ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ១៨ ធ្នូ


ខ្យល់​ព្យុះ​ទីហ្វុង​វ៉ាស្ហ៊ី Washi បោក​បក់​លើ​តំបន់​ មីនដាណាវ (Mindanao)
ខ្យល់​ព្យុះ​ទីហ្វុង​វ៉ាស្ហ៊ី Washi បោក​បក់​លើ​តំបន់​ មីនដាណាវ (Mindanao)

ហ្វីលីពីន៖ ពួក​មន្ត្រី​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ចំនួន​មនុស្ស​ស្លាប់​ដោយ​ខ្យល់​ព្យុះ​ទីហ្វុង​វ៉ាស្ហ៊ី Washi បោក​បក់​លើ​តំបន់​ មីនដាណាវ (Mindanao) ខាងត្បូង​ប្រទេស​កាល​ពី​យប់​មិញ​បាន​ទ្បើង​ដល់​ជាង​២​រយ​នាក់ ​ហើយមាន​មនុស្ស​ប្រមាណ​៤​រយ​នាក់​បាន​បាត់​ខ្លួន​។ ​អង្គការ​កាកបាទ​ក្រហម​ហ្វីលីពីន ​ដែល​អាច​ទៅ​ដល់​យ៉ាង​តិច​ណាស់​៤៣៦​នាក់ នេះ​បើ​យោង​តាម​ការ​រាប់​ចំនួន​សាក​សព​នៅកន្លែង​តំកល់​សព។

អេហ្សីប៖ ការ​ប៉ះទង្គិច​គ្នា​រវាង​កង​កម្លាំង​សន្តិសុខ​និង​ពួក​បាតុករ​ក្នុង​ទីក្រុង​ឡឺគែរ បាន​ចូល​ដល់​ថ្ងៃ​ទី​ពីរ​បន្ត​បន្ទាប់​គ្នា​ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​។ ​មាន​មនុស្ស​យ៉ាង​តិច​ណាស់​៨​នាក់​បាន​ស្លាប់ ​ហើយ​ជាង​៣០០​នាក់​ទៀត​បាន​ត្រូវ​របួស។

ស៊ីរី៖ សម្ព័ន្ធ​អារ៉ាប់​ប្រហែល​សុំ​ឱ្យក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​អនុម័តិ​ផែនការសន្តិភាព អារ៉ាប់​មួយដែល​មាន​គោលដៅ​បញ្ចប់​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​របស់​អាជ្ញាធរ​ស៊ីរី​លើ​ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល ពេល​ដែលប្រទេស​ស៊ីរី​បាន​ពន្យា​ពេល​ការ​ឆ្លើយ​តប​របស់​ខ្លួន​ដល់​សំណើ​សន្តិភាព​អារ៉ាប់។

លីប៊ី៖ លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេសសហរដ្ឋ​អាមេរិក​ លីអន ផាណេតថា ជា​រដ្ឋមន្រ្តី​ការពារ​ប្រទេស​ទីមួយ​របស់អាមេរិក​ដែល​បំពេញ​ទស្សនកិច្ច​ទៅលីប៊ី​ បាន​មាន​ប្រសាសន៍​ថា​លោក​មាន​ជំនឿ​ទុកចិត្ត​ថា​រដ្ឋាភិបាល​ថ្មីលីប៊ី​នឹង​មាន​ជោគជ័យ​ក្នុង​ការ​បង្កើត​លទ្ធិ​ប្រជាធិបតេយ្យ​។​ សហរដ្ឋ​អាមេរិក​រីក​រាយ​នឹង​ឆ្លើយ​តប​និង​ផ្តល់​ជំនួយ​លើ​សេចក្តី​ត្រូវ​ការ​របស់​លីប៊ី។

អ៊ីរ៉ាក់៖ ក្រុម​ទាហាន​សហរដ្ឋ​អាមេវិក​ បាន​បញ្ចប់​ការ​ប្រគល់​ការទទួល​ខុស​ត្រូវ​ខាង​សន្តិសុខ​ឱ្យ​កង​កម្លាំងអ៊ីរ៉ាក់​នៅ​មុន​ការ​កំណត់​ពេល​វេលា​ចុង​ក្រោយ​បង្អស់​សម្រាប់​ឱ្យ​ក្រុម​ទាហាន​អាមេរិកាំង​ដក​ចេញ​ពី​ប្រទេស​អ៊ីរ៉ាក់។

សហរដ្ឋអាមេរិច៖ ព្រឹទ្ធសភា​អាមេរិកបាន​អនុម័តិ​វិធានការ​សម្របសម្រួល​មួយ​ដែល​ពន្យារ​ពេល​ការ​កាត់​បន្ថយ​ពន្ធដារ​ប្រាក់​បៀវត្ស​សម្រាប់​ពួក​អ្នក​ធ្វើការ​អាមេរិកាំងចំនួន​២​ខែ​ទៀត ដោយ​សម្លេង​ច្រើន​លើស​លុបតាម​រយៈ​ការ​បោះឆ្នោត​ដែល​មាន​៨៩​សម្លេង​ទល់​នឹង​១០​សម្លេង​ មួយ​ថ្ងៃ​ក្រោយ​ពី​ពួក​សាធារណរដ្ឋ​និង​ពួក​ប្រជាធិបតេយ្យ​បាន​សម្រេច​កិច្ចព្រម​ព្រៀង​មួយ​អំពី​វិធានការ​នេះ។

XS
SM
MD
LG