ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហរដ្ឋអាមេរិក៖ មេធាវី​ការពារក្តីម្នាក់​កាលពី​ថ្ងៃ​សុក្រ​បាន​អំពាវនាវ​ឲ្យ​ចៅក្រម​ដក​ពាក្យប្តឹង​ចោទ​ប្រកាន់​ទាហានសហរដ្ឋ​អាមេរិក​ម្នាក់​ពី​ការ​ទម្លាយឯកសារ​សម្ងាត់។

ក្នុង​សវនាការ​មុនការ​ជុំនុំ​ជម្រះ​លើ​លោក​ពលបាល​ប្រ៊េដលី មេននីង Bradley Manning ​មេធាវី​ដេវិឌ ឃូមប៍ David Coombs ​លើកឡើងថា​មន្រ្តី​សវនាការ​នោះ​ ​ត្រូវ​តែ​ចុះចេញ​ពី​តំណែង ព្រោះលោក​ធ្វើ​ការងារ​ជា​រដ្ឋអាជ្ញា​របស់​ក្រសួង​យុត្តិធម៌​ក្នុង​កិច្ចការ​ស៊ីវិល។ ក្រសួង​យុត្តិធ៌មកំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ដាច់​ដោយ​ឡែកពីគ្នា​ពី​លោក​ជូលៀន អាសាង Julian Assange ​អ្នក​បង្កើត​វីគីលីក Wikileaks ​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បាន​ទទួល​ឯកសារ​សម្ងាត់មកពី​លោក​មេននីង ។

ជប៉ុន៖ នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​យ៉ូស្ហ៊ីហ៊ីកូ ណូដា​ Yoshihiko Noda ​បាន​និយាយ​ថារោង​ចក្រ​នុយក្លេអ៊ែរ​ដែល​ខូច​ខាត​ដោយ​សា​រលក​យក្ស​ស៊ូណាមី កាលពី​ថ្ងៃ​ទី​១១ មិនា ​បាន​ឈាន​ដល់​ការ​បិទ​ទ្វារដែល​ជាជំហាន​ ដ៏​សំខាន់​មួយ​ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែងដើម្បី​ធ្វើ​គ្រប់​គ្រង​គ្រោះមហន្តរាយនុយក្លេអ៊ែរ​ដ៏​អាក្រក់​របស់​ជប៉ុន​។

រុស្ស៊ី៖ ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោកបាន​សុខ​ចិត្ត​ទទួល​យករុស្ស៊ី​ជាផ្លូវការ​ជា​សមាជិក បន្ទាប់ពី​ការ​ចរចា​អស់​រយៈពេល​១៨​ឆ្នាំ។​

សហរដ្ឋអាមេរិក៖ មេ​ដឹកនាំ​ព្រឹទ្ធសភា​និង​សភាតំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិក​ និយាយ​ថា​ពួក​ លោក​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​មួយ​លើ​ការ​ផ្តល់​ថវិកា​ដល់​រដ្ឋាភិបាល​សហព័ន្ធដែល​អាច​បញ្ចៀស​ការ​អាច​កើត​មាន​នូវ​ភាព​គាំង​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល​ស្ទើរ​តែទាំង​អស់។

ស៊ីរី៖ ពួក​សកម្ម​ជន​ថា​កង​កម្លាំង​សន្តិសុខ​ស៊ីរីបាន​សម្លាប់​មនុស្ស​៤​នាក់​កាល​ពី​ថ្ងៃ​សុក្រនៅពេល​ដែល​បាតុករ​ជាង​២​សែន​នាក់​បាន​ធ្វើការជួបជុំ​មហាជនប្រឆាំង​រដ្ឋាភិបាល​ប្រធានាធិបតី​បាសា អាល់ អាសាដ​ Bashar al- Assad។

អេហ្ស៊ីប៖ កង​កម្លាំង​សន្តិសុខ​អេហ្ស៊ីប​ បាន​ប៉ះទង្គិច​ជាមួយ​បាតុករ​ដែល​កំពុង​ទាមទារ​ឲ្យ​បញ្ចប់​ការ​គ្រប់​គ្រង​របស់​ពួក​យោធា។ បាតុករ​រាប់​ពាន់​នាក់​នៅ​ក្នុង​រដ្ឋធានី​ឡឺគែរបាន​ចោល​ដុំថ្ម​និង​គ្រាប់​បែក​សាំងទៅ​លើ​កង​អាវុធ​ហត្ថ​កាល​ពី​ថ្ងៃ​សុក្រ ​ខណៈ​ដែល​ក្រុម​កង​កម្លាំង​តប​វិញ​ដោយ​ប្រើ​ប្រាស់​កាណុង​បាញ់​ទឹក​ និង​បាញ់​គ្រាប់​កាំភ្លើង​បង្ហើរ​ទៅ​លើ​អាកាស​។

កាហ្សាក់ស្ថាន៖ ការ​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យនៅកាហ្សាក់ស្ថាន​បាន​ជួប​ប្រទះការ​សៅហ្មង​ដោយ​មានអំពើ​ហិង្សា​ប៉ះ​ទង្គិច​គ្នា​ដែល​បាន​សម្លាប់មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​១០​នាក់​ដែរ។

រុស្ស៊ី៖ អាជ្ញាធរ​រុស្ស៊ី​ ប្រាប់​ឲ្យ​ដឹង​ថា​ពួកគេ​ បាន​រឹប​អូសយក​ឧបករណ៍​សម្រាប់​ផលិត​វិទ្យុសកម្ម​នៅ​ចំណត​អាកាស​យាន​ទីក្រុង​ម៉ូស្គូ​ពី​វ៉ាលី​របស់​អ្នក​ដំណើរ​ម្នាក់ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីរ៉ង់។

ឥណ្ឌា៖ រុស្ស៊ី​និង​ឥណ្ឌា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀងមួយ​ដើម្បី​អនុញ្ញាតិ​ឲ្យ​ឥណ្ឌា​ទិញ​យន្តហោះ​ចម្បាំង​រុស្ស៊ី​ចំនួន​៤២​គ្រឿង​ដែល​ត្រូវ​ដំឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។

សូម៉ាលី៖ ចោរ​សមុទ្រ​សូម៉ាលី​២​នាក់​ ត្រូវ​គេរំពឹង​ថា​នឹង​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិតកាល​ពី​ថ្ងៃ​សុក្រចំពោះ​តួនាទី​របស់​ពួកគេ​ក្នុង​ការ​ប្លន់​ដែល​បាន​នាំ​ឲ្យ​ស្លាប់​ជន​ជាតិ​អាមេរិកាំង​អស់​៤​នាក់។

XS
SM
MD
LG