ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​ថា​ការ​គំរាម​កំហែង​ពី​ប្រទេស​មហា​អំណាច​បាន​កន្លង​ហួស


រថយន្ត​មួយគ្រឿង​របស់​កូរ៉េខាងជើងដឹកនូវ​អ្វីដែល​បង្ហាញ​ថា​ជា​កាំជ្រួច​ផ្លោង​ថ្មី​ឆ្លងកាត់​ក្បួន​ព្យុហយាត្រា​កងទ័ពង​នៅ Kim Il Sung Square នៅ​រដ្ឋធានី​ព្យុងយ៉ាង ដើម្បី​អបអរ​ខួប​ទី១០០​ឆ្នាំ ដោយ​ចាប់តាំង​ពី​ការ​ចាប់បដិសន្ធិ​របស់​ស្ថាបនិក​កូរ៉េខាងជើង​គឺលោក គីម
រថយន្ត​មួយគ្រឿង​របស់​កូរ៉េខាងជើងដឹកនូវ​អ្វីដែល​បង្ហាញ​ថា​ជា​កាំជ្រួច​ផ្លោង​ថ្មី​ឆ្លងកាត់​ក្បួន​ព្យុហយាត្រា​កងទ័ពង​នៅ Kim Il Sung Square នៅ​រដ្ឋធានី​ព្យុងយ៉ាង ដើម្បី​អបអរ​ខួប​ទី១០០​ឆ្នាំ ដោយ​ចាប់តាំង​ពី​ការ​ចាប់បដិសន្ធិ​របស់​ស្ថាបនិក​កូរ៉េខាងជើង​គឺលោក គីម

លោក​គីម យុងអ៊ុន ​មេដឹកនាំ​ថ្មី​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ថ្លែង​សុន្ទរកថា​ជា​សាធារណៈ​លើក​ទី​មួយ​របស់​លោក​ចាប់​តាំង​ពី​លោក​ទ្បើង​មក​កាន់​តំណែង​ដោយ​លោក​បាន​សន្យា​ថា​នឹង​ណែនាំ​ប្រទេស​លោក​ដែល​ក្រីក្រ​ឱ្យ​ទៅកាន់ «ជ័យជំនះ​ជាទី​បញ្ចប់» ​នៅ​ពេលដែល​កង​ទ័ព​បាន​បង្ហាញអ្វី​ដែល​ហាក់​ដូច​ជាកាំជ្រួច​ផ្លោង​ថ្មី​មួយ​ដែល​មាន​វង់​ប្រតិបត្តិការ​ឆ្ងាយ។

លោក​គីម យុងអ៊ុន ​ដែល​ស្លៀក​សម្លៀក​បំពាក់​ខ្មៅ​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​អំពី​បញ្ហា​នានា​ចាប់​តាំង​ពី​គោល​នយោបាយ​ការបរទេស​រហូត​ដល់​សេដ្ឋកិច្ច។​ នៅ​ត្រង់​ចំណុច​មួយ​នោះ ​លោក​បាន​ព្រមាន​ថា​ការ​ប៉ុនប៉ង​ដោយ​ពួក​ប្រទេស​មហា​អំណាច​បរទេស​ក្នុង​ការ​បំភិត​បំភ័យ​ប្រទេស​លោក​លែង​បាន​ការ​ទៀត​ហើយ។​ កាំជ្រួច​ផ្លោង​ដែល​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ក្បួន​ព្យុហយាត្រា​កាត់​ទីលាន​មួយ​ក្នុង​តំបន់​កណ្តាល​ក្រុង ព្យុងយ៉ាងហាក់​ដូច​ជា​ស្រដៀង​គ្នា​នឹងកាំជ្រួច​ផ្លោង​មួយ​គ្រឿង​ដែល​បាន​បាក់​បែក​ក្នុង​រយៈពេល​ខ្លី​ក្រោយ​ពី​បាន​បង្ហោះ​កាល​ពី​ថ្ងសុក្រ​នៅ​លើ​សមុទ្រ​លឿង។

អង់គ្លេស៖ ថ្ងៃអាទិត្យ​ម្សិល​មិញ​ជា​ខួប​ឆ្នាំ​ទី​មួយ​រយ​នៃ​ការ​លិច​នាវា​Titanic។​ នាវា​បើក​កាត់​មហា​សមុទ្រ​នេះ​ដែល​ជា​កប៉ាល់​ធំ​បំផុត​ក្នុង​ពិភព​លោក​, ប្រណីត​បំផុត​និង​បាន​ត្រូវ​សន្មត​ថា​មិន​លិច​បាន​ធ្វើ​ដំណើរ​ពី​ក្រុង​ Southampton ​នៃ​ប្រទេស​អង់គ្លេស​ទៅ​កាន់​បូរី​ញូយ៉ក ​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ដំបូង​របស់​ខ្លួន​កាល​ពី​មួយ​សតវត្សរ៍​មុន​នេះ ​នៅ​ពេល​ដែល​វា​បាន​ទង្គិច​នឹង​ផ្ទាំង​ទឹកកក​ធំមួ​យ​នៅ​ក្នុង​ប៉ែក​ខាង​ជើង​នៃ​មហា​សមុទ្រ​អាត្លង់ទិក។​កប៉ាល់​នេះ​បាន​លិច​ក្នុង​រយៈពេល​តិច​ជាង​បី​ម៉ោង។ ​មនុស្ស​ជាង​១ពាន់​៥​រយ​នាក់​បាន​ស្លាប់។

អាហ្វហ្គានីស្ថាន៖ ពួក​ជន​សកម្មប្រយុទ្ធ​តាលីបាន់​បាន​ធ្វើការ​វាយ​ប្រហារ​ដោយ​មាន​ការ​សម្រប​សម្រួល​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល​និង​ខែត្រ​បី​នា​ប៉ែក​ខាង​កើត​ប្រទេស​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​ពួកគេ​ហៅ​ថា «ការ​វាយ​លុក​នៅ​និទាឃរដូវ» ​របស់​ពួក​គេ។​

ស៊ីរី៖ លោក​អគ្គលេខាធិការ​អ.ស.ប.​បាន​គីមូន​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ស៊ីរី​ឱ្យ​ថែរក្សា​កិច្ចឈប់​បាញ់​គ្នា​ដែល​មិន​មាំទាំ​នៅ​ក្នុង​ប្រទេស​នេះ​ដែល​ដាច់ដាច​ដោយសារ​សង្គ្រាម​តែ​ប៉ុន្មាន​ម៉ោង​មុន​ពួក​អ្នក​សង្កេតការ​អន្តរជាតិ​មួយ​ក្រុម​មាន​កំណត់​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ដាម៉ាស់។​

កូឡុំប៊ី៖ ពួក​មេដឹកនាំ​មក​ពី​ទូទាំង​ទ្វីប​អាមេរិក​បាន​បញ្ចប់​ការ​ប្រជុំ​ក្នុង​តំបន់​២​ថ្ងៃ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅកូឡុំប៊ី​ជាមួយ​ការ​ដាក់គុយបា​ឱ្យ​នៅ​ដាច់​ពី​គេ​ដែល​មាន​រយៈពេល​ច្រើន​ទសវត្សរ៍​មក​ហើយ​ ឋិត​នៅ​មុខ​គេ​នៃ​ការ​ពិភាក្សាគ្នា។

​ខ្យល់​ព្យុះ​កំបុត​ត្បូង​រាប់​សិប​បាន​កើត​មាន​ទ្បើង​នៅ​ទូទាំង​ផ្នែក​កណ្តាល​នៃ​ស.រ.អ.​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៥​នាក់​ស្លាប់​ក្នុង​រដ្ឋ​ Oklahoma។

បេឡារុស៖ អាជ្ញាធរបេឡារុស​បាន​ដោះលែង​អតីត​បេក្ខជន​ប្រធានាធិបតី​ម្នាក់​និង​អ្នក​ចាត់​ចែង​ការឃោសនា​បោះឆ្នោត​របស់​លោក​ឱ្យ​ចេញ​ពី​គុក​នៅ​ក្រោយ​មាន​ការ​ដាក់​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ដោយ​ពួក​បស្ចឹម​ប្រទេស​លើ​រដ្ឋាភិបាល​ក្រុង​ Minsk ​ដោយសារ​មាន​ការ​រំលោភ​យ៉ាង​ធ្ងន់​ធ្ងរ​លើ​សិទ្ធិ​មនុស្ស។​

ប៉ាឡេស្ទីន៖ កាល​ពី​ថ្ងៃ​អាទិត្យ អ៊ីស្រាអែល​បាន​រារាំង​ពួក​សកម្មជន​លម្អៀង​ទៅ​ខាង​ ប៉ាឡេស្ទីនរាប់​រយ​នាក់​មិន​ឱ្យ​ចូល​ក្នុង​ប្រទេស។ ​ពួក​សកម្មជន​ទាំង​នេះ​បាន​គ្រោង​ធ្វើ​យុទ្ធនាការ «ស្វាគមន៍​មក​ប៉ាឡេស្ទីន» ​នៅ​ក្នុង​តំបន់​ត្រើយ​ខាង​លិច​នៃ​ទន្លេហ្សកដង់។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG