ្ធិប្រជាធិបតេយ្យភូមា និយាយថាលោកស្រី នឹងបំពេញទស្សនៈកិច្ចនៅប្រទេស Norway និងប្រទេសអង់គ្លេសនៅខែមិថុនា ដែលជាដំណើរបំពេញទស្សនៈកិច្ចលើកទីមួយទៅបរទេសនៅក្នុងរយៈពេល២៤ឆ្នាំ។
សហរដ្ឋអាមេរិក៖ លោកTimothy Geithnerរដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិក មានប្រសាសន៍ថាសេចក្តីសម្រេចចិត្តកាលពីថ្មីៗនេះរបស់ចិនដែលបង្កើនតម្លៃរូបីប័ណ្ណរបស់ខ្លួន ដោយប្រៀបធៀនជាមួយប្រាក់ដុល្លាជាការសំខាន់ហើយនឹងជាការសន្យាមួយ។
ចិន៖ ពួកអ្នករិះគន់របស់ចិន និយាយថារដ្ឋាភិបាលទីក្រុងប៉េកាំងធ្វើអន្តរាគមន៍ក្នុងទីផ្សាររូបីប័ណ្ណនឹងជំរុញឲ្យប្រាក់យាន់ចុះតម្លៃ។ តម្លៃប្រាក់ទាបមានន័យថាទំនិញធ្វើនៅក្នុងប្រទេសចិន មានតម្លៃថោកសម្រាប់ពួកអ្នកទិញបរទេស ដែលជំរុញការនាំចេញទំនិញទៅក្រៅប្រទេសរបស់ចិន។
រុស្ស៊ី៖ ទីភ្នាក់ងាររដ្ឋសម្រាប់ការលក់អាវុធនៃប្រទេសរុស្ស៊ី បានប្រាប់ឲ្យដឹងថាប្រទេសនៅអាស៊ី បានក្លាយជាអ្នកទិញបច្ចេកវិទ្យាយោធាកំពូលរបស់រុស្ស៊ី ដែលពួកអ្នកជំនាញការខាងអាវុធបានស្តីបន្ទោសលើប្រទេសចិន។
ម៉ាឡេស៊ី៖ ក្រុមហ៊ុន Rosoboronexport ដែលជាផ្នែកមួយនៃគណៈប្រតិភូ ប្រចាំការតាំងពិពណ៌អាវុធអន្តរជាតិនៅម៉ាឡេស៊ី និយាយថាការនាំចេញអាវុធរបស់រុស្ស៊ីចំនួន៤៣ភាគរយគឺទៅកាន់ប្រទេសនានានៅអាស៊ី។
រុស្ស៊ី៖ លោក Maksim Pyatushkin អ្នកវិភាគកិច្ចការយោធារបស់រុស្ស៊ី បានប្រាប់ VOA នៅសប្តាហ៍នេះថាការរីកលូតលាស់សេដ្ឋកិច្ចនិងអំណាចយោធារបស់ចិនកំពុងធ្វើឲ្យប្រទេសជិតខាងធ្វើឲ្យប្រសើរឡើងនូវអាវុធរបស់ខ្លួន។ ពួកគេជារឿយៗពឹងផ្អែកលើអាវុធរបស់រុស្ស៊ី។
ស៊ូដង់៖ ប្រធានាធិបតីស៊ូដង់ Omar al-Bashir បានសន្យាដកគណបក្សកំពុងកាន់អំណាចរបស់ស៊ូដង់ចេញពីអំណាច នៅពេលមានការតានតឹងរវាងប្រទេសទាំង២បានបន្តរីកកាន់តែធំ។
សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍កាលពីថ្ងៃពុធម្សិលមិញថាគូប្រកួតប្រជែងខាងគណបក្សសាធារណរដ្ឋរបស់លោក កំពុងព្យាយាមជួយពួកអ្នកមានអាមេរិកាំងជាជាងចំណាយប្រាក់ដើម្បីជួយប្រជាពលរដ្ឋថ្នាក់កណ្តាល។