ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ដោះលែង​អ្នក​នេសាទ​វៀតណាម​២១​នាក់


ប្រជុំ​កោះ​ប៉ារ៉ាសែល​ ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។
ប្រជុំ​កោះ​ប៉ារ៉ាសែល​ ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ចិន​ប្រាប់​ឲ្យ​ដឹង​ថាខ្លួន​បាន​ដោះលែងអ្នក​នេសាទ​វៀតណាម​២១​នាក់ដែល​ត្រូវ​បាន​ឃុំ​ខ្លួនអស់​រយៈពេល​ជាង​មួយ​ខែនៅ​ក្នុង​តំបន់​មាន​ជម្លោះ​នៃ​សមុទ្រ​ចិ​ន​ខាង​ត្បូង។

ទីភ្នាក់​ងារ​ព័ត៌មាន Xinhua ផ្លូវការ​របស់​ប្រទេស​ចិន​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ថា​ពួក​បុរស​ទាំង​នោះ​បាន​ត្រូវ​ដោះ​លែង​បន្ទាប់​ពីមាន​ការ​ចុះ​ហត្ថលេខាលើ​ការ​ធានា​ជា​លាយ​លក្ខណ៍​អក្សរ។ ទីភ្នាក់​ងារ​ព័ត៌មាន Xinhua ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ការ​ធានា​នោះ​ជាការ​សន្យា​មិនរំលោភ​សិទ្ធិ​ដែន​នាវាចរណ៍​របស់​ចិន​ទៀត ជា​ពិសេស​ការ​នេសាទនៅ​ក្នុង​ដែន​ទឹក​របស់​ចិន។

ពួក​អ្នក​នេសាទ​ត្រី​បាន​ត្រូវចាប់​ខ្លួន​នៅ​ដើម​ខែ​មិនា​នៅជិត​ប្រជុំ​កោះ​ផារ៉ាសែល (Paracel) ដែល​បាន​ត្រូវ​ត្រួតត្រា​ដោយ​ចិន ក៏​ប៉ុន្តែ​បាន​ទាមទារ​ដោយ​ប្រទេស​វៀតណាម។ ការ​ដោះ​លែង​អ្នក​នេសាទ​បាន​កើត​មាន​ឡើងនៅ​ពេល​ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ជាប់​គាំង​ក្នុង​ជម្លោះជាមួយ​ប្រទេស​ហ្វីលីពីននៅ​ក្នុង​តំបន់​មាន​ជម្លោះ​មួយ​ទៀត​នៃ​សមុទ្រ​ចិន​ខាង​ត្បូង។

រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង និយាយ​យ៉ាង​ទទូច​ថាតំបន់​ដែល​មាន​ទំហំ​៣,៥​លាន​គីឡូម៉ែត្រ​ការ៉េ​ជា​ផ្នែក​មួយ​នៃ​ដែនទឹក​របស់​ខ្លួន។ ប្រទេស​ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និង​កោះ​តៃវ៉ាន់ ក៏​បាន​ទាមទារ​ផ្នែក​នានា​នៃ​សមុទ្រ​នោះ​ដែរ។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេងៗទៀត៖

អ្នក​ឃ្លាំ​មើល​ការ​ឈប់​បាញ់​គ្នា​របស់​អង្គការ​បាន​ទៅ​ដល់​ក្នុង​ប្រទេស​ស៊ីរី។
អ្នក​ឃ្លាំ​មើល​ការ​ឈប់​បាញ់​គ្នា​របស់​អង្គការ​បាន​ទៅ​ដល់​ក្នុង​ប្រទេស​ស៊ីរី។
ស៊ីរី៖ អង្គការ​សហប្រជាជាតិ​ត្រូវ​តែ​ពិចារណា​បញ្ជូន​អ្នក​សង្កេតការណ៍​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​ទៅ​កាន់​ប្រទេស​ស៊ីរីដែល​ជា​ទីកន្លេងដែល​បទ​ឈប់​បាញ់​គ្នា​សម្រប​សម្រួល​ដោយអង្គការ​សហប្រជាជាតិ កំពុង​បង្ហាញ​សញ្ញា​ថា​អាច​ដោះស្រាយ​បាន។

អាហ្វហ្គានីស្ថាន៖ កងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន បាន​ឃុំ​ខ្លួន​ពួក​បះបោរ​៥​នាក់ ដែល​៣​នាក់​ជា​ជនជាតិ​បាគីស្ថាន​និង​២​នាក់​ទៀត​ជា​ជនជាតិ​អាហ្វហ្គានីស្ថាន និង​រួម​មាន​គ្រឿង​ផ្ទុះ​ចំនួន​១០​តោនដែល​ពួក​រដ្ឋ​អំណាច​និយាយ​ថាពួក​កង​ជីវពល​មាន​គោល​បំណងប្រើ​ប្រាស់​នៅ​ក្នុង​ការ​វាយ​ប្រហារក្នុង​រដ្ឋធានី​កាប៊ុល (Kabul)។

តៃវ៉ាន់៖ ទីផ្សារ​អចលនទ្រព្យ​នៅ​កោះ​តៃ​វ៉ាន់​បាន​ធ្លាក់​ចុះជិត​៤០​ភាគរយ​នៃ​ត្រី​មាន​ទី​មួយ​ក្នុង​ឆ្នាំ​២០១២​ដែល​ជា​ចំនួន​ទាប​ក្នុង​រយៈពេល​១០​ឆ្នាំ​មក​នេះ បញ្ហា​សំខាន់​មក​ពីពន្ធដារ​ប្រណិត​ថ្មី​ដែល​មាន​គោល​បំណង​ទប់ទល់​នឹង​ពួក​អ្នក​ទិញ​ទ្រព្យ​សម្បត្តិ​ទុក​ដើម្បី​ចំណេញ។

លីប៊ី៖ បេសកជន​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) បា្រប់​ឲ្យ​ដឹង​ថា​លីប៊ី​កំពុង​ប្រមូល​ភ័ស្តុតាង​ប្រឆាំង​នឹង​លោក សេហ្វ អាល អ៊ីស្លាម កាដាហ្វី (Seif al-Islam Kadhafi) ក្នុង​ក្តី​សង្ឃឹម​បញ្ចុះ​បញ្ចូលពួក​ចៅក្រម​តុលាការ​ឧក្រិដ្ឋ​សង្គ្រាម​អន្តរជាតិ​ឲ្យ​ផ្តល់​ការ​យល់​ព្រម​ដល់​ការ​កាត់​ទោស​នៅ​ក្នុង​ស្រុក។

ម៉ិកស៊ិក៖ ភ្នំ​ភ្លើង​ផូផូខាធឺផេត (Popocatepet) នៃ​ប្រទេស​ម៉ិកស៊ិក (Mexico) បាន​ផ្ទុះ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ដែល​នាំ​ឱ្យ​មាន​ពពក​ផេះ​ឡើង​ទៅ​លើ​មេឃនៃ​ភាគ​អាគ្នេយ៍​នៃ​រដ្ឋធានី​នេះ។

XS
SM
MD
LG