ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យាន​ចម្លង​អវកាស​អាមេរិក​ Discovery អាយុ​២៨​ឆ្នាំ​ចូល​សារមន្ទីរ​នៅវ៉ាស៊ីនតោន


សិស្ស​ថ្នាក់ទី៦មក​ទស្សនា​វិមាន​កាពីតូឡ​ពី Stratford Academy នៅ Macon រដ្ឋ Georgia ដើម្បី​មើល​យាន​ចម្លង​អវកាសអាមេរិក​ Discovery នៅ​ពេល​ដែល​វា​ហោះកាត់​រដ្ឋធានី​វ៉ាស៊ីនតោន បន្ទាប់​ពី​ចេញ​ដំណើរ​ពី Cape Canaveral នៃ​រដ្ឋផ្លរីដា។ (AP)
សិស្ស​ថ្នាក់ទី៦មក​ទស្សនា​វិមាន​កាពីតូឡ​ពី Stratford Academy នៅ Macon រដ្ឋ Georgia ដើម្បី​មើល​យាន​ចម្លង​អវកាសអាមេរិក​ Discovery នៅ​ពេល​ដែល​វា​ហោះកាត់​រដ្ឋធានី​វ៉ាស៊ីនតោន បន្ទាប់​ពី​ចេញ​ដំណើរ​ពី Cape Canaveral នៃ​រដ្ឋផ្លរីដា។ (AP)

យាន​ចម្លង​អវកាសអាមេរិក​ Discovery ​ដែលគេ​ឈប់​ប្រើ​បាន​ចុះ​ចត​នៅ​ឯ​ចំណត​យន្តហោះ​អន្តរជាតិ​ ​Dulles ​នា​ប៉ែក​ខាង​ជើង​នៃ​រដ្ឋ​ Virginia ​នៅ​ពេល​វា​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ដាក់​តាំង​ថ្មី​របស់​វា​ក្នុង​សារមន្ទីរ​យន្តហោះ​មួយ​នៅរដ្ឋធានី​វ៉ាស៊ីនតោន។​ យាន​អវកាស​ចម្លង​នេះ​ដែល​បាន​ត្រូវ​ស្ថាបនា​កាល​ពី​២៨​ឆ្នាំ​មុន​នេះ​បានធ្វើ​ដំណើរ​ចាក​ចេញ​ពី​មជ្ឈមណ្ឌល​អវកាស​ Kennedy ​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​បាន​ត្រូវ​ដាក់​នៅ​លើ​ដំបូល​នៃ​យន្តហោះ​ Boeing ​747 ​មួយ​គ្រឿង​របស់ទីភ្នាក់ងា​រណាសា។

ស៊ីរី៖ នៅ​ពេល​ដែល​កិច្ច​ឈប់​បាញ់​គ្នា​មួយ​ក្នុង​ប្រទេស​ស៊ីរី​កំពុង​ទ្រេត​ទ្រោត កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​បាន​ពង្រីក​ការ​វាយ​ប្រហារ​របស់​ពួក​គេ​ទៅ​លើ​សំបុក​ក្រុម​ប្រឆាំង​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ពេល​ដែល​ក្រុម​ទៅ​មុន​មួយ​នៃ​ពួក​អ្នក​សង្កេត​ការ​អន្តរជាតិធ្វើ​ការ​ដើម្បី​ពង្រីក​បេសកកម្ម​របស់​ពួក​គេ​ក្នុង​ប្រទេស​នេះ។​

កូរ៉េខាងជើង៖ កាល​ពី​ថ្ងៃ​អង្គារ​ កូរ៉េ​ខាង​ជើង​បាន​ច្រាន​ចោល​ការ​ថ្កោល​ទោស​របស់អង្គការសហប្រជាជាតិដល់​ការ​បង្ហោះ​រ៉ុក្កែត​គ្មាន​ជោគជ័យ​របស់​រដ្ឋាភិបាល​ក្រុង ព្យុងយ៉ាង ​ហើយ​បាន​សន្យា​ថា​នឹង​បន្ត​ការ​ខិត​ខំប្រឹង​ប្រែង​បាញ់​បង្ហោះ​កាំជ្រួចផ្លោង មាន​វង់ប្រតិបត្តិការ​ឆ្ងាយ​មួ​យ​គ្រឿង​ឱ្យ​ចូល​ក្នុង​អវកាស​ដើម្បី​ដាក់​ផ្កាយ​វិទ្យាសាស្ត្រ​មួយ​ឱ្យ​ចូល​ក្នុង​តារាវិថី។​ ក្រសួង​ការបរទេស​កូរ៉េខាង​ជើង​បាន​និយាយ​ទទូច​ថា​រដ្ឋាភិបាល​ក្រុង​ Pyongyang ​ មាន​សិទ្ធិ​ខាង​ផ្លូវ​ច្បាប់​នៅ​ពេល​ខ្លួន​បាន​បង្ហោះ​រ៉ុក្កែត​មួយ​គ្រឿង​កាល​ពី​សប្តាហ៍​មុន​ដែល​ខ្លួន​និយាយ​ថា​បាន​ផ្ទុក​ផ្កាយ​វិទ្យសាស្ត្រ​ធាតុអាកាស​មួយ​ឱ្យ​ចូល​ទៅ​ក្នុង​តារាវិថី។​ រ៉ុក្កែត​នេះ​បាន​បាក់​បែក​ហើយ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​លឿង​--បណ្តាល​ឱ្យ​មាន​ការ​រិះគន់​ពី​អង្គការ​សហប្រជាជាតិ ប្រទេស​ចិន​ដែល​ជា​សម្ព័ន្ធ​មិត្ត​យូរយា​មក​ហើយ​របស់​កូរ៉េខាង​ជើង អាមេរិក ជប៉ុន​និង​សហភាព​អឺរ៉ុប។ ​ពួក​អ្នករិះគន់​បាន​ចោទ​ប្រកាន់​កូរ៉េខាង​ជើង​ថា​បាន​ប្រើប្រាស់​ឆាក​ផ្កាយ​វិទ្យាសាស្ត្រ​ជា​ការ​លាក់បាំង​សម្រាប់​ធ្វើ​ការ​បាញ់​ពិសោធន៍​កាំជ្រួច​ផ្លោង​ដែល​បាន​ត្រូវ​ហាមប្រាម​តាម​រយៈ​សេចក្តី​សម្រេច​ចិត្ត​របស់​អង្គការ​សហប្រជាជាតិ។

អាហ្វហ្គានីស្ថាន៖ លោក​ប្រធានាធិបតីអាហ្វហ្គានីស្ថាន​ Hamid Karzai ​បាន​និយាយ​ថា​លោក​ចង់​ឱ្យ​អាមេរិកផ្តល់​ប្រាក់​២ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ដើម្បី​ជួយ​ផ្គត់ផ្គង់​កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន ​នៅ​ពេល​ណា​ដែល​ក្រុម​ទាហាន​ប្រយុទ្ធ​អន្តរជាតិ​ចាក​ចេញ​ពី​ប្រទេស​នេះ​ក្នុង​ឆ្នាំ​២០១៤។

ប៉ាឡេស្ទីន៖ ទីភ្នាក់ងារ​ព័ត៌មាន​ AP, ​Reuters ​និង​ AFP ​បាន​រាយការណ៍​ថា​គណៈប្រតិភូ​ប៉ាឡេស្ទីនមួយ​ឋិត​នៅអ៊ីស្រាអែល​ដើម្បី​ប្រគល់​លិខិត​មួយ​ច្បាប់​ពី​លោក​ប្រធានាធិបតី​ Mahmoud Abbas ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី​ Benjamin Netanyahu ដោយ​រៀប​រាប់​ការត្អូញត្អែរ​អំពី​ការ​គ្មាន​ជោគ​ជ័យ​នៃ​ដំណើរ​ការ​សន្តិភាព។

អឺរ៉ុប៖ អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​មាន​សុទិដ្ឋិនិយម​ច្រើន​ជាង​មុន​បន្តិច​អំពី​ការ​លូតលាស់​សេដ្ឋកិច្ច​សាកល ​នៅ​ពេល​ដែល​ប្រទេស​ជាតិ​អឺរ៉ុប​បាន​ចាត់វិធានការ​ដើម្បី​ដោះស្រាយ​វិបត្តិ​ជំពាក់​បំណុល​របស់​ពួក​គេ ​ហើយ​សេដ្ឋកិច្ចអាមេរិក​បានលូតលាស់​លឿន​ជាង​មុន​បន្តិច។​

ភូមា៖
អាមេរិកបាន​បន្ធូរ​បន្ថយ​ការ​ដាក់​ទណ្ឌកម្ម​លើភូមា​ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុម​អាមេរិកាំងមិន​មែន​ជា​របស់​រដ្ឋាភិបាល​ចូល​ទៅ​ក្នុង​ប្រទេស​នេះ​ដើម្បី​ធ្វើការ​ខាង​មនុស្សធ៌ម​និង​ការ​អភិវឌ្ឍន៍។​

XS
SM
MD
LG