ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្សារ​ភាគ​ហ៊ុន​កម្ពុជា​បើក​ដំណើរការ​ថ្ងៃ​ដំបូង


ការ​បើក​ដំណើរការ​ផ្សារ​មូលបត្រ​កម្ពុជា​ជា​សញ្ញា​មួយ​បង្ហាញ​ពី​កំណើន​សេដ្ឋកិច្ច​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​បាន​នាំ​ឲ្យ​មាន​ទិដ្ឋភាព​អគារ​ខ្ពស់ៗ​នៅ​ទី​ក្រុង​ភ្នំពេញ​មាន​ការ​ផ្លាស់​ប្តូរ។
ការ​បើក​ដំណើរការ​ផ្សារ​មូលបត្រ​កម្ពុជា​ជា​សញ្ញា​មួយ​បង្ហាញ​ពី​កំណើន​សេដ្ឋកិច្ច​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​បាន​នាំ​ឲ្យ​មាន​ទិដ្ឋភាព​អគារ​ខ្ពស់ៗ​នៅ​ទី​ក្រុង​ភ្នំពេញ​មាន​ការ​ផ្លាស់​ប្តូរ។

ទីផ្សារ​មូលបត្រ​របស់​ប្រទេស​កម្ពុជា​បាន​ចាប់​ផ្ដើម​លក់​ហ៊ុន​តាមផ្លូវការ​នៅ​ថ្ងៃ​ពុធ​នេះ​ នៅ​៩​ខែ​ក្រោយ​ពី​បាន​បើកទ្វារ។​

ការ​ទិញដូរ​ហ៊ុន​បាន​ចាប់​ផ្ដើម​នៅ​ម៉ោង​៩​ព្រឹក​ម៉ោង​ក្នុង​ស្រុក (ភ្នំពេញ)។ ​លេខ​៩​ ដែល​បាន​ត្រូវ​គេ​ចាត់ទុក​ថា​ មាន​លាភ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​បាន​ត្រូវ​ចប់​នៅ​ពេល​ថ្ងៃ​ត្រង់។​ ការ​ទិញដូរ​ហ៊ុន ​ជា​ធម្មតា​ចាប់​ផ្ដើម​ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​១១​កន្លះ។​

តែ​គេ​មិន​ទាន់​ឃើញ​ក្រុមហ៊ុន​ណា​មួយ​ចុះ​ឈ្មោះ​នៅ​ក្នុង​ទី​ផ្សារ​នៅ​ឡើយ​ទេ​ តែនេះ​ជា​ការ​ផ្សងព្រេង​រវាង​រដ្ឋភិបាល​កម្ពុជា​និង​ទីផ្សារ​ហ៊ុន​មូលបត្រ​កូរ៉េខាងត្បូង។​

តែ​ពេល​នេះ ​រដ្ឋករ​ទឹក​កម្ពុជា​ ដែល​រដ្ឋ​កាន់​កាប់​ បាន​ដាក់​ហ៊ុន​១៣​លាន​ដុល្លារ​ ឬ​៥​ភាគរយ​របស់​ក្រុមហ៊ុន​ ចាប់​ផ្ដើម​ពី​៦.៣០០​រៀល​ក្នុង​មួយ​ហ៊ុន។​

រដ្ឋ​កាន់កាប់​៨៥​ភាគរយ​នៃ​ហ៊ុន។​ នៅ​ពេល​បិទទ្វារ​ តម្លៃ​ហ៊ុន​ឡើង​ដល់​៩.៣០០​រៀល។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

នួន ជា នៅ​ក្នុង​សវនាការ​ខ្មែរក្រហម។
នួន ជា នៅ​ក្នុង​សវនាការ​ខ្មែរក្រហម។

កម្ពុជា៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អាអេហ្វប៉េ​ អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆំាង​មនុស្សជាតិ ​នួន ជា បាន​បដិសេធ​កាល​ពី​ថ្ងៃ​ពុធ​ ការ​ចោទប្រកាន់ពី​មេ​គុក​ទួលស្លែង​(ឌុច) ថា​ មិន​និយាយ​ការ​ពិត​ ហើយ​ថា​ខ្លួន​គាត់​មិន​ដែល​ធ្វើ​ជា​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ការ​ធ្វើ​ទារុណកម្ម​ក្នុង​គុក​ទេ។

ចិន៖ អាជ្ញាធរ​ចិន​សន្យា​ថា​នឹង​ធ្វើ​ការ​ស៊ើបអង្កេត​ពេញលេញ​មក​លើ​ការ​ចោទ​ប្រកាន់ពី​បទ​រំលោភ​អំណាច​ និង​ឃាតកម្ម​ពាក់ព័ន្ធ​នឹង​មេដឹកនាំ​នយោបាយ​បាក់​មុខ​ ហើយ​និយាយ​ថា​ នឹង​ចាត់​វិធានការ​តឹងរ៉ឹង​មក​លើ​ជន​ទទួល​ខុសត្រូវ។

កូរ៉េ​ខាង​ជើង៖ អង្គការ​ថាមពល​នុយក្លេអ៊ែរ​អន្ដរជាតិ ​ថ្លែង​ថា​ ខ្លួន​ប្រហែល​ជា​មិន​បញ្ជូន​គណៈ​ប្រតិភូ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងជើង​ទេ​ ក្រោយ​ពី​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​បាន​ប្រកាស​ថា​ខ្លួន​ឈប់​មាន​ការ​ពាក់ព័ន្ធ​នឹង​កិច្ច​ព្រមព្រៀង​ជាមួយ​ស.រ.អ.​ទៀត​ហើយ​ក្នុង​ការ​ធ្វើ​តេស្ត​សាកល្បង​កាំជ្រួច​មីស៊ីល​និង​ឧបករណ៍​នុយក្លេអែរ​ដទៃ។

កូរ៉េ​ខាងជើង៖ អតីត​នាយក​អង្គការ​ស៊ើបការណ៍​សម្ងាត់​ស៊ីអាយអេ (CIA) Michael Hayden ​ថ្លែង​ថា​ កូរ៉េ​ខាងជើង​មិន​មាន​ជម្រើស​ទេ​ ដែល​ត្រូវ​សារភាព​ថា​ការ​ប៉ុនប៉ង​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​បាន​ទទួល​បរាជ័យ។

អាហ្វហ្គានីស្ថាន៖ អង្គការ​អូតង់​និយាយ​ថា​ ខ្លួន​នឹង​មិន​បោះ​បង់​ចោល​ប្រទេស​ អាហ្វហ្គានីស្ថាន​ឲ្យ​ធ្លាក់​ចូល​ក្នុង​ដៃ​ខ្មាំង​របស់​ខ្លួន​ទេ​ ទោះ​បី​ជា​មាន​បញ្ហា​ហិរញ្ញវត្ថុ​ក៏​ដោយ។​

ស៊ីរី៖ បទ​ឈប់​បាញ់​គ្នា​ជិត​មួយ​សប្ដាហ៍​កាន់​តែ​យ៉ាប់យ៉ឺន​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ នៅ​ពេលដែល​គ្រាប់​ផ្លោង​បាន​សម្លាប់​មន្ដ្រី​សន្ដិសុខ​ស៊ីរី ​ហើយ​កង​កម្លាំង​រដ្ឋាភិបាល​ ដែលបាន​បាញ់​គ្រាប់​ផ្លោង​ឡើង​វិញ​ចូល​ទៅ​ក្នុង​តំបន់​ក្រុង​ហូមស៍។

ចិន៖ ចិន​និយាយ​ថា ​មនុស្ស​ប្រមាណ​១​សែន​នាក់​ ដែល​រស់​នៅ​ជិត ​ទំនប់​វារី​អគ្គិសនីនឹង​បាន​ត្រូវ​ផ្លាស់​ទី​លំនៅ​ទៅ​រក​ទី​កន្លែង​ថ្មី​ ដោយសារ​តែ​មាន​ការ​គំរាម​ពីមហន្ដរាយ​ធម្មជាតិ​ជិត​គម្រោង​ការ​ដ៏​ធំ​នោះ។

ភូមា៖ ក្រសួង​ការបរទេស​នៃ​ប្រទេស​ន័រវែស​ថ្លែង​ថា​ មេដឹកនាំ​លទ្ធិ​ប្រជាធិបតេយ្យ​ភូមា​លោកស្រី ​អ៊ុងសានស៊ូជី ​នឹង​ទៅ​ទស្សនា​ទី​ក្រុង​អូស្លូ​នៅ​ខែ​មិថុនា​ ដោយ​កត់​សម្គាល់​ជា​លើក​ដំបូង​ ដំណើរ​ទស្សនកិច្ច​លើក​ទី​មួយ​នៅ​ក្រៅ​ប្រទេស​ភូមា​ជាង​២៤​ឆ្នាំ​ មក​ហើយ។

ចិន៖ មាន​សេចក្តី​រាយការណ៍​មក​ថា មន្ដ្រី​អាមេរិកាំង​នៅ​ក្នុង​ប្រទេសចិន​បាន​ដាក់​អតីត​ មេ​ប៉ូលីស​ក្រុង​ចុងគិញ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ការពារ​របស់​ខ្លួន​ចំនួន​៣៦​ម៉ោង​ ដើម្បី​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​ក្រុង​ប៉េកាំង ជា​ជាង​ប្រគល់​ទៅ​ឲ្យ​ប៉ូលីស​ក្នុង​មូលដ្ឋាន។

XS
SM
MD
LG